លោកុប្បត្តិ 6
6
1កាលពួកមនុស្សចាប់តាំងមានគ្នាច្រើននៅលើផែនដីឡើង ហើយបង្កើតបានកូនស្រីៗ 2នោះពួកកូនប្រុសរបស់ព្រះ គេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ 3ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា វិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេ ពីព្រោះគេជាសាច់ឈាមប៉ុណ្ណោះ អាយុគេនឹងបានត្រឹមតែ១២០ឆ្នាំវិញ 4នៅជំនាន់នោះ មានមនុស្សរូបធំសំបើមនៅផែនដី ក្រោយនោះមក កាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្ស ហើយនាងទាំងនោះបានបង្កើតកូនឲ្យគេ នោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើម ជាមនុស្សមានល្បីឈ្មោះ។
5ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ 6នោះព្រះយេហូវ៉ាទ្រង់ស្តាយ ដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ 7រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ ចាប់តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ នឹងសត្វហើរលើអាកាសផង ដ្បិតអញស្តាយដែលអញបានបង្កើតគេមក 8ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញ។
9នេះជាពង្សាវតាររបស់ណូអេ គាត់ជាអ្នកសុចរិត ហើយគ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន គាត់ក៏ដើរជាមួយនឹងព្រះ 10ហើយបង្កើតបានកូនប្រុស៣ គឺសិម១ ហាំ១ នឹងយ៉ាផែត១ 11ឯផែនដី នោះបានខូចអាក្រក់នៅចំពោះព្រះ ក៏មានពេញជាសេចក្ដីកាចសហ័សផង 12ហើយព្រះទ្រង់ទតមើលផែនដី ឃើញថាខូចអាក្រក់ដូច្នេះ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដីទៅហើយ។
13ព្រះទ្រង់មានបន្ទូលទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្ដីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង 14ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ 15ត្រូវឲ្យឯងធ្វើយ៉ាងដូច្នេះ គឺបណ្តោយ៣០០ហត្ថ ទទឹង៥០ហត្ថ ហើយកំពស់៣០ហត្ថ 16ត្រូវធ្វើបង្អួចក្នុងទូកចុះពីលើ១ហត្ថ ហើយត្រូវឲ្យមានទ្វារនៅពីខាងចំហៀង ត្រូវធ្វើឲ្យមានថ្នាក់ក្រោម ថ្នាក់ទី២ នឹងថ្នាក់ទី៣ 17នោះអញ មើល គឺអញនេះហើយនឹងធ្វើឲ្យមានជំនន់លើផែនដី ដើម្បីនឹងបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតពីក្រោមមេឃចេញ គ្រប់ទាំងអស់នៅផែនដីនឹងត្រូវស្លាប់បង់ 18តែអញនឹងតាំងសេចក្ដីសញ្ញាអញចំពោះឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ព្រមទាំងប្រពន្ធកូន នឹងកូនប្រសាឯងជាមួយនឹងឯងដែរ 19ឯត្រង់អស់ទាំងសាច់ដែលមានជីវិតទាំងឡាយ នោះចូរឲ្យឯងនាំយក១គូៗ ទាំងឈ្មោលទាំងញីគ្រប់តែពូជចូលទៅក្នុងទូក ឲ្យបានរួចជីវិតជាមួយនឹងឯងផង 20គឺសត្វហើរតាមពូជ សត្វជើង៤តាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជផង គ្រប់ទាំងពូជសត្វនឹងមកឯឯង១គូៗឲ្យបានរួចជីវិត 21ត្រូវឲ្យឯងយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសំរាប់ឯង នឹងសត្វទាំងនោះ 22ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់។
Trenutno izabrano:
លោកុប្បត្តិ 6: ពគប
Istaknuto
Podijeli
Kopiraj
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
© BFBS/UBS 1954, 1962. All Rights Reserved.

: