ម៉ាឡាគី 1:1-3
ម៉ាឡាគី 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលយ៉ាងធ្ងន់របស់ព្រះយេហូវ៉ាទៅដល់អ៊ីស្រាអែល ដោយសារម៉ាឡាគី ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្រឡាញ់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នាថា "តើព្រះអង្គស្រឡាញ់យើងដូចម្ដេច?"។ ព្រះយេហូវ៉ាតបថា "តើអេសាវមិនមែនជាបងរបស់យ៉ាកុបទេឬ? តែយើងស្រឡាញ់យ៉ាកុប"។ យើងស្អប់អេសាវ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេនៅស្ងាត់ច្រៀប ក៏ឲ្យមត៌ករបស់គេទៅពួកឆ្កែព្រៃនៅទីរហោស្ថាន
ម៉ាឡាគី 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ាឡាគី។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ព្រះអង្គស្រឡាញ់យើងខ្ញុំ?”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដី ក៏យើងស្រឡាញ់យ៉ាកុបជាង គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។
ម៉ាឡាគី 1:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ាដល់អ៊ីស្រាអែល ដោយសារម៉ាឡាគី។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានស្រឡាញ់ឯងរាល់គ្នា ប៉ុន្តែឯងរាល់គ្នាថា ទ្រង់មានស្រឡាញ់យើងរាល់គ្នាឯណា ព្រះយេហូវ៉ាទ្រង់តបថា ឯអេសាវ តើមិនមែនជាបងរបស់យ៉ាកុបទេឬអី ទោះបើយ៉ាងនោះ គង់តែអញបានស្រឡាញ់យ៉ាកុប តែចំណែកអេសាវនោះ អញបានស្អប់វិញ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេបានស្ងាត់ច្រៀប ក៏ឲ្យមរដករបស់គេដល់ពួកស្វាន នៅទីរហោស្ថាន