ម៉ាឡាគី 1:6
ម៉ាឡាគី 1:6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?"
ម៉ាឡាគី 1:6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាបិតាមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាបិតា? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាបូជាចារ្យវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ ព្រះនាមរបស់ព្រះអង្គត្រង់ណា?”។
ម៉ាឡាគី 1:6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្ដីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្ដីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា