ទំនុកតម្កើង 68
68
បទតម្កើងព្រះជាម្ចាស់ដ៏មានជ័យជម្នះ
បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ ចម្រៀងតម្កើងព្រះជាម្ចាស់។
1ពេលព្រះជាម្ចាស់ក្រោកឡើង
ខ្មាំងសត្រូវរបស់ព្រះអង្គបាក់ទ័ព
ហើយអស់អ្នកដែលស្អប់ព្រះអង្គ
នឹងនាំគ្នារត់ចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
2ព្រះអង្គនឹងធ្វើឲ្យពួកគេ
រលាយសូន្យទៅដូចជាផ្សែង
ហើយមនុស្សអាក្រក់នឹងរលាយសូន្យ
បាត់ពីព្រះភ័ក្ត្រព្រះអង្គ ដូចក្រមួនត្រូវថ្ងៃ ។
3រីឯមនុស្សសុចរិតវិញនឹងបានរីករាយ
គេនឹងអរសប្បាយឥតឧបមា
នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់
គេមានអំណរសប្បាយយ៉ាងខ្លាំង។
4ចូរច្រៀងតម្កើងព្រះជាម្ចាស់
ចូរស្មូត្រទំនុកតម្កើង ព្រះនាមព្រះអង្គ!
ចូរត្រួសត្រាយផ្លូវថ្វាយព្រះអង្គ
ដែលជិះសេះកាត់អាកាសវេហាស៍!
ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
ចូរនាំគ្នាអរសប្បាយឥតឧបមា
នៅចំពោះព្រះភ័ក្ត្រព្រះអង្គ!
5ព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះដំណាក់ដ៏វិសុទ្ធ*
ព្រះអង្គជាឪពុករបស់ក្មេងកំព្រា
ព្រះអង្គរកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។
6ព្រះជាម្ចាស់ប្រទានគ្រួសារ ឲ្យមនុស្សឯកោ
ព្រះអង្គនាំអ្នកជាប់ឃុំឃាំង
ឲ្យមានសេរីភាពពេញទី
រីឯជនបះបោរវិញ
គេនឹងទៅរស់នៅក្នុងទីហួតហែង។
7បពិត្រព្រះជាម្ចាស់
ពេលព្រះអង្គនាំមុខប្រជារាស្ដ្ររបស់ព្រះអង្គ
ពេលព្រះអង្គយាងនៅវាលរហោស្ថាន
- សម្រាក
8 ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង
ចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់
ជាព្រះរបស់អ៊ីស្រាអែល
ដូចគ្រានៅភ្នំស៊ីណៃដែរ។
9ឱព្រះជាម្ចាស់អើយ!
ព្រះអង្គបានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ
មកលើទឹកដីដ៏ហួតហែងរបស់ព្រះអង្គ
ដើម្បីឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ
បានរស់រានឡើងវិញ។
10ប្រជារាស្ត្ររបស់ព្រះអង្គបានតាំងទីលំនៅ
លើទឹកដីនោះ
ដោយព្រះអង្គសម្តែងព្រះហឫទ័យសប្បុរស
ចំពោះពួកគេដែលជាជនកម្សត់ទុគ៌ត។
11ពេលព្រះអម្ចាស់ចេញបញ្ជា
ពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំ
នាំគ្នាចេញទៅប្រកាសដំណឹងថា:
12ស្ដេចនានាបាក់ទ័ពរត់
ទៅជាមួយពលទាហានរបស់ខ្លួន។
ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភណ្ឌ។
13រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នា
នៅសម្រាកក្នុងជំរំដូច្នេះទៅវិញ?
មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់
ជាប់ពេញស្លាបវាដែរ
ហើយរោមវាចាំងចែងទៅដោយមាស។
14នៅពេលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ធ្វើឲ្យស្ដេចនានាបាក់ទ័ព
នោះក៏មានព្រឹលធ្លាក់មកលើភ្នំសាលម៉ូនដែរ។
15ភ្នំបាសានជាភ្នំដ៏សក្ការៈមួយ
ភ្នំបាសានជាភ្នំដែលមានកំពូលយ៉ាងច្រើន។
16ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន
ច្រណែននឹងភ្នំដែលព្រះជាម្ចាស់ជ្រើសរើស
សម្រាប់គង់នៅ?
ពិតមែនហើយ
ព្រះអម្ចាស់នឹងគង់នៅលើភ្នំនេះរហូតតទៅ។
17ទ័ពសេះរបស់ព្រះជាម្ចាស់
មានចំនួនរាប់លានរាប់កោដិ
ព្រះអង្គគង់ជាមួយពួកគេនៅភ្នំស៊ីណៃ
ជាទីសក្ការៈរបស់ព្រះអង្គ។
18 ព្រះអង្គយាងឡើងទៅស្ថានខ្ពស់
ទាំងនាំអ្នកទោសទៅជាមួយ
ព្រះអង្គបានទទួលតង្វាយផ្សេងៗពីមនុស្សលោក
សូម្បីតែមនុស្សប្រឆាំងនឹងព្រះអង្គ
ក៏ព្រះអង្គទទួលពីគេដែរ
ហើយព្រះជាអម្ចាស់គង់នៅទីនោះ!។
19សូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ
ដ្បិតព្រះអង្គតែងតែជួយគាំទ្រ
និងសង្គ្រោះយើង។
- សម្រាក
20ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង
ព្រះជាអម្ចាស់អាចជួយយើង
ឲ្យរួចផុតពីសេចក្ដីស្លាប់។
21ខ្មាំងសត្រូវទុកសក់វែង ដើម្បីធ្វើចម្បាំងសាសនា
ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងកម្ទេចក្បាល
របស់ជនទុច្ចរិតទាំងនោះ។
22ព្រះអម្ចាស់មានព្រះបន្ទូលថា
«យើងនឹងនាំពួកគេពីភ្នំបាសាន
យើងនឹងនាំពួកគេឡើងពីបាតសមុទ្រមក
23ដើម្បីឲ្យអ្នករាល់គ្នាដើរលុយក្នុងឈាម
របស់ពួកគេ ហើយឆ្កែនឹងនាំគ្នាលិទ្ធឈាម
របស់ខ្មាំងសត្រូវទាំងនោះដែរ»។
24ឱព្រះជាម្ចាស់អើយ
មនុស្សម្នាបានឃើញក្បួនជ័យជម្នះរបស់ព្រះអង្គ
ក្បួនជ័យជម្នះរបស់ព្រះជាម្ចាស់
ជាព្រះមហាក្សត្ររបស់ខ្ញុំ ចូលទៅក្នុងទីសក្ការៈ
25មានអ្នកចម្រៀងដើរនៅខាងមុខ
និងអ្នកភ្លេងដើរនៅខាងក្រោយ
ហើយនៅកណ្ដាលមានពួកយុវនារី
នាំគ្នាវាយក្រាប់។
26ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងអង្គប្រជុំ
សូមឲ្យអស់អ្នកដែលជាពូជពង្ស
របស់អ៊ីស្រាអែលនាំគ្នាសរសើរតម្កើងព្រះអង្គ!
27គឺចាប់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលតូចជាងគេ
បន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដា
ដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីត
រួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូន
និងកុលសម្ព័ន្ធណែបថាលី។
28ព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឲ្យអ្នកមានកម្លាំងខ្លាំងពូកែ។
ឱព្រះជាម្ចាស់អើយ
សូមបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ
ដូចព្រះអង្គតែងតែជួយយើងខ្ញុំ
29ពីព្រះដំណាក់របស់ព្រះអង្គ
ដែលស្ថិតនៅលើក្រុងយេរូសាឡឹម
ជាកន្លែងដែលស្ដេចនានា
នាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។
30សូមព្រះអង្គគំរាមកំហែងស្រុកអេស៊ីប
ពួកគេជាសត្វធាតុរស់នៅតាមដើមត្រែង
ពួកគេជាមេដឹកនាំលើស្រុកនានា
ដូចហ្វូងគោឡើងក និងកូនរបស់វា។
ពួកគេនឹងមកចុះចូលព្រះអង្គ
ដោយយកប្រាក់មកជាតង្វាយ។
សូមធ្វើឲ្យជនជាតិទាំងនោះ
ដែលចូលចិត្តច្បាំងវិនាសខ្ចាត់ខ្ចាយទៅ។
31ជនជាតិអេស៊ីបនឹងចាត់ទូតមក ជនជាតិអេត្យូពី
នឹងលើកដៃស្វែងរកព្រះជាម្ចាស់។
32នគរនានានៅលើផែនដីអើយ
ចូរច្រៀងតម្កើងព្រះជាម្ចាស់
ចូរប្រគំភ្លេងថ្វាយព្រះអង្គ។
- សម្រាក
33ព្រះអង្គគង់លើព្រះរាជរថឡើងខ្ពស់ជាងផ្ទៃមេឃ
ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត
ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងរន្ទឺខ្ទរខ្ទារ។
34ចូរប្រកាសថាព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាព
ព្រះអង្គគ្រងរាជ្យលើអ៊ីស្រាអែល
យ៉ាងថ្កុំថ្កើងរុងរឿង
អាកាសវេហាស៍សម្តែង
អំពីឫទ្ធានុភាពរបស់ព្រះអង្គ។
35នៅក្នុងទីសក្ការៈរបស់ព្រះអង្គ
ឱព្រះជាម្ចាស់អើយ
ព្រះអង្គគួរឲ្យស្ញែងខ្លាចណាស់
ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ព្រះអង្គប្រទានឲ្យប្រជារាស្ដ្រ
របស់ព្រះអង្គមានកម្លាំង និងអំណាច
សូមសរសើរតម្កើងព្រះអង្គ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 68: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 68
68
បទតម្កើងព្រះជាម្ចាស់ដ៏មានជ័យជម្នះ
បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ ចម្រៀងតម្កើងព្រះជាម្ចាស់។
1ពេលព្រះជាម្ចាស់ក្រោកឡើង
ខ្មាំងសត្រូវរបស់ព្រះអង្គបាក់ទ័ព
ហើយអស់អ្នកដែលស្អប់ព្រះអង្គ
នឹងនាំគ្នារត់ចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
2ព្រះអង្គនឹងធ្វើឲ្យពួកគេ
រលាយសូន្យទៅដូចជាផ្សែង
ហើយមនុស្សអាក្រក់នឹងរលាយសូន្យ
បាត់ពីព្រះភ័ក្ត្រព្រះអង្គ ដូចក្រមួនត្រូវថ្ងៃ ។
3រីឯមនុស្សសុចរិតវិញនឹងបានរីករាយ
គេនឹងអរសប្បាយឥតឧបមា
នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់
គេមានអំណរសប្បាយយ៉ាងខ្លាំង។
4ចូរច្រៀងតម្កើងព្រះជាម្ចាស់
ចូរស្មូត្រទំនុកតម្កើង ព្រះនាមព្រះអង្គ!
ចូរត្រួសត្រាយផ្លូវថ្វាយព្រះអង្គ
ដែលជិះសេះកាត់អាកាសវេហាស៍!
ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
ចូរនាំគ្នាអរសប្បាយឥតឧបមា
នៅចំពោះព្រះភ័ក្ត្រព្រះអង្គ!
5ព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះដំណាក់ដ៏វិសុទ្ធ*
ព្រះអង្គជាឪពុករបស់ក្មេងកំព្រា
ព្រះអង្គរកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។
6ព្រះជាម្ចាស់ប្រទានគ្រួសារ ឲ្យមនុស្សឯកោ
ព្រះអង្គនាំអ្នកជាប់ឃុំឃាំង
ឲ្យមានសេរីភាពពេញទី
រីឯជនបះបោរវិញ
គេនឹងទៅរស់នៅក្នុងទីហួតហែង។
7បពិត្រព្រះជាម្ចាស់
ពេលព្រះអង្គនាំមុខប្រជារាស្ដ្ររបស់ព្រះអង្គ
ពេលព្រះអង្គយាងនៅវាលរហោស្ថាន
- សម្រាក
8 ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង
ចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់
ជាព្រះរបស់អ៊ីស្រាអែល
ដូចគ្រានៅភ្នំស៊ីណៃដែរ។
9ឱព្រះជាម្ចាស់អើយ!
ព្រះអង្គបានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ
មកលើទឹកដីដ៏ហួតហែងរបស់ព្រះអង្គ
ដើម្បីឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ
បានរស់រានឡើងវិញ។
10ប្រជារាស្ត្ររបស់ព្រះអង្គបានតាំងទីលំនៅ
លើទឹកដីនោះ
ដោយព្រះអង្គសម្តែងព្រះហឫទ័យសប្បុរស
ចំពោះពួកគេដែលជាជនកម្សត់ទុគ៌ត។
11ពេលព្រះអម្ចាស់ចេញបញ្ជា
ពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំ
នាំគ្នាចេញទៅប្រកាសដំណឹងថា:
12ស្ដេចនានាបាក់ទ័ពរត់
ទៅជាមួយពលទាហានរបស់ខ្លួន។
ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភណ្ឌ។
13រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នា
នៅសម្រាកក្នុងជំរំដូច្នេះទៅវិញ?
មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់
ជាប់ពេញស្លាបវាដែរ
ហើយរោមវាចាំងចែងទៅដោយមាស។
14នៅពេលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ធ្វើឲ្យស្ដេចនានាបាក់ទ័ព
នោះក៏មានព្រឹលធ្លាក់មកលើភ្នំសាលម៉ូនដែរ។
15ភ្នំបាសានជាភ្នំដ៏សក្ការៈមួយ
ភ្នំបាសានជាភ្នំដែលមានកំពូលយ៉ាងច្រើន។
16ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន
ច្រណែននឹងភ្នំដែលព្រះជាម្ចាស់ជ្រើសរើស
សម្រាប់គង់នៅ?
ពិតមែនហើយ
ព្រះអម្ចាស់នឹងគង់នៅលើភ្នំនេះរហូតតទៅ។
17ទ័ពសេះរបស់ព្រះជាម្ចាស់
មានចំនួនរាប់លានរាប់កោដិ
ព្រះអង្គគង់ជាមួយពួកគេនៅភ្នំស៊ីណៃ
ជាទីសក្ការៈរបស់ព្រះអង្គ។
18 ព្រះអង្គយាងឡើងទៅស្ថានខ្ពស់
ទាំងនាំអ្នកទោសទៅជាមួយ
ព្រះអង្គបានទទួលតង្វាយផ្សេងៗពីមនុស្សលោក
សូម្បីតែមនុស្សប្រឆាំងនឹងព្រះអង្គ
ក៏ព្រះអង្គទទួលពីគេដែរ
ហើយព្រះជាអម្ចាស់គង់នៅទីនោះ!។
19សូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ
ដ្បិតព្រះអង្គតែងតែជួយគាំទ្រ
និងសង្គ្រោះយើង។
- សម្រាក
20ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង
ព្រះជាអម្ចាស់អាចជួយយើង
ឲ្យរួចផុតពីសេចក្ដីស្លាប់។
21ខ្មាំងសត្រូវទុកសក់វែង ដើម្បីធ្វើចម្បាំងសាសនា
ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងកម្ទេចក្បាល
របស់ជនទុច្ចរិតទាំងនោះ។
22ព្រះអម្ចាស់មានព្រះបន្ទូលថា
«យើងនឹងនាំពួកគេពីភ្នំបាសាន
យើងនឹងនាំពួកគេឡើងពីបាតសមុទ្រមក
23ដើម្បីឲ្យអ្នករាល់គ្នាដើរលុយក្នុងឈាម
របស់ពួកគេ ហើយឆ្កែនឹងនាំគ្នាលិទ្ធឈាម
របស់ខ្មាំងសត្រូវទាំងនោះដែរ»។
24ឱព្រះជាម្ចាស់អើយ
មនុស្សម្នាបានឃើញក្បួនជ័យជម្នះរបស់ព្រះអង្គ
ក្បួនជ័យជម្នះរបស់ព្រះជាម្ចាស់
ជាព្រះមហាក្សត្ររបស់ខ្ញុំ ចូលទៅក្នុងទីសក្ការៈ
25មានអ្នកចម្រៀងដើរនៅខាងមុខ
និងអ្នកភ្លេងដើរនៅខាងក្រោយ
ហើយនៅកណ្ដាលមានពួកយុវនារី
នាំគ្នាវាយក្រាប់។
26ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងអង្គប្រជុំ
សូមឲ្យអស់អ្នកដែលជាពូជពង្ស
របស់អ៊ីស្រាអែលនាំគ្នាសរសើរតម្កើងព្រះអង្គ!
27គឺចាប់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលតូចជាងគេ
បន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដា
ដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីត
រួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូន
និងកុលសម្ព័ន្ធណែបថាលី។
28ព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឲ្យអ្នកមានកម្លាំងខ្លាំងពូកែ។
ឱព្រះជាម្ចាស់អើយ
សូមបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ
ដូចព្រះអង្គតែងតែជួយយើងខ្ញុំ
29ពីព្រះដំណាក់របស់ព្រះអង្គ
ដែលស្ថិតនៅលើក្រុងយេរូសាឡឹម
ជាកន្លែងដែលស្ដេចនានា
នាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។
30សូមព្រះអង្គគំរាមកំហែងស្រុកអេស៊ីប
ពួកគេជាសត្វធាតុរស់នៅតាមដើមត្រែង
ពួកគេជាមេដឹកនាំលើស្រុកនានា
ដូចហ្វូងគោឡើងក និងកូនរបស់វា។
ពួកគេនឹងមកចុះចូលព្រះអង្គ
ដោយយកប្រាក់មកជាតង្វាយ។
សូមធ្វើឲ្យជនជាតិទាំងនោះ
ដែលចូលចិត្តច្បាំងវិនាសខ្ចាត់ខ្ចាយទៅ។
31ជនជាតិអេស៊ីបនឹងចាត់ទូតមក ជនជាតិអេត្យូពី
នឹងលើកដៃស្វែងរកព្រះជាម្ចាស់។
32នគរនានានៅលើផែនដីអើយ
ចូរច្រៀងតម្កើងព្រះជាម្ចាស់
ចូរប្រគំភ្លេងថ្វាយព្រះអង្គ។
- សម្រាក
33ព្រះអង្គគង់លើព្រះរាជរថឡើងខ្ពស់ជាងផ្ទៃមេឃ
ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត
ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងរន្ទឺខ្ទរខ្ទារ។
34ចូរប្រកាសថាព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាព
ព្រះអង្គគ្រងរាជ្យលើអ៊ីស្រាអែល
យ៉ាងថ្កុំថ្កើងរុងរឿង
អាកាសវេហាស៍សម្តែង
អំពីឫទ្ធានុភាពរបស់ព្រះអង្គ។
35នៅក្នុងទីសក្ការៈរបស់ព្រះអង្គ
ឱព្រះជាម្ចាស់អើយ
ព្រះអង្គគួរឲ្យស្ញែងខ្លាចណាស់
ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ព្រះអង្គប្រទានឲ្យប្រជារាស្ដ្រ
របស់ព្រះអង្គមានកម្លាំង និងអំណាច
សូមសរសើរតម្កើងព្រះអង្គ!
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.