ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា
ដើម្បីធ្វើការងារព្រះអង្គ
ហើយស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា
ព្រមទាំងធ្វើជាអ្នកបម្រើព្រះអង្គ
គឺអស់អ្នកណាដែលរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ឡើយ
ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង។
នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង
ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង
ដែលសម្រាប់ជាទីអធិស្ឋាន
យើងនឹងទទួលអស់ទាំងតង្វាយដុត
និងយញ្ញបូជារបស់គេ នៅលើអាសនា
ដ្បិតដំណាក់យើងត្រូវហៅថា
ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។