លោកុប្បត្តិ 3
3
អំពើបាបពីដំបូង និងការដាក់ទោស
1ឯពស់ជាសត្វមួយដែលមានកលល្បិចលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះទ្រង់មានព្រះបន្ទូលថា "អ្នកមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនច្បារ"មែនឬ?» 2ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនច្បារបាន 3តែព្រះទ្រង់មានព្រះបន្ទូលថា "មិនត្រូវបរិភោគផ្លែឈើមួយដែលនៅកណ្ដាលសួនច្បារនោះឡើយ ហើយក៏កុំប៉ះពាល់ដែរ ក្រែងលោស្លាប់"»។ 4ប៉ុន្ដែ ពស់និយាយទៅកាន់ស្ត្រីថា៖ «អ្នកនឹងមិនស្លាប់ជាពិតទេ 5ដ្បិតព្រះទ្រង់ជ្រាបថា ពេលណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាព្រះ ព្រមទាំងដឹងខុសត្រូវផង»។ 6ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។ 7ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។
8ពួកគេបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលយាងនៅក្នុងសួនច្បារ នៅពេលថ្ងៃល្ហើយ នោះបុរស និងប្រពន្ធគាត់ ក៏ពួនពីព្រះយេហូវ៉ាដ៏ជាព្រះ នៅកណ្ដាលដើមឈើក្នុងសួនច្បារ។ 9ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅបុរសនោះ ដោយមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅឯណា?» 10គាត់ទូលឆ្លើយថា៖ «ទូលបង្គំបានឮសំឡេងព្រះអង្គនៅក្នុងសួនច្បារ ទូលបង្គំភ័យខ្លាច ព្រោះទូលបង្គំនៅខ្លួនទទេ ហើយទូលបង្គំក៏ពួន»។ 11ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកណាប្រាប់អ្នកឲ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបានបរិភោគផ្លែឈើដែលយើងបានហាមមិនឲ្យបរិភោគនោះឬ?»។ 12បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គបានប្រទានមកឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ»។ 13ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចបានជានាងធ្វើដូច្នេះ?»។ ស្ត្រីឆ្លើយថា៖ «ពស់បានបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានទៅ»។ 14ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា៖
«ដោយព្រោះឯងបានធ្វើដូច្នេះ
ក្នុងចំណោមសត្វស្រុក និងសត្វព្រៃទាំងអស់
ឯងជាសត្វត្រូវបណ្ដាសាហើយ
គឺឯងត្រូវលូនតែនឹងពោះ
ហើយត្រូវស៊ីធូលីដីអស់មួយជីវិត។
15យើងនឹងធ្វើឲ្យឯង និងស្ត្រី
ព្រមទាំងពូជឯង និងពូជនាង
ក្លាយជាសត្រូវនឹងគ្នា
ពូជនាងនឹងកិនក្បាលឯង
ហើយឯងនឹងចឹកកែងជើងពូជនាង»។
16ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖
«យើងនឹងធ្វើឲ្យនាង
មានសេចក្ដីព្រួយលំបាកជាច្រើន
នៅពេលមានផ្ទៃពោះ
នាងនឹងសម្រាលកូនទាំងឈឺចុកចាប់
ចិត្តនាងនឹងប្រាថ្នាចង់បានប្តី
ហើយប្តីនឹងត្រួតត្រាលើនាង»។
17ព្រះអង្គមានព្រះបន្ទូលទៅអ័ដាមថា៖
«ដោយព្រោះអ្នកបានស្តាប់តាមពាក្យ
ប្រពន្ធរបស់អ្នក
ហើយបរិភោគផ្លែឈើ
ដែលយើងបានហាមអ្នកថា
"មិនត្រូវបរិភោគផ្លែឈើនោះឡើយ"
នោះដីនឹងត្រូវបណ្ដាសាដោយសារអ្នក
អ្នកនឹងរកស៊ីពីដីដោយនឿយហត់
អស់មួយជីវិត។
18ដីនឹងដុះចេញជាបន្លា និងអញ្ចាញឲ្យអ្នក
ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ
ដែលដុះនៅតាមទីវាល។
19អ្នកនឹងបានអាហារបរិភោគដោយការបែកញើស
រហូតដល់អ្នកត្រឡប់ទៅជាដីវិញ
ដ្បិតយើងបានយកអ្នកពីដីមក
អ្នកជាធូលីដី ហើយអ្នកនឹងត្រឡប់
ទៅជាធូលីដីវិញ»។
20អ័ដាមបានដាក់ឈ្មោះឲ្យប្រពន្ធគាត់ថា "អេវ៉ា" ព្រោះនាងជាម្តាយនៃជីវិតមនុស្សទាំងអស់។ 21ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីបិទបាំងកាយ។
22ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «មើល៍ មនុស្សបានត្រឡប់ជាម្នាក់ដូចយើងដែរ ទាំងដឹងខុសត្រូវផង ហើយឥឡូវនេះ គេអាចលូកដៃទៅបេះផ្លែពីដើមឈើជីវិតបរិភោគបានទៀតផង ហើយរស់ជារៀងរហូត»។ 23ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះ ក៏បណ្តេញគេចេញពីសួនច្បារអេដែន ឲ្យទៅភ្ជួររាស់ដីដែលព្រះអង្គបានយកគេចេញមកនោះ។ 24ព្រះអង្គបានបណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីមនៅខាងកើតសួនច្បារអេដែន និងដាវជាអណ្ដាតភ្លើង រេបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើជីវិត។
Aktualisht i përzgjedhur:
លោកុប្បត្តិ 3: គកស១៦
Thekso
Ndaje
Copy
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2016 United Bible Societies

: