១ កូរិនថូស 6
6
1ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានរឿងទាស់នឹងអ្នកឯទៀត តើហ៊ានប្តឹងដល់ពួកមនុស្សទុច្ចរិត មិនប្តឹងដល់ពួកបរិសុទ្ធវិញទេឬអី 2តើមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជំរះលោកីយដែរទេឬ ដូច្នេះ បើអ្នករាល់គ្នានឹងជំនុំជំរះលោកីយបាន នោះតើមិនគួរនឹងជំនុំជំរះការណ៍តូចបំផុតនេះបានដែរទេឬអី 3តើមិនដឹងថា យើងរាល់គ្នានឹងជំនុំជំរះ ដល់ទាំងពួកទេវតាផងទេឬអី ដូច្នេះ ចំណង់បើការណ៍នៅជីវិតនេះ តើលើសជាងអម្បាលម៉ានទៅទៀត 4ចុះបើអ្នករាល់គ្នាមានរឿងអ្វីពីជីវិតនេះ នោះតើនឹងយកមនុស្ស ដែលពួកជំនុំរាប់អានតិចជាងគេ ឲ្យបានជំនុំជំរះរឿងនោះឬអី 5ដែលខ្ញុំនិយាយដូច្នេះនេះ គឺដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាសវិញ តើគ្មានអ្នកមានប្រាជ្ញាណាក្នុងពួកអ្នករាល់គ្នា សូម្បីតែមួយ ដែលអាចនឹងជំនុំជំរះរឿង ដែលពួកបងប្អូនប្តឹងប្តល់គ្នាទេឬអី 6បានជាពួកបងប្អូនកើតក្តីនឹងគ្នា ហើយនៅមុខពួកអ្នកដែលមិនជឿផងដូច្នេះ 7យ៉ាងនោះ មានពេញជាការកំហុស ក្នុងពួកអ្នករាល់គ្នាហើយ គឺដែលគ្រាន់តែកើតក្តីនឹងគ្នាទៅវិញទៅមកនោះឯង ហេតុអ្វីបានជាមិនស៊ូទ្រាំក្នុងការអាក្រក់នោះ ហើយមិនស៊ូទ្រាំឲ្យគេបំបាត់អ្នកវិញ 8តែអ្នករាល់គ្នាធ្វើបាប ហើយបំបាត់គេ ទាំងប្រព្រឹត្តដូច្នោះនឹងពួកបងប្អូនផង 9តើមិនដឹងថា ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេឬអី កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង 10ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះតិះដៀល នឹងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ 11ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ ក៏បានញែកជាបរិសុទ្ធ ហើយរាប់ជាសុចរិតផង ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវ នឹងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា។
12ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់បាន ប៉ុន្តែមិនមែនការទាំងនោះមានប្រយោជន៍ទាំងអស់ទេ ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ទាំងអស់បានមែន ប៉ុន្តែខ្ញុំមិនព្រមចុះចូលក្នុងអំណាចនៃការណាមួយនោះសោះ 13ឯចំណីអាហារ នោះសំរាប់ក្រពះ ហើយក្រពះក៏សំរាប់ចំណីអាហារដែរ តែព្រះទ្រង់នឹងឲ្យទាំង២យ៉ាងសាបសូន្យទៅ ឯរូបកាយ មិនមែនសំរាប់ការកំផិតទេ គឺសំរាប់តែព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សំរាប់រូបកាយដែរ 14ព្រះទ្រង់បានទាំងប្រោសឲ្យព្រះអម្ចាស់រស់ឡើងវិញ ហើយនឹងប្រោសឲ្យយើងរាល់គ្នារស់ឡើងដែរ ដោយសារព្រះចេស្តានៃទ្រង់ 15តែមិនដឹងថា រូបកាយអ្នករាល់គ្នា ជាអវយវៈរបស់ព្រះគ្រីស្ទទេឬអី ដូច្នេះ តើខ្ញុំនឹងយកអវយវៈរបស់ព្រះគ្រីស្ទ ឲ្យទៅធ្វើជាអវយវៈរបស់ស្រីសំផឹងវិញឬ ទេ មិនត្រូវឡើយ 16ចុះតើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នកណាដែលទៅសេពសម្ភពនឹងស្រីសំផឹង នោះជារូបសាច់តែ១ផងគ្នា ដ្បិតព្រះទ្រង់មានបន្ទូលថា «អ្នកទាំង២នឹងទៅជាសាច់តែ១» 17ឯអ្នកដែលនៅជាប់នឹងព្រះអម្ចាស់ នោះក៏ជាវិញ្ញាណតែ១នឹងទ្រង់ដែរ 18ចូររត់ពីការសហាយស្មន់ចេញ គ្រប់ទាំងអំពើបាបណាដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកណាដែលសហាយស្មន់គ្នា នោះឈ្មោះថាធ្វើបាបដល់រូបកាយខ្លួនឯងផង 19តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ 20ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរដំកើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នា ដែលជារបស់ផងទ្រង់ចុះ។
Currently Selected:
១ កូរិនថូស 6: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: