យ៉ូអែល 3:15-16
យ៉ូអែល 3:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអាទិត្យ និងព្រះចន្ទងងឹតសូន្យ ហើយផ្កាយទាំងប៉ុន្មានក៏លែងភ្លឺដែរ។ ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីភ្នំស៊ីយ៉ូន ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម ផ្ទៃមេឃ និងផែនដីកក្រើករំពើក តែព្រះយេហូវ៉ាជាជម្រកដល់ប្រជារាស្ត្ររបស់ព្រះអង្គ ជាទីមាំមួនដល់ប្រជាជនអ៊ីស្រាអែល។
យ៉ូអែល 3:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអាទិត្យនឹងព្រះចន្ទក៏ងងឹតទៅ ហើយផ្កាយទាំងប៉ុន្មានបានលែងភ្លឺទៅ ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីស៊ីយ៉ូនមក ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម នោះទាំងផ្ទៃមេឃ ហើយផែនដី នឹងកក្រើករំពើកទៅ តែព្រះយេហូវ៉ានឹងធ្វើជាទីពំនាក់ ដល់រាស្ត្រទ្រង់ ហើយជាទីមាំមួន ដល់ពួកកូនចៅអ៊ីស្រាអែល
យ៉ូអែល 3:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអាទិត្យ និងព្រះច័ន្ទ នឹងងងឹតសូន្យ រីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។ ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក តែព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជាជម្រករបស់ជនជាតិអ៊ីស្រាអែល។