1
១ កូរិនថូស 14:33
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ដ្បិតព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការខ្វះសណ្ដាប់ធ្នាប់ទេ គឺព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុខសាន្ត។
Compare
Explore ១ កូរិនថូស 14:33
2
១ កូរិនថូស 14:1
ចូរខំប្រឹងឲ្យមានចិត្តស្រឡាញ់ ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណដែរ ជាពិសេស ការថ្លែងព្រះបន្ទូល*។
Explore ១ កូរិនថូស 14:1
3
១ កូរិនថូស 14:3
ផ្ទុយទៅវិញ អ្នកណាថ្លែង*ព្រះបន្ទូល អ្នកនោះនិយាយទៅកាន់មនុស្ស ដើម្បីជួយកសាង ដាស់តឿន និងលើកទឹកចិត្តគេ។
Explore ១ កូរិនថូស 14:3
4
១ កូរិនថូស 14:4
អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងព្រះបន្ទូលវិញ កសាងក្រុមជំនុំ។
Explore ១ កូរិនថូស 14:4
5
១ កូរិនថូស 14:12
រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណ ដូច្នេះ ត្រូវរកឲ្យបានច្រើនបរិបូណ៌ទៅ ជាពិសេស រកព្រះអំណោយទានសម្រាប់កសាងក្រុមជំនុំ*។
Explore ១ កូរិនថូស 14:12
Home
Bible
Plans
Videos