ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ
អស់កល្បជានិច្ច
ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត
មានព្រះបន្ទូលថា:
យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត
និងជាស្ថានដ៏វិសុទ្ធមែន
តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ
សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ
ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ
និងមនុស្សរងទុក្ខខ្លោចផ្សា។
យើងមិនរករឿងអ្នករាល់គ្នារហូតទេ
ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ
បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន
ដែលយើងបានបង្កើតមក
មុខជារលត់វិញ្ញាណមិនខាន។