1
ទំនុកដំកើង 55:22
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ
Compare
Explore ទំនុកដំកើង 55:22
2
ទំនុកដំកើង 55:17
ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច ពេលព្រឹក នឹងថ្ងៃត្រង់ផង ហើយទ្រង់នឹងស្តាប់សំឡេងខ្ញុំជាមិនខាន
Explore ទំនុកដំកើង 55:17
3
ទំនុកដំកើង 55:23
តែឱព្រះអង្គអើយ ទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាស ពួកមនុស្សកំចាយឈាម ហើយមនុស្សឧបាយកល នឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផង តែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។
Explore ទំនុកដំកើង 55:23
4
ទំនុកដំកើង 55:16
ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ
Explore ទំនុកដំកើង 55:16
5
ទំនុកដំកើង 55:18
ទ្រង់បានដោះព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត ដ្បិតមានគេទាស់ទទឹងនឹងខ្ញុំជាច្រើន
Explore ទំនុកដំកើង 55:18
6
ទំនុកដំកើង 55:1
ឱព្រះអង្គអើយ សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមកុំលាក់ព្រះអង្គនឹងពាក្យដែលទូលបង្គំទូលអង្វរឡើយ
Explore ទំនុកដំកើង 55:1
Home
Bible
Plans
Videos