ទំនុកតម្កើង 35
35
សូមជួយសង្គ្រោះទូលបង្គំជាប្រញាប់!
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ!
សូមប្រឆាំងអស់អ្នកដែលប្រឆាំងនឹងទូលបង្គំ
សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងទូលបង្គំផង!។
2សូមយកខែលទាំងតូចទាំងធំ
យាងមកជួយទូលបង្គំជាប្រញាប់!
3សូមគប់លំពែង និងពូថៅ
ប្រហារអស់អ្នកដែលដេញតាមទូលបង្គំ
សូមបញ្ជាក់ឲ្យទូលបង្គំដឹងថា
ព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។
4សូមឲ្យពួកអ្នកដែលចង់ប្រហារជីវិតទូលបង្គំ
ត្រូវអាម៉ាស់ និងបាក់មុខ
សូមឲ្យពួកអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ
ដកខ្លួនថយទៅវិញ ទាំងអៀនខ្មាស!
5នៅពេលទេវតា*របស់ព្រះអម្ចាស់ បណ្ដេញពួកគេ
សូមឲ្យពួកគេប្រៀបដូចជាអង្កាម
ដែលត្រូវខ្យល់ផាត់បាត់ទៅ!។
6នៅពេលទេវតារបស់ព្រះអម្ចាស់ដេញតាមពួកគេ
សូមឲ្យផ្លូវរបស់ពួកគេងងឹតសូន្យសុង
និងរអិលទៀតផង!។
7អ្នកទាំងនោះបានដាក់អន្ទាក់
ដើម្បីទាក់ទូលបង្គំ
ហើយជីករណ្ដៅ ដើម្បីចាប់ទូលបង្គំ
ដោយគ្មានមូលហេតុអ្វីឡើយ។
8សូមឲ្យពួកគេត្រូវអន្តរាយ
ដោយមិនបានដឹងជាមុន
សូមឲ្យពួកគេជាប់អន្ទាក់
ដែលខ្លួនបានបង្កប់ទុក
សូមឲ្យពួកគេធ្លាក់ទៅក្នុងរណ្ដៅនោះ
ហើយវិនាសអន្តរាយទៅ!។
9ពេលនោះ ទូលបង្គំនឹងបានត្រេកអររីករាយជាខ្លាំង
ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ
ទូលបង្គំមានអំណរសប្បាយ
មកពីព្រះអង្គសង្គ្រោះទូលបង្គំ។
10ទូលបង្គំនឹងទូលព្រះអង្គយ៉ាងស្មោះ
អស់ពីដួងចិត្តថា: ព្រះអម្ចាស់អើយ
គ្មាននរណាដូចព្រះអង្គឡើយ
ព្រះអង្គបានរំដោះអ្នកទន់ខ្សោយ
ឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកខ្លាំងពូកែ
ព្រះអង្គរំដោះជនកម្សត់ទុគ៌តឲ្យរួចផុត
ពីកណ្ដាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។
11មានសាក្សីក្លែងក្លាយជាច្រើន
នាំគ្នាប្រឆាំងនឹងទូលបង្គំ
គេបានចោទសួរទូលបង្គំអំពីកិច្ចការ
ដែលទូលបង្គំពុំបានដឹងទាល់តែសោះ។
12គេបានធ្វើអំពើអាក្រក់តបស្នង
នឹងអំពើល្អដែលទូលបង្គំបានប្រព្រឹត្តចំពោះពួកគេ
ទូលបង្គំនៅឯកោម្នាក់ឯង។
13ពេលពួកគេឈឺ ទូលបង្គំបានជួយរំលែកទុក្ខ
ទូលបង្គំបន្ទាបខ្លួន ទាំងតមអាហារ
ហើយទូលបង្គំទូលអង្វរឲ្យគេឥតឈប់ឈរ។
14ទូលបង្គំប្រព្រឹត្តចំពោះពួកគេ
ដូចប្រព្រឹត្តចំពោះមិត្តភក្ដិ និងបងប្អូន
ទូលបង្គំព្រួយចិត្តសោកសង្រេង
ដូចកាន់ទុក្ខនៅពេលម្ដាយស្លាប់។
15ផ្ទុយទៅវិញ ពេលទូលបង្គំមានទុក្ខលំបាក
គេបែរជានាំគ្នាសើចសប្បាយ
គេឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំ
ហើយអ្នកដទៃដែលទូលបង្គំពុំស្គាល់
បានវាយទូលបង្គំ និងហែកហួរទូលបង្គំ
ឥតឈប់ឡើយ។
16ពួកគេចូលដៃជាមួយមនុស្សពាល
ដែលនៅជុំវិញទូលបង្គំ
ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។
17ព្រះអម្ចាស់អើយ!
តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត?
សូមរំដោះទូលបង្គំឲ្យរួចពីក្រញាំរបស់ពួកគេ
សូមការពារជីវិតទូលបង្គំ
ឲ្យរួចពីពួកសិង្ហទាំងនោះផង។
18ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំធំ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ក្នុងចំណោមប្រជាជនដ៏ច្រើន។
19 សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន
ជាសត្រូវនឹងទូលបង្គំ បានអរសប្បាយ
ព្រោះតែទូលបង្គំចាញ់
សូមកុំបណ្តោយឲ្យអស់អ្នក
ដែលស្អប់ទូលបង្គំដោយឥតហេតុផល
ពេបជ្រាយដាក់ទូលបង្គំឡើយ។
20ពួកគេមិនចេះនិយាយដោយសម្រួលទេ
ផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗ
មួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។
21ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំ
គេស្រែកចំអកឲ្យទូលបង្គំថា «ហា៎ ហ៎ា!
យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។
22ឱព្រះអម្ចាស់អើយ
ព្រះអង្គទតឃើញស្រាប់ហើយ
សូមកុំនៅស្ងៀមព្រះអម្ចាស់អើយ
សូមកុំបោះបង់ចោលទូលបង្គំឡើយ!
23ឱព្រះនៃទូលបង្គំ
ឱព្រះអម្ចាស់នៃទូលបង្គំអើយ
សូមក្រោកឡើង! សូមទ្រង់តើនឡើង
រកយុត្តិធម៌ឲ្យទូលបង្គំ
សូមកាន់ក្ដីខាងទូលបង្គំផង!។
24ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
ព្រះអង្គសុចរិត
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង
កុំបណ្តោយឲ្យពួកគេបានសប្បាយ
ព្រោះទូលបង្គំចាញ់នោះឡើយ។
25សូមកុំឲ្យគេពោលក្នុងចិត្តថា
«យើងមានប្រៀបលើវាហើយ!»
សូមកុំឲ្យគេពោលថា
«យើងបានបំផ្លាញវាទាំងស្រុងហើយ!»។
26សូមឲ្យពួកអ្នកដែលអរសប្បាយ
នៅពេលឃើញទូលបង្គំវេទនា ត្រូវអាម៉ាស់
ហើយបាក់មុខទាំងអស់គ្នា!
សូមឲ្យពួកអ្នកដែលព្រហើនដាក់ទូលបង្គំ
ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។
27រីឯអស់អ្នកដែលចង់ឃើញ
ទូលបង្គំជាមនុស្សគ្មានទោស
សូមប្រទានឲ្យគេអាចស្រែកហ៊ោ
ដោយអំណរសប្បាយ
ហើយសូមឲ្យគេពោលហើយពោលទៀតថា
«សូមលើកតម្កើងព្រះអម្ចាស់!
ព្រះអង្គសព្វព្រះហឫទ័យ
ឲ្យអ្នកបម្រើរបស់ព្រះអង្គបានជោគជ័យ!»។
28ពេលនោះ ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត
របស់ព្រះអង្គជានិច្ច
ហើយទូលបង្គំសរសើរតម្កើងព្រះអង្គ
ជារៀងរាល់ថ្ងៃ!។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 35: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 35
35
សូមជួយសង្គ្រោះទូលបង្គំជាប្រញាប់!
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ!
សូមប្រឆាំងអស់អ្នកដែលប្រឆាំងនឹងទូលបង្គំ
សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងទូលបង្គំផង!។
2សូមយកខែលទាំងតូចទាំងធំ
យាងមកជួយទូលបង្គំជាប្រញាប់!
3សូមគប់លំពែង និងពូថៅ
ប្រហារអស់អ្នកដែលដេញតាមទូលបង្គំ
សូមបញ្ជាក់ឲ្យទូលបង្គំដឹងថា
ព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។
4សូមឲ្យពួកអ្នកដែលចង់ប្រហារជីវិតទូលបង្គំ
ត្រូវអាម៉ាស់ និងបាក់មុខ
សូមឲ្យពួកអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ
ដកខ្លួនថយទៅវិញ ទាំងអៀនខ្មាស!
5នៅពេលទេវតា*របស់ព្រះអម្ចាស់ បណ្ដេញពួកគេ
សូមឲ្យពួកគេប្រៀបដូចជាអង្កាម
ដែលត្រូវខ្យល់ផាត់បាត់ទៅ!។
6នៅពេលទេវតារបស់ព្រះអម្ចាស់ដេញតាមពួកគេ
សូមឲ្យផ្លូវរបស់ពួកគេងងឹតសូន្យសុង
និងរអិលទៀតផង!។
7អ្នកទាំងនោះបានដាក់អន្ទាក់
ដើម្បីទាក់ទូលបង្គំ
ហើយជីករណ្ដៅ ដើម្បីចាប់ទូលបង្គំ
ដោយគ្មានមូលហេតុអ្វីឡើយ។
8សូមឲ្យពួកគេត្រូវអន្តរាយ
ដោយមិនបានដឹងជាមុន
សូមឲ្យពួកគេជាប់អន្ទាក់
ដែលខ្លួនបានបង្កប់ទុក
សូមឲ្យពួកគេធ្លាក់ទៅក្នុងរណ្ដៅនោះ
ហើយវិនាសអន្តរាយទៅ!។
9ពេលនោះ ទូលបង្គំនឹងបានត្រេកអររីករាយជាខ្លាំង
ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ
ទូលបង្គំមានអំណរសប្បាយ
មកពីព្រះអង្គសង្គ្រោះទូលបង្គំ។
10ទូលបង្គំនឹងទូលព្រះអង្គយ៉ាងស្មោះ
អស់ពីដួងចិត្តថា: ព្រះអម្ចាស់អើយ
គ្មាននរណាដូចព្រះអង្គឡើយ
ព្រះអង្គបានរំដោះអ្នកទន់ខ្សោយ
ឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកខ្លាំងពូកែ
ព្រះអង្គរំដោះជនកម្សត់ទុគ៌តឲ្យរួចផុត
ពីកណ្ដាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។
11មានសាក្សីក្លែងក្លាយជាច្រើន
នាំគ្នាប្រឆាំងនឹងទូលបង្គំ
គេបានចោទសួរទូលបង្គំអំពីកិច្ចការ
ដែលទូលបង្គំពុំបានដឹងទាល់តែសោះ។
12គេបានធ្វើអំពើអាក្រក់តបស្នង
នឹងអំពើល្អដែលទូលបង្គំបានប្រព្រឹត្តចំពោះពួកគេ
ទូលបង្គំនៅឯកោម្នាក់ឯង។
13ពេលពួកគេឈឺ ទូលបង្គំបានជួយរំលែកទុក្ខ
ទូលបង្គំបន្ទាបខ្លួន ទាំងតមអាហារ
ហើយទូលបង្គំទូលអង្វរឲ្យគេឥតឈប់ឈរ។
14ទូលបង្គំប្រព្រឹត្តចំពោះពួកគេ
ដូចប្រព្រឹត្តចំពោះមិត្តភក្ដិ និងបងប្អូន
ទូលបង្គំព្រួយចិត្តសោកសង្រេង
ដូចកាន់ទុក្ខនៅពេលម្ដាយស្លាប់។
15ផ្ទុយទៅវិញ ពេលទូលបង្គំមានទុក្ខលំបាក
គេបែរជានាំគ្នាសើចសប្បាយ
គេឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំ
ហើយអ្នកដទៃដែលទូលបង្គំពុំស្គាល់
បានវាយទូលបង្គំ និងហែកហួរទូលបង្គំ
ឥតឈប់ឡើយ។
16ពួកគេចូលដៃជាមួយមនុស្សពាល
ដែលនៅជុំវិញទូលបង្គំ
ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។
17ព្រះអម្ចាស់អើយ!
តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត?
សូមរំដោះទូលបង្គំឲ្យរួចពីក្រញាំរបស់ពួកគេ
សូមការពារជីវិតទូលបង្គំ
ឲ្យរួចពីពួកសិង្ហទាំងនោះផង។
18ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំធំ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ក្នុងចំណោមប្រជាជនដ៏ច្រើន។
19 សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន
ជាសត្រូវនឹងទូលបង្គំ បានអរសប្បាយ
ព្រោះតែទូលបង្គំចាញ់
សូមកុំបណ្តោយឲ្យអស់អ្នក
ដែលស្អប់ទូលបង្គំដោយឥតហេតុផល
ពេបជ្រាយដាក់ទូលបង្គំឡើយ។
20ពួកគេមិនចេះនិយាយដោយសម្រួលទេ
ផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗ
មួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។
21ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំ
គេស្រែកចំអកឲ្យទូលបង្គំថា «ហា៎ ហ៎ា!
យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។
22ឱព្រះអម្ចាស់អើយ
ព្រះអង្គទតឃើញស្រាប់ហើយ
សូមកុំនៅស្ងៀមព្រះអម្ចាស់អើយ
សូមកុំបោះបង់ចោលទូលបង្គំឡើយ!
23ឱព្រះនៃទូលបង្គំ
ឱព្រះអម្ចាស់នៃទូលបង្គំអើយ
សូមក្រោកឡើង! សូមទ្រង់តើនឡើង
រកយុត្តិធម៌ឲ្យទូលបង្គំ
សូមកាន់ក្ដីខាងទូលបង្គំផង!។
24ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
ព្រះអង្គសុចរិត
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង
កុំបណ្តោយឲ្យពួកគេបានសប្បាយ
ព្រោះទូលបង្គំចាញ់នោះឡើយ។
25សូមកុំឲ្យគេពោលក្នុងចិត្តថា
«យើងមានប្រៀបលើវាហើយ!»
សូមកុំឲ្យគេពោលថា
«យើងបានបំផ្លាញវាទាំងស្រុងហើយ!»។
26សូមឲ្យពួកអ្នកដែលអរសប្បាយ
នៅពេលឃើញទូលបង្គំវេទនា ត្រូវអាម៉ាស់
ហើយបាក់មុខទាំងអស់គ្នា!
សូមឲ្យពួកអ្នកដែលព្រហើនដាក់ទូលបង្គំ
ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។
27រីឯអស់អ្នកដែលចង់ឃើញ
ទូលបង្គំជាមនុស្សគ្មានទោស
សូមប្រទានឲ្យគេអាចស្រែកហ៊ោ
ដោយអំណរសប្បាយ
ហើយសូមឲ្យគេពោលហើយពោលទៀតថា
«សូមលើកតម្កើងព្រះអម្ចាស់!
ព្រះអង្គសព្វព្រះហឫទ័យ
ឲ្យអ្នកបម្រើរបស់ព្រះអង្គបានជោគជ័យ!»។
28ពេលនោះ ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត
របស់ព្រះអង្គជានិច្ច
ហើយទូលបង្គំសរសើរតម្កើងព្រះអង្គ
ជារៀងរាល់ថ្ងៃ!។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.