ទំនុកដំកើង 21
21
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ ទូលបង្គំដ៏ជាស្តេច
នឹងមានសេចក្ដីអំណរចំពោះឫទ្ធានុភាពនៃទ្រង់
ហើយនឹងរីករាយសប្បាយជាខ្លាំង
ចំពោះសេចក្ដីសង្គ្រោះនៃទ្រង់យ៉ាងណាហ្ន៎
2ទ្រង់បានប្រោសឲ្យបានដូចបំណង
ហើយមិនបានរង់នឹងប្រទាន
តាមសេចក្ដីដែលបបូរមាត់សូមឡើយ។ –បង្អង់
3៙ ដ្បិតទ្រង់បានស្ទាក់ប្រទានពរនៃព្រះគុណ
ទ្រង់បានបំពាក់មកុដមាសសុទ្ធនៅលើក្បាល
4ទូលបង្គំបានសូមជីវិតពីទ្រង់ ហើយទ្រង់ក៏ប្រទានឲ្យ
គឺជាអាយុយឺនយូរដ៏នៅជាប់អស់កល្បជានិច្ចផង
5សិរីល្អនៃទូលបង្គំបានធំណាស់
ដោយសារសេចក្ដីសង្គ្រោះរបស់ទ្រង់
ទ្រង់ក៏តាំងឲ្យមានកិត្តិយស ហើយនឹងអានុភាពដែរ
6ដ្បិតទ្រង់បានតាំងទូលបង្គំ ឲ្យមានពរយ៉ាងបណ្តាច់
នៅអស់កល្ប
ទ្រង់ក៏បណ្តាលឲ្យមានសេចក្ដីអំណរដ៏ពោរពេញ
នៅចំពោះទ្រង់
7ដ្បិតទូលបង្គំដ៏ជាស្តេច បានទុកចិត្តនឹងព្រះយេហូវ៉ា
ហើយដោយសេចក្ដីសប្បុរសនៃព្រះដ៏ខ្ពស់បំផុត
នោះទូលបង្គំមិនត្រូវរង្គើឡើយ
8ព្រះហស្តទ្រង់នឹងស្វែងរក ទាល់តែឃើញអស់ទាំង
ខ្មាំងសត្រូវរបស់ទ្រង់
ព្រះហស្តស្តាំទ្រង់នឹងរកឃើញអស់អ្នកណាដែលស្អប់ទ្រង់ដែរ
9នៅវេលាដែលទ្រង់គង់នៅចំពោះគេ នោះទ្រង់នឹងធ្វើ
ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ
ព្រះយេហូវ៉ាទ្រង់នឹងលេបគេ
ដោយសេចក្ដីក្រោធរបស់ទ្រង់
ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ
10ទ្រង់នឹងបំផ្លាញជំនួរវង្សគេ ឲ្យវិនាសបាត់ពីផែនដីចេញ
ហើយពូជពង្សគេ ពីកណ្តាលពួកមនុស្សជាតិទៅដែរ
11ដ្បិតគេបានគិតប៉ងអាក្រក់ដល់ទ្រង់
គេកើតមានគំនិតដែលធ្វើទៅមិនបាន
12ពីព្រោះទ្រង់នឹងធ្វើឲ្យគេត្រឡប់បែរខ្នងវិញ
ទ្រង់នឹងដំឡើងធ្នូដំរង់ចំមុខគេ
13ឱព្រះយេហូវ៉ាអើយ សូមឲ្យទ្រង់បានថ្កើងឡើង
ដោយឥទ្ធិឫទ្ធិរបស់ទ្រង់
នោះយើងខ្ញុំនឹងច្រៀងសរសើរពីព្រះចេស្តានៃទ្រង់។
Currently Selected:
ទំនុកដំកើង 21: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.