វិវរណៈ 7:3-4
វិវរណៈ 7:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«សូមកុំអាលធ្វើទុក្ខទោសផែនដី សមុទ្រ ឬដើមឈើណាឡើយ ចាំយើងបោះត្រាសម្គាល់លើថ្ងាសពួកអ្នកបម្រើរបស់ព្រះជាម្ចាស់នៃយើងហើយសិន»។ ពេលនោះ ខ្ញុំក៏ឮថាអស់អ្នកដែលត្រូវគេបោះត្រាសម្គាល់ មានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល គឺ
វិវរណៈ 7:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កុំអាលធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ ទម្រាំយើងបានបោះត្រានៅលើថ្ងាសពួកអ្នកបម្រើរបស់ព្រះនៃយើងសិន»។ ពេលនោះ ខ្ញុំឮថា ពួកអ្នកដែលបានបោះត្រានោះមានចំនួន មួយសែនបួនម៉ឺនបួនពាន់នាក់ មកពីគ្រប់កុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល
វិវរណៈ 7:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិន ខ្ញុំក៏ឮចំនួនពួកអ្នក ដែលបានបោះត្រានោះថា មាន១សែន៤ម៉ឺន៤ពាន់នាក់ ដែលមកពីគ្រប់ទាំងពូជអំបូរនៃជនជាតិអ៊ីស្រាអែល