កំណើតពិភពលោក 8
8
ណាពីណុះហ៍ចេញពីទូកធំ
1អុលឡោះនឹកដល់ណុះហ៍ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយគាត់ អុលឡោះធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្តើមស្រក។ 2ប្រភពទឹកដែលផុសចេញពីទីជម្រៅ និងទ្វារមេឃ បិទជិតវិញ ហើយភ្លៀងក៏ឈប់ធ្លាក់ដែរ។ 3ទឹកបានស្រកចុះពីផែនដីបន្តិចម្តងៗ កំពស់ទឹកចាប់ផ្តើមថយចុះ នៅថ្ងៃទីមួយរយហាសិប។
4នៅថ្ងៃទីដប់ប្រាំពីរនៃខែទីប្រាំពីរ ទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត។ 5រីឯទឹកក៏កាន់តែស្រកទៅៗ រហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែទីដប់ កំពូលភ្នំនានាក៏លេចឡើង។
6សែសិបថ្ងៃក្រោយមក ណុះហ៍បានបើកបង្អួចទូកធំដែលគាត់បានធ្វើ 7ហើយគាត់បានលែងសត្វក្អែកមួយ សត្វនោះក៏ហើរទៅហើរមក រហូតទាល់តែដីគោកលេចឡើង។ 8បន្ទាប់មក គាត់បានលែងសត្វព្រាបមួយ ព្រោះចង់ដឹងថា ទឹកបានស្រកចុះឬយ៉ាងណា។ 9ប៉ុន្តែ ព្រាបនោះរកកន្លែងទំមិនបាន ក៏វិលត្រឡប់មករកគាត់ក្នុងទូកធំវិញ ដ្បិតទឹកនៅមានពាសពេញលើផែនដីទាំងមូលនៅឡើយ គាត់ក៏លាតដៃទទួលព្រាបនោះចូលមកក្នុងទូកធំ ជាមួយគាត់វិញ។ 10គាត់នៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យចេញពីទូកធំទៅសាជាថ្មី។ 11នៅពេលល្ងាចព្រាបបានវិល មករកគាត់វិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ ណុះហ៍ដឹងថា ទឹកបានស្រកពីផែនដីហើយ។ 12គាត់នៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យទៅ តែព្រាបមិនបានវិលត្រឡប់មករកគាត់វិញទេ។ 13នៅថ្ងៃទីមួយ នៃខែទីមួយ ក្នុងឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ ណុះហ៍បើកដំបូលទូកធំ ក៏ឃើញថាដីគោកអស់ហើយ។ 14នៅថ្ងៃទីម្ភៃប្រាំពីរនៃខែទីពីរ ផែនដីបានរីងស្ងួតអស់។
15ពេលនោះ អុលឡោះមានបន្ទូលមកណុះហ៍ថា៖ 16«ចូរចេញពីទូកធំនេះទៅ គឺចេញទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសារស្រីរបស់អ្នក។ 17ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។ 18ណុះហ៍ក៏ចេញពីទូកធំ រីឯកូនប្រុស ភរិយា និងកូនប្រសារស្រីរបស់គាត់ក៏ចេញមកដែរ។ 19សត្វជើងបួន ឧរង្គសត្វ បក្សាបក្សី និងសត្វដែលលូនវារនៅលើដីទាំងប៉ុន្មាននាំគ្នាចេញពីទូកធំ តាមពូជរបស់វាដែរ។
20ណុះហ៍បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ គាត់បានយកសត្វខ្លះពីក្នុងចំណោមសត្វហាឡាល់គ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបហាឡាល់គ្រប់ប្រភេទ មកដុតទាំងមូល ធ្វើជាគូរបាននៅលើអាសនៈ។ 21អុលឡោះតាអាឡាពេញចិត្តនឹងក្លិនដ៏ឈ្ងុយឈ្ងប់ ទ្រង់ក៏នឹកគិតថា៖ «យើងនឹងមិនដាក់បណ្តាសាដី ព្រោះតែមនុស្សលោកទៀតទេ ដ្បិតចិត្តមនុស្សលំអៀងទៅខាងប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារអ្វីៗទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានធ្វើកន្លងមកហើយនោះទៀតទេ។ 22ដរាបណានៅតែមានផែនដីនៅឡើយ ដរាបនោះក៏នឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ មានត្រជាក់ មានក្តៅ មានរដូវក្តៅ រដូវរងា មានថ្ងៃ មានយប់ ជារហូតតរៀងទៅមិនដែលអាក់ខានឡើយ»។
Markert nå:
កំណើតពិភពលោក 8: អគត
Marker
Del
Kopier

Vil du ha høydepunktene lagret på alle enhetene dine? Registrer deg eller logg på
© 2014 United Bible Societies, UK.

: