ទំនុកតម្កើង 48
48
ក្រុងស៊ីយ៉ូន ជាបុរីរបស់ព្រះជាម្ចាស់
បទចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។
1 ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ដែលត្រូវតែលើកតម្កើងឲ្យខ្ពង់ខ្ពស់បំផុត
នៅក្នុងបុរីព្រះជាម្ចាស់របស់យើង
គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។
2 ភ្នំរបស់ព្រះជាម្ចាស់ ជាភ្នំមួយដ៏ល្អប្រណីត
គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព
ជាបុរីរបស់ព្រះមហាក្សត្រ
ដែលនាំឲ្យផែនដីទាំងមូលមានអំណរ។
3នៅក្នុងបុរីនេះ គេទទួលស្គាល់ថា
ព្រះជាម្ចាស់ជាកំពែងដ៏រឹងមាំ។
4ស្ដេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន
5ពេលគេឃើញក្រុងស៊ីយ៉ូន គេស្ញែងខ្លាចជាខ្លាំង
ហើយគេនាំគ្នារត់ចេញទៅវិញ ទាំងភ័យតក់ស្លុត
6ដ្បិតគេភ័យញាប់ញ័រ
ហើយឈឺចុកចាប់ដូចជាស្ត្រីសម្រាលកូន
7និងដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ា
បំបែកនាវាដ៏ធំៗ ។
8យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យរបស់ព្រះអង្គ
ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង
របស់ព្រះអម្ចាស់នៃពិភពទាំងមូល
ដែលជាព្រះរបស់យើង
ព្រះអង្គនឹងការពារក្រុងនេះ
ឲ្យបានរឹងមាំរហូតតទៅ។
- សម្រាក
9ឱព្រះជាម្ចាស់អើយ
ពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ
យើងខ្ញុំរិះគិតអំពីព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអង្គ។
10ព្រះជាម្ចាស់អើយ
ដូចព្រះនាមរបស់ព្រះអង្គ
ល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា
មនុស្សម្នាក៏នឹងលើកតម្កើងព្រះអង្គ
រហូតដល់ស្រុកដាច់ស្រយាល
ផែនដីយ៉ាងនោះដែរ។
ព្រះអង្គគ្រប់គ្រងដោយសុចរិត។
11សូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង
សូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំង
ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។
12ប្រជាជនរបស់ព្រះជាម្ចាស់អើយ
ចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន!
ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល!
13ចូរស្ងើចសរសើរកំពែងក្រុង
ចូរពិនិត្យមើលជញ្ជាំងក្រុងនេះទៅ
ដើម្បីឲ្យអ្នករាល់គ្នាអាចយកទៅថ្លែង
ប្រាប់មនុស្សនៅជំនាន់ក្រោយថា៖
14«ព្រះជាម្ចាស់ពិតជាព្រះរបស់យើង
អស់កល្បជានិច្ច
ហើយព្រះអង្គជាអ្នកដឹកនាំយើង
ជាអង្វែងតរៀងទៅដែរ»។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 48: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 48
48
ក្រុងស៊ីយ៉ូន ជាបុរីរបស់ព្រះជាម្ចាស់
បទចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។
1 ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ដែលត្រូវតែលើកតម្កើងឲ្យខ្ពង់ខ្ពស់បំផុត
នៅក្នុងបុរីព្រះជាម្ចាស់របស់យើង
គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។
2 ភ្នំរបស់ព្រះជាម្ចាស់ ជាភ្នំមួយដ៏ល្អប្រណីត
គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព
ជាបុរីរបស់ព្រះមហាក្សត្រ
ដែលនាំឲ្យផែនដីទាំងមូលមានអំណរ។
3នៅក្នុងបុរីនេះ គេទទួលស្គាល់ថា
ព្រះជាម្ចាស់ជាកំពែងដ៏រឹងមាំ។
4ស្ដេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន
5ពេលគេឃើញក្រុងស៊ីយ៉ូន គេស្ញែងខ្លាចជាខ្លាំង
ហើយគេនាំគ្នារត់ចេញទៅវិញ ទាំងភ័យតក់ស្លុត
6ដ្បិតគេភ័យញាប់ញ័រ
ហើយឈឺចុកចាប់ដូចជាស្ត្រីសម្រាលកូន
7និងដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ា
បំបែកនាវាដ៏ធំៗ ។
8យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យរបស់ព្រះអង្គ
ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង
របស់ព្រះអម្ចាស់នៃពិភពទាំងមូល
ដែលជាព្រះរបស់យើង
ព្រះអង្គនឹងការពារក្រុងនេះ
ឲ្យបានរឹងមាំរហូតតទៅ។
- សម្រាក
9ឱព្រះជាម្ចាស់អើយ
ពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ
យើងខ្ញុំរិះគិតអំពីព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអង្គ។
10ព្រះជាម្ចាស់អើយ
ដូចព្រះនាមរបស់ព្រះអង្គ
ល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា
មនុស្សម្នាក៏នឹងលើកតម្កើងព្រះអង្គ
រហូតដល់ស្រុកដាច់ស្រយាល
ផែនដីយ៉ាងនោះដែរ។
ព្រះអង្គគ្រប់គ្រងដោយសុចរិត។
11សូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង
សូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំង
ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។
12ប្រជាជនរបស់ព្រះជាម្ចាស់អើយ
ចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន!
ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល!
13ចូរស្ងើចសរសើរកំពែងក្រុង
ចូរពិនិត្យមើលជញ្ជាំងក្រុងនេះទៅ
ដើម្បីឲ្យអ្នករាល់គ្នាអាចយកទៅថ្លែង
ប្រាប់មនុស្សនៅជំនាន់ក្រោយថា៖
14«ព្រះជាម្ចាស់ពិតជាព្រះរបស់យើង
អស់កល្បជានិច្ច
ហើយព្រះអង្គជាអ្នកដឹកនាំយើង
ជាអង្វែងតរៀងទៅដែរ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.