ម៉ាឡាគី 4:1-4

ម៉ាឡាគី 4:1-4 គខប

ដ្បិត​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ។ មនុស្ស​ព្រហើន មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ នឹង​ប្រៀប​ដូច​ជា​ចំបើង។ ថ្ងៃ​នោះ​នឹង​ឆេះ​កម្ទេច​ពួក​គេ ឥត​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​នាម​យើង​វិញ ការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មក ដូច​ព្រះ‌អាទិត្យ​រះ លើ​អ្នក​រាល់​គ្នា ទាំង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា បាន​ជា​សះ‌ស្បើយ​ផង។ អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ ដូច​គោ​ដែល​ចេញ​ពី​ក្រោល។ នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុក អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះ នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ចូរ​នឹក​ដល់​ក្រឹត្យ‌វិន័យ​របស់​ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​ច្បាប់ និង​វិន័យ​ផ្សេងៗ ដែល​យើង​បាន​ប្រគល់​ឲ្យ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នៅ​ភ្នំ​ហូរែប។