ទំនុកតម្កើង 92
92
ទូលបង្គំសប្បាយចិត្តនឹងកិច្ចការដែលព្រះអង្គធ្វើ
ទំនុកតម្កើង ។ ចម្រៀងតម្កើងព្រះជាម្ចាស់នៅថ្ងៃសប្ប័ទ*
1ឱព្រះអម្ចាស់អើយ
ជាការប្រពៃណាស់
ដែលទូលបង្គំលើកតម្កើងព្រះអង្គ
ស្មូត្រទំនុកតម្កើង សរសើរព្រះនាម
របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត!
2ទូលបង្គំប្រកាសអំពីព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអង្គ តាំងពីព្រលឹមមក
ហើយប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្រ
របស់ព្រះអង្គនៅពេលយប់
3ដោយលេងឃឹម ដេញចាប៉ី និងដេញពិណ។
4ឱព្រះអម្ចាស់អើយ
កិច្ចការដែលព្រះអង្គធ្វើ
បាននាំឲ្យទូលបង្គំមានអំណរដ៏លើសលុប
ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្ដរបស់ព្រះអង្គ។
5ឱព្រះអម្ចាស់អើយ
ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដុង្គឧត្ដមណាស់
ព្រះតម្រិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ!
6មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់
ហើយមនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។
7មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅ
ហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្ត
អំពើទុច្ចរិតក៏រីកដុះដាលឡើងដែរ
ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។
8រីឯព្រះអង្គវិញ នៅស្ថានលើ
ព្រះអង្គនៅតែជាព្រះអម្ចាស់ជានិច្ច!
9ឱព្រះអម្ចាស់អើយ
ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
10ព្រះអង្គប្រទានឲ្យទូលបង្គំ
មានកម្លាំងដូចដំរី
ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
11ទូលបង្គំឃើញខ្មាំងសត្រូវបរាជ័យ
ព្រមទាំងឮសម្រែករបស់អស់អ្នក
ដែលស្អប់ទូលបង្គំ។
12មនុស្សសុចរិតនឹងបានរីកដុះដាលឡើង
ដូចដើមត្នោត ហើយចម្រើនធំឡើង
ដូចដើមតាត្រៅនៅស្រុកលីបង់។
13ពួកគេប្រៀបបាននឹងដើមឈើដុះ
នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ហើយលូតលាស់នៅក្នុងព្រះវិហារ
របស់ព្រះជាម្ចាស់។
14ទោះបីគេមានវ័យចាស់ជរាក្ដី
ក៏គេនៅតែអាចបង្កើតកូនបានដដែល
គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី
និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
15ការទាំងនេះសម្តែងឲ្យឃើញថា
ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ
ទ្រង់មានព្រះហឫទ័យទៀងត្រង់ជានិច្ច
ឥតប្រែប្រួលសោះឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 92: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 92
92
ទូលបង្គំសប្បាយចិត្តនឹងកិច្ចការដែលព្រះអង្គធ្វើ
ទំនុកតម្កើង ។ ចម្រៀងតម្កើងព្រះជាម្ចាស់នៅថ្ងៃសប្ប័ទ*
1ឱព្រះអម្ចាស់អើយ
ជាការប្រពៃណាស់
ដែលទូលបង្គំលើកតម្កើងព្រះអង្គ
ស្មូត្រទំនុកតម្កើង សរសើរព្រះនាម
របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត!
2ទូលបង្គំប្រកាសអំពីព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអង្គ តាំងពីព្រលឹមមក
ហើយប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្រ
របស់ព្រះអង្គនៅពេលយប់
3ដោយលេងឃឹម ដេញចាប៉ី និងដេញពិណ។
4ឱព្រះអម្ចាស់អើយ
កិច្ចការដែលព្រះអង្គធ្វើ
បាននាំឲ្យទូលបង្គំមានអំណរដ៏លើសលុប
ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្ដរបស់ព្រះអង្គ។
5ឱព្រះអម្ចាស់អើយ
ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដុង្គឧត្ដមណាស់
ព្រះតម្រិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ!
6មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់
ហើយមនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។
7មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅ
ហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្ត
អំពើទុច្ចរិតក៏រីកដុះដាលឡើងដែរ
ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។
8រីឯព្រះអង្គវិញ នៅស្ថានលើ
ព្រះអង្គនៅតែជាព្រះអម្ចាស់ជានិច្ច!
9ឱព្រះអម្ចាស់អើយ
ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
10ព្រះអង្គប្រទានឲ្យទូលបង្គំ
មានកម្លាំងដូចដំរី
ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
11ទូលបង្គំឃើញខ្មាំងសត្រូវបរាជ័យ
ព្រមទាំងឮសម្រែករបស់អស់អ្នក
ដែលស្អប់ទូលបង្គំ។
12មនុស្សសុចរិតនឹងបានរីកដុះដាលឡើង
ដូចដើមត្នោត ហើយចម្រើនធំឡើង
ដូចដើមតាត្រៅនៅស្រុកលីបង់។
13ពួកគេប្រៀបបាននឹងដើមឈើដុះ
នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ហើយលូតលាស់នៅក្នុងព្រះវិហារ
របស់ព្រះជាម្ចាស់។
14ទោះបីគេមានវ័យចាស់ជរាក្ដី
ក៏គេនៅតែអាចបង្កើតកូនបានដដែល
គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី
និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
15ការទាំងនេះសម្តែងឲ្យឃើញថា
ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ
ទ្រង់មានព្រះហឫទ័យទៀងត្រង់ជានិច្ច
ឥតប្រែប្រួលសោះឡើយ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.