អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?” គឺកាលពីនៅក្មេង អ្នកបានរៀបការ ដោយយកព្រះអម្ចាស់ធ្វើសាក្សី។ នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នក តែអ្នកបានក្បត់ចិត្តចោលនាង។ តើព្រះអម្ចាស់មិនបានផ្សំផ្គុំអ្នកទាំងពីរ ឲ្យទៅជារូបកាយតែមួយ មានចិត្តគំនិតតែមួយទេឬ? ព្រះអង្គធ្វើដូច្នេះ ក្នុងគោលបំណងអ្វី? គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់។ ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា ព្រះអង្គមិនសព្វព្រះហឫទ័យ នឹងការលែងលះគ្នាទេ ហើយព្រះអម្ចាស់នៃពិភពទាំងមូល ក៏មិនសព្វព្រះហឫទ័យនឹងអ្នកដែលប្រព្រឹត្ត អំពើឃោរឃៅបែបនេះ ចំពោះភរិយារបស់ខ្លួនដែរ! ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ មិនត្រូវមានចិត្តក្បត់ឡើយ។
អាន ម៉ាឡាគី 2
ស្ដាប់នូវ ម៉ាឡាគី 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាឡាគី 2:14-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ