ព្រះជាម្ចាស់មានព្រះបន្ទូលថា៖
«យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ចូរអ្នកបង្កើតកូនចៅ
ឲ្យបានចំនួនកើនឡើងជាច្រើន។
ប្រជាជាតិមួយ និងប្រជាជាតិជាច្រើនទៀត
នឹងកើតចេញពីអ្នក
ហើយក៏នឹងមានស្ដេចជាច្រើនអង្គកើតចេញពី
ពូជពង្សរបស់អ្នកដែរ។
រីឯស្រុកដែលយើងបានប្រគល់ឲ្យ
អប្រាហាំ និងអ៊ីសាកនោះ
យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក
ដែលកើតមកតាមក្រោយដែរ»។