កំណើតពិភពលោក 4
4
កបេល និងហាបេល
1អាដាមរួមរស់ជាមួយនាងហាវ៉ាជាភិរយា នាងមានផ្ទៃពោះ សំរាលបានកូនមួយ ឈ្មោះកបេល នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះអុលឡោះតាអាឡាប្រទានឲ្យ»។ 2នាងសំរាលបានកូនមួយទៀត គឺហាបេល ជាកូនប្អូន។ ក្រោយមក ហាបេលបានប្រកបរបរជាគង្វាលចៀម រីឯកបេល ជាអ្នកធ្វើស្រែចម្ការ។
3លុះដល់ពេលប្រមូលផលហើយ កបេលក៏យកភោគផលពីស្រែចម្ការរបស់គាត់ មកជូនអុលឡោះតាអាឡា។ 4ហាបេលក៏បាននាំយកកូនសត្វដែលកើតមុនគេបង្អស់ ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់របស់វាមកជូនដែរ។ អុលឡោះតាអាឡាពេញចិត្តនឹងហាបេល ព្រមទាំងជំនូនរបស់គាត់ 5ប៉ុន្តែ អុលឡោះមិនពេញចិត្តនឹងកបេល ព្រមទាំងជំនូនរបស់គាត់ទេ។ កបេលក្តៅក្រហាយយ៉ាងខ្លាំង ហើយក្រពុលមុខទៀតផង។ 6អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ហេតុអ្វីបានជាអ្នកក្តៅក្រហាយ? ហេតុអ្វីបានជាអ្នកក្រពុលមុខដូច្នេះ? 7ប្រសិនបើអ្នកប្រព្រឹត្តល្អ អ្នកនឹងបានរីករាយឡើងវិញជាមិនខាន ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឲ្យធ្វើតាមវា តែអ្នកត្រូវបង្ក្រាបវាវិញ»។
8កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
9 អុលឡោះតាអាឡាសួរកបេលថា៖ «ហាបេលប្អូនរបស់អ្នកនៅឯណា?»។ គាត់ឆ្លើយទៅកាន់អុលឡោះថា៖ «ខ្ញុំមិនដឹងទេ! តើខ្ញុំជាអ្នកឃ្វាលប្អូនរបស់ខ្ញុំឬ?»។ 10អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។ 11ឥឡូវនេះអ្នកត្រូវបណ្តាសាហើយ អ្នកត្រូវឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នក ជាឈាមដែលអ្នកបានបង្ហូរ ដោយផ្ទាល់ដៃ។ 12ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។ 13កបេលនិយាយទៅកាន់អុលឡោះតាអាឡាថា៖ «ទ្រង់ដាក់ទោសខ្ញុំយ៉ាងនេះ ធ្ងន់ពេកណាស់ ខ្ញុំទ្រាំមិនបានទេ។ 14ថ្ងៃនេះ ទ្រង់ដេញខ្ញុំចេញពីដីដែលមានជីជាតិល្អ ខ្ញុំក៏ត្រូវចេញឆ្ងាយពីទ្រង់ទៀត ហើយនឹងទៅជាមនុស្សអនាថាសាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបខ្ញុំ គេមុខជាសម្លាប់ខ្ញុំមិនខាន»។ 15អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កបេល គេនឹងសងសឹកអ្នកនោះវិញ មួយជាប្រាំពីរ»។ បន្ទាប់មក អុលឡោះតាអាឡាដៅសញ្ញាសំគាល់មួយនៅលើកបេល។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។ 16បន្ទាប់មកទៀត កបេលបានចាកចេញឆ្ងាយពី អុលឡោះទៅរស់នៅឯស្រុកណូដ ដែលស្ថិតនៅខាងកើតស្រុកអេដែន។
ពូជពង្សរបស់កបេល
17កបេលបានរួមរស់ជាមួយភរិយារបស់គាត់ នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនមួយ ឈ្មោះហេណុក។ បន្ទាប់មក គាត់កសាងក្រុងមួយ ហើយដាក់ឈ្មោះថា ក្រុងហេណុក តាមឈ្មោះកូនរបស់គាត់។ 18ហេណុកមានកូនឈ្មោះអ៊ីរ៉ាដ បន្ទាប់មក អ៊ីរ៉ាដបង្កើតមហ៊ូយ៉ែល មហ៊ូយ៉ែលបង្កើតមទូសែល មទូសែលបង្កើតឡាម៉េក។
19ឡាម៉េកបានយកភរិយាពីរ ម្នាក់ឈ្មោះ អដា ម្នាក់ទៀតឈ្មោះស៊ីឡា។ 20អដាបង្កើតកូនមួយនាក់ ឈ្មោះយ៉ាបាល ជាបុព្វបុរសរបស់ជនជាតិដែលបោះជំរំរស់នៅ ហើយចិញ្ចឹមហ្វូងសត្វ។ 21ប្អូនរបស់យ៉ាបាល ឈ្មោះយូបាល ជាបុព្វបុរសរបស់ពួកអ្នកលេងពិណ និងចាប៉ី។
22រីឯស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់ទូបាល-កាអ៊ីន ឈ្មោះណាអាម៉ា។
23ឡាម៉េកនិយាយទៅកាន់ភរិយាទាំងពីរថា៖
«អដា និងស៊ីឡាអើយ ចូរស្តាប់សំដីខ្ញុំ!
ភរិយារបស់ឡាម៉េកអើយ ចូរផ្ទៀងត្រចៀកស្តាប់សេចក្តីដែលខ្ញុំនិយាយ!
ខ្ញុំបានសម្លាប់មនុស្សម្នាក់ ព្រោះតែគេធ្វើឲ្យខ្ញុំមានមុខរបួសមួយ
ហើយខ្ញុំបានសម្លាប់ក្មេងម្នាក់ ព្រោះតែស្នាមជាំមួយ។
24បើគេវាយសម្លាប់កបេល ត្រូវសម្លាប់ប្រាំពីរនាក់សងសឹកវិញ
ប៉ុន្តែ បើគេវាយសម្លាប់ឡាម៉េក ត្រូវសម្លាប់រហូតដល់ទៅចិតសិបប្រាំពីរនាក់ ដើម្បីសងសឹក»។
25អាដាមរួមរស់ជាមួយភរិយាម្តងទៀត នាងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា សេថ ដ្បិតនាងពោលថា «ដ្បិតអុលឡោះប្រទានកូនមួយទៀតមកឲ្យខ្ញុំ ដើម្បីបន្តពូជជំនួសហាបេល ដែលកបេលបានសម្លាប់»។
26សេថបង្កើតបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា អេណុស។ ចាប់តាំងពីពេលនោះមក គេនាំគ្នាគោរពថ្វាយបង្គំអុលឡោះហៅទ្រង់ថា «អុលឡោះតាអាឡា»។
अहिले सेलेक्ट गरिएको:
កំណើតពិភពលោក 4: អគត
हाइलाइट
शेयर गर्नुहोस्
कपी गर्नुहोस्
तपाईंका हाइलाइटहरू तपाईंका सबै यन्त्रहरूमा सुरक्षित गर्न चाहनुहुन्छ? साइन अप वा साइन इन गर्नुहोस्
© 2014 United Bible Societies, UK.

: