ហូសេ 4:6
ហូសេ 4:6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រាស្ត្រអញ គេត្រូវបំផ្លាញទៅ ដោយខ្វះខាតដំរិះដូច្នេះដោយព្រោះឯងមិនព្រមទទួលដំរិះ បានជាអញក៏នឹងបោះបង់ចោលឯង មិនឲ្យធ្វើជាសង្ឃដល់អញទៀតដែរ ហើយដោយហេតុ ដែលឯងបានភ្លេចច្បាប់របស់ព្រះនៃឯង នោះអញក៏នឹងភ្លេចកូនចៅរបស់ឯងដូចគ្នា
ហូសេ 4:6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រជារាស្ត្ររបស់យើងត្រូវវិនាសទៅ ដោយព្រោះមិនស្គាល់យើង ដោយព្រោះអ្នកមិនព្រមស្គាល់យើង នោះយើងក៏មិនព្រមទទួលអ្នកជាសង្ឃដល់យើងដែរ ហើយដោយហេតុដែលអ្នក បានបំភ្លេចច្បាប់របស់ព្រះនៃអ្នក យើងក៏នឹងបំភ្លេចកូនចៅរបស់អ្នកដូចគ្នា។
ហូសេ 4:6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនរបស់យើងវិនាស ព្រោះពួកគេមិនស្គាល់យើង។ ដោយអ្នកមិនទទួលស្គាល់យើង យើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារ ជាបូជាចារ្យរបស់យើងទៀតដែរ។ ដោយអ្នកបានបំភ្លេចក្រឹត្យវិន័យនៃព្រះរបស់អ្នក យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។