YouVersion Logo
Search Icon

Popular Bible Verses from អេសាយ 61

ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌អម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្តែង ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើង ដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ គឺ​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះ ទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ ឲ្យ​គេ​លាប​ប្រេង​សម្តែង​អំណរ​សប្បាយ ជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខ ឲ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរ ជំនួស​ខោ‌អាវ​ដាច់‌ដាច។ ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ព្រះ​ដ៏​សុចរិត ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។

Free Reading Plans and Devotionals related to អេសាយ 61