ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត
ជាព្រះដ៏គង់នៅអស់កល្បជានិច្ច
ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ
ព្រះអង្គមានព្រះបន្ទូលដូច្នេះថា
យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ
ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប
ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង
ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
ដ្បិតយើងមិនព្រមតវ៉ាជាដរាបទៅទេ
ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ
ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខយើង
ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលយើងបានធ្វើនេះ។