ទំនុកតម្កើង 146
146
ព្រះអម្ចាស់ការពារអ្នកទន់ខ្សោយ
1ហាលេលូយ៉ា! ខ្ញុំសូមសរសើរ
តម្កើងព្រះអម្ចាស់!
2ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត
ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះកិត្តិនាម
ព្រះរបស់ខ្ញុំក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។
3កុំទុកចិត្តអ្នកធំ
កុំទុកចិត្តមនុស្សលោកដែលពុំអាចសង្គ្រោះ
នរណាបានឡើយ
4ដ្បិតពេលគេត្រូវផុតដង្ហើម
គេវិលត្រឡប់ទៅជាធូលីដីវិញ
ហើយគម្រោងការរបស់គេ
ក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។
5អ្នកណាដែលព្រះរបស់លោកយ៉ាកុបជួយសង្គ្រោះ
ហើយអ្នកណាសង្ឃឹមទុកចិត្តលើព្រះអម្ចាស់
ជាព្រះរបស់ខ្លួន
អ្នកនោះមានសុភមង្គលហើយ!។
6 ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី
ព្រះអង្គបានបង្កើតសមុទ្រ
និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ
ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យា
របស់ព្រះអង្គជានិច្ច។
7ព្រះអង្គរកយុត្តិធម៌ឲ្យអស់អ្នក
ដែលត្រូវគេសង្កត់សង្កិន
ព្រះអង្គប្រទានអាហារដល់អស់អ្នក
ដែលស្រេកឃ្លាន
ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង
8 ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ
ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹម
ឲ្យងើបឡើងវិញ
ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត
9 ព្រះអម្ចាស់ការពារជនបរទេស
ព្រះអង្គជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ
តែព្រះអង្គធ្វើឲ្យគម្រោងការរបស់មនុស្ស
អាក្រក់ត្រូវរលាយសូន្យ។
10 ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច!
ក្រុងស៊ីយ៉ូនអើយ ព្រះរបស់អ្នក
នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!
ហាលេលូយ៉ា!។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 146: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 146
146
ព្រះអម្ចាស់ការពារអ្នកទន់ខ្សោយ
1ហាលេលូយ៉ា! ខ្ញុំសូមសរសើរ
តម្កើងព្រះអម្ចាស់!
2ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត
ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះកិត្តិនាម
ព្រះរបស់ខ្ញុំក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។
3កុំទុកចិត្តអ្នកធំ
កុំទុកចិត្តមនុស្សលោកដែលពុំអាចសង្គ្រោះ
នរណាបានឡើយ
4ដ្បិតពេលគេត្រូវផុតដង្ហើម
គេវិលត្រឡប់ទៅជាធូលីដីវិញ
ហើយគម្រោងការរបស់គេ
ក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។
5អ្នកណាដែលព្រះរបស់លោកយ៉ាកុបជួយសង្គ្រោះ
ហើយអ្នកណាសង្ឃឹមទុកចិត្តលើព្រះអម្ចាស់
ជាព្រះរបស់ខ្លួន
អ្នកនោះមានសុភមង្គលហើយ!។
6 ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី
ព្រះអង្គបានបង្កើតសមុទ្រ
និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ
ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យា
របស់ព្រះអង្គជានិច្ច។
7ព្រះអង្គរកយុត្តិធម៌ឲ្យអស់អ្នក
ដែលត្រូវគេសង្កត់សង្កិន
ព្រះអង្គប្រទានអាហារដល់អស់អ្នក
ដែលស្រេកឃ្លាន
ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង
8 ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ
ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹម
ឲ្យងើបឡើងវិញ
ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត
9 ព្រះអម្ចាស់ការពារជនបរទេស
ព្រះអង្គជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ
តែព្រះអង្គធ្វើឲ្យគម្រោងការរបស់មនុស្ស
អាក្រក់ត្រូវរលាយសូន្យ។
10 ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច!
ក្រុងស៊ីយ៉ូនអើយ ព្រះរបស់អ្នក
នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!
ហាលេលូយ៉ា!។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.