១ យ៉ូហាន 1:1-3

១ យ៉ូហាន 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត គង់​នៅ​កាល​ពី​ដើម​ដំបូង​បង្អស់ យើង​បាន​ឮ​ព្រះ‌បន្ទូល​នេះ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក បាន​រំពឹង​គិត និង​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់ (ដ្បិត​ជីវិត នេះ​បាន​លេច​មក​ឲ្យ​យើង​ឃើញ ហើយ​យើង​សូម​ផ្ដល់​សក្ខីភាព និង​សូម​ជូន​ដំណឹង​មក​បងប្អូន អំពី​ជីវិត​អស់‌កល្ប​ជានិច្ចដែល​បែរ​ទៅ​រក ព្រះ‌បិតា និង​លេច​មក​ឲ្យ​យើង​ឃើញ)។ យើង​សូម​ជូន​ដំណឹង​អំពី​ព្រះ‌បន្ទូល​ដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ​ដល់​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​បាន​ចូល​រួម​រស់​ជា​មួយ​យើង រីឯ​យើង​វិញ យើង​ក៏​រួម​រស់​ជា​មួយ​ព្រះ‌បិតា និង​ជា​មួយ​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះអង្គ។

ចែក​រំលែក
អាន ១ យ៉ូហាន 1

១ យ៉ូហាន 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សេចក្ដី​ដែល​មាន​តាំង​ពី​ដើម​ដំបូង ជា​អ្វី​ដែល​យើង​បាន​ឮ និងបាន​ឃើញ​ផ្ទាល់​ភ្នែក ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះ‌ពាល់ គឺ​អំពី​ព្រះ‌បន្ទូល​នៃ​ជីវិត (ដ្បិត​ជីវិត​នេះ​បាន​លេច​មក​ហើយ យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ជីវិត​អស់​កល្ប​ជា‌និច្ច ដែល​ពី​ដើម​ស្ថិត​នៅ​ជាមួយ​ព្រះ‌វរ‌បិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ឃើញ)។ ដូច្នេះ សេចក្ដី​ដែល​យើង​បាន​ឃើញ ហើយ​ឮ​នោះ យើង​ក៏​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​ជា​មួយ​យើង​ដែរ រីឯ​សេចក្ដី​ប្រកប​របស់​យើង នោះ​គឺ​ប្រកប​ជាមួយ​ព្រះ‌វរ‌បិតា និងជាមួយ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ១ យ៉ូហាន 1

១ យ៉ូហាន 1:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​សេចក្ដី​ដែល​មាន​តាំង​ពី​ដើម​មក ដែល​យើង​ខ្ញុំ​បាន​ឮ ហើយ​ភ្នែក​បាន​ឃើញ ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះ‌ពាល់ ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ជីវិត (ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់​ប្រាប់​ដល់​អ្នក​រាល់​គ្នា ពី​ជីវិត​នោះ​ដ៏​រស់​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ពី​ដើម​ស្ថិត​នៅ​នឹង​ព្រះវរ‌បិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ) ដូច្នេះ សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ​នោះ យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​នឹង​យើង​ខ្ញុំ​ដែរ រីឯ​សេចក្ដី​ប្រកប​របស់​យើង​ខ្ញុំ នោះ​គឺ​ប្រកប​នឹង​ព្រះវរ‌បិតា ហើយ​នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់

ចែក​រំលែក
អាន ១ យ៉ូហាន 1