រីឯជនបរទេសដែលជាប់ចិត្តនឹងយើង
គោរពបម្រើយើង ស្រឡាញ់នាមយើង
សុខចិត្តថ្វាយខ្លួនធ្វើជាអ្នកបម្រើរបស់យើង
គោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ
ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង
យើងធ្វើឲ្យគេរីករាយនៅក្នុង
ដំណាក់របស់យើងដែលជាកន្លែងអធិស្ឋាន
យើងនឹងទទួលតង្វាយដុតទាំងមូល
ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមក
ថ្វាយនៅលើអាសនៈរបស់យើង។
ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា
កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។