ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកបង្កើតកូនឲ្យបានចម្រើនជាច្រើនឡើង។ ជាតិសាសន៍មួយ និងជាតិសាសន៍ជាច្រើនទៀតនឹងកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។ ស្រុកដែលយើងបានប្រគល់ឲ្យអ័ប្រាហាំ និងអ៊ីសាក យើងនឹងប្រគល់ឲ្យអ្នក ហើយយើងនឹងប្រគល់ស្រុកនោះ ឲ្យកូនចៅរបស់អ្នកដែលកើតមកតាមក្រោយដែរ»។