ដានីយ៉ែល 2:20-22

ដានីយ៉ែល 2:20-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ពោល​ថា៖ «សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌ចេស្ដា ព្រះអង្គ​ធ្វើ​ឲ្យ​ពេល​វេលា និង​រដូវ​កាល​ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នា ព្រះអង្គ​ទម្លាក់​ស្ដេច​នានា​ពី​រាជ​បល្ល័ង្ក ព្រះអង្គ​លើក​ស្ដេច​នានា​ឲ្យ​ឡើង​គ្រង​រាជ្យ ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា ព្រះអង្គ​សម្តែង​ឲ្យ​ស្គាល់​អ្វីៗ ដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំង ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:20-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដានីយ៉ែល​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប​ត​រៀង​ទៅ ដ្បិត​ប្រាជ្ញា និង​តេជា‌នុភាព​ជា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ផ្លាស់​ប្ដូរ​ពេល​វេលា និង​រដូវ​កាល ព្រះ‌អង្គ​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់។ ព្រះ​អង្គ​សម្ដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ដែល​ស្ថិត​ក្នុង​ទី​ងងឹត ហើយ​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។

ចែក​រំលែក
អាន ដានីយ៉ែល 2