ទំនុកតម្កើង 130
130
ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះអង្គ
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
1ឱព្រះអម្ចាស់អើយ
ពីក្នុងរណ្ដៅដ៏ជ្រៅ
ទូលបង្គំស្រែកអង្វរព្រះអង្គ
2ព្រះអម្ចាស់អើយ
សូមទ្រង់ព្រះសណ្ដាប់ទូលបង្គំផង!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ
ដែលទូលបង្គំទទូចអង្វរ!
3ឱព្រះអម្ចាស់អើយ
ប្រសិនបើព្រះអង្គចងចាំកំហុស
របស់យើងខ្ញុំទុកនោះ
គ្មាននរណាម្នាក់អាចរួចខ្លួនបានឡើយ។
4ក៏ប៉ុន្តែ ព្រះអង្គតែងតែអត់ទោសឲ្យយើងខ្ញុំជានិច្ច
ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចព្រះអង្គ។
5ខ្ញុំទុកចិត្តលើព្រះអម្ចាស់
ផ្ញើជីវិតលើព្រះអង្គទាំងស្រុង
ហើយខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
6ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់
ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត
ពិតមែនហើយ ខ្ញុំរង់ចាំព្រះអង្គជាងអ្នកយាម
រង់ចាំពេលព្រឹកទៅទៀត។
7អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់
ដ្បិតព្រះអង្គប្រកបដោយ
ព្រះហឫទ័យមេត្តាករុណា
ហើយព្រះអង្គសព្វព្រះហឫទ័យរំដោះអ្នកជានិច្ច!
8 ព្រះអង្គនឹងរំដោះអ៊ីស្រាអែល
ឲ្យរួចពីកំហុសទាំងប៉ុន្មាន
ដែលគេបានប្រព្រឹត្ត។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 130: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.