YouVersion Logo
Search Icon

អេសាយ 56

56
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​ចុះ ពី​ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​អញ​បាន​មក​ជិត​ដល់​ហើយ ឯ​សេចក្ដី​សុចរិត​របស់​អញ ក៏​រៀប​នឹង​សំដែង​ឲ្យ​ឃើញ​ដែរ 2មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ ព្រម​ទាំង​កូន​មនុស្ស​ណា​ដែល​កាន់​សេចក្ដី​នេះ​ឲ្យ​ខ្ជាប់‌ខ្ជួន​ផង គឺ​ជា​អ្នក​ដែល​ថែ​រក្សា​ថ្ងៃ​ឈប់​សំរាក​ឥត​បង្អាប់ ហើយ​រក្សា​ដៃ​មិន​ឲ្យ​ធ្វើ​ការ​អាក្រក់​ណា​ឡើយ 3ឯ​សាសន៍​ដទៃ​ណា​ដែល​បាន​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​មិន​ត្រូវ​ឲ្យ​ពោល​ថា ក្រែង​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​ខ្ញុំ​ចេញ​ពី​រាស្ត្រ​ទ្រង់​ទៅ នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​កំរៀវ​ពោល​ថា មើល ខ្ញុំ​នេះ​ជា​ដើម​ឈើ​ហួត‌ហែង​ទេ នោះ​ដែរ 4ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ពី​ពួក​កំរៀវ ដែល​រក្សា​ថ្ងៃ​ឈប់​សំរាក​ទាំង​ប៉ុន្មាន ក៏​រើស​យក​អ្វីៗ​ដែល​គាប់​ចិត្ត​អញ ព្រម​ទាំង​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ​ថា 5អញ​នឹង​ឲ្យ​គេ​មាន​ទី​កន្លែង​១​នៅ​ក្នុង​វិហារ​អញ ហើយ​ឲ្យ​មាន​ឈ្មោះ​ឆ្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង ដែល​វិសេស​ជាង​កូន​ប្រុស​កូន​ស្រី​ទៅ​ទៀត អញ​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ។
6ឯ​ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ដើម្បី​ធ្វើ​ការ‌ងារ​ទ្រង់ ហើយ​នឹង​ស្រឡាញ់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ គឺ​គ្រប់​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សំរាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ 7នោះ​អញ​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ នៅ​ក្នុង​ដំណាក់​របស់​អញ ដែល​សំរាប់​ជា​ទី​អធិ‌ស្ឋាន អញ​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាសនា ដ្បិត​ដំណាក់​អញ​នឹង​បាន​ហៅ​ជា​ទី​អធិ‌ស្ឋាន​សំរាប់​គ្រប់​ទាំង​សាសន៍ 8ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដែល​ប្រមូល​អស់​អ្នក ដែល​ត្រូវ​បំបរ‌បង់ ក្នុង​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ប្រមូល​មនុស្ស​ដទៃ​មក​ជា​មួយ​ដែរ គឺ​ជា​ពួក​អ្នក​ក្រៅ​ពី​ពួក​អ៊ីស្រាអែល​ដែល​បាន​ប្រមូល​ហើយ។
9នែ អស់​ទាំង​សត្វ​នៅ​វាល ហើយ​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​មក​ហែក​ស៊ី​ចុះ 10ពួក​យាម​ល្បាត​របស់​គេ សុទ្ធ​តែ​ខ្វាក់​ភ្នែក គេ​គ្មាន​ដំរិះ​គ្រប់​គ្នា គេ​សុទ្ធ​តែ​ជា​ឆ្កែ​គ ព្រុស​មិន​កើត គេ​តែង‌តែ​ស្រមៃ​ឃើញ គេ​ចេះ​តែ​ដេក ហើយ​ចូល​ចិត្ត​តែ​លក់​ទៅ 11អើ គេ​ជា​ពួក​ឆ្កែ​សាហាវ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ ជា​ពួក​គង្វាល​ដែល​មិន​ចេះ​យល់​សោះ គេ​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន គឺ​ឲ្យ​បាន​កំរៃ​របស់​ខ្លួន​គេ​ទាំង​អស់​គ្នា 12គេ​ថា អញ្ជើញ​មក​ខ្ញុំ​នឹង​រក​ស្រា​ទំពាំង‌បាយ‌ជូរ យើង​នឹង​ផឹក​គ្រឿង​ស្រវឹង​ទាល់​តែ​ឆ្អែត ហើយ​ថ្ងៃ​ស្អែក​នឹង​បាន​ដូច​ជា​ថ្ងៃ​នេះ​ដែរ គឺ​ជា​ថ្ងៃ​មាន​បរិបូរ​លើស‌លុប​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 56