១ ធីម៉ូថេ 3:16
១ ធីម៉ូថេ 3:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពិតប្រាកដជាសេចក្ដីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ។
១ ធីម៉ូថេ 3:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
១ ធីម៉ូថេ 3:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថា: ព្រះជាម្ចាស់បានបង្ហាញឲ្យយើង ស្គាល់ព្រះគ្រិស្តក្នុងឋានៈជាមនុស្ស ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យសុចរិត ដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ គេប្រកាសអំពីព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះគ្រិស្ត ព្រះជាម្ចាស់បានលើកព្រះអង្គឡើង ឲ្យមានសិរីរុងរឿង។