ទំនុកដំកើង 38
38
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកទុកសំរាប់ជាសេចក្ដីរំឭក។
1ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ
ក្នុងកាលដែលទ្រង់ខ្ញាល់
ក៏កុំវាយផ្ចាលទូលបង្គំ ដោយព្រះហឫទ័យក្តៅឡើយ
2ដ្បិតព្រួញរបស់ទ្រង់ជាប់គាំងនៅក្នុងខ្លួនទូលបង្គំ
ហើយព្រះហស្តទ្រង់ក៏សង្កត់ទូលបង្គំខ្លាំងណាស់ផង
3គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះទេ
ដោយព្រោះសេចក្ដីខ្ញាល់របស់ទ្រង់
ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ
ដោយព្រោះបាបរបស់ទូលបង្គំ
4ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ
បានឡើងលិចក្បាលទូលបង្គំហើយ
ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន
5អស់ទាំងរបួសនៃទូលបង្គំ សុទ្ធតែរលួយ ហើយស្អុយ
ដោយព្រោះអំពើឆោតខ្លៅរបស់ទូលបង្គំ
6ទូលបង្គំឈឺ ហើយកោងខ្លួនចុះជាខ្លាំង
ទូលបង្គំដើរទាំងមានទុក្ខគ្រាំជាដរាបរាល់ថ្ងៃ
7ដ្បិតទូលបង្គំមានសេចក្ដីរោលរាលពេញនៅក្នុងពោះ
ហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ
ដែលមិនឈឺនោះឡើយ
8ទូលបង្គំហេវ ហើយត្រូវជាំជាខ្លាំង
ទូលបង្គំបានថ្ងូរ ដោយព្រោះសេចក្ដីថែថប់ក្នុងចិត្ត។
9៙ ឱព្រះអម្ចាស់អើយ
អស់ទាំងសេចក្ដីប៉ងប្រាថ្នារបស់ទូលបង្គំនៅចំពោះទ្រង់
ហើយដំងូររបស់ទូលបង្គំក៏មិនលាក់នឹងទ្រង់ដែរ
10ចិត្តទូលបង្គំកំរើកជាខ្លាំង
ហើយកំឡាំងនៃទូលបង្គំក៏អន់ថយ
ឯពន្លឺនៃភ្នែកទូលបង្គំ នោះក៏ងងឹតទៅ
11ពួកមិត្រសំឡាញ់ នឹងពួកដែលធ្លាប់ភប់ប្រសព្វនឹងទូលបង្គំ
គេឈរឃ្លាតពីសេចក្ដីវេទនារបស់ទូលបង្គំ
ហើយទាំងបងប្អូននៃទូលបង្គំក៏ឈរនៅឆ្ងាយដែរ
12ឯពួកអ្នកដែលស្វែងរកជីវិតទូលបង្គំ គេដាក់អន្ទាក់
ហើយពួកអ្នកដែលប៉ងប្រទូសរ៉ាយនឹងទូលបង្គំ គេពោល
ទំលាក់សេចក្ដីអាក្រក់ ហើយគិតតែឧបាយជា
ដរាបរាល់ថ្ងៃ
13តែទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់
ក៏មិនហាមាត់ស្តីដែរ ដូចជាមនុស្សគ
14អើ ទូលបង្គំដូចជាមនុស្សដែលមិនឮសោះ
ហើយដែលគ្មានពាក្យសបនៅក្នុងមាត់ឡើយ។
15៙ ដ្បិត ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ទ្រង់
ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ
ទ្រង់នឹងឆ្លើយតបចំពោះគេ
16ពីព្រោះទូលបង្គំបាននឹកថា ក្រែងគេមានសេចក្ដីអំណរ
ដោយទូលបង្គំភ្លាត់ជើង
ហើយគេអួតខ្លួនទាស់នឹងទូលបង្គំ
17ដ្បិតទូលបង្គំជិតដួលហើយ
សេចក្ដីទុក្ខព្រួយរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច
18ទូលបង្គំនឹងលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ
ហើយនឹងឈឺចិត្ត ដោយព្រោះអំពើបាបរបស់ទូលបង្គំដែរ
19ប៉ុន្តែពួកខ្មាំងសត្រូវនៃទូលបង្គំគេស្វិតស្វាញ
ហើយមានកំឡាំង
ឯពួកអ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុ
ក៏ចំរើនជាច្រើនឡើង
20ពួកអ្នកដែលប្រព្រឹត្តការអាក្រក់ស្នងនឹងគុណ
គេតតាំងនឹងទូលបង្គំ
ដោយព្រោះតែទូលបង្គំប្រព្រឹត្តតាមការល្អ
21ឱព្រះយេហូវ៉ាអើយ សូមកុំលះចោលទូលបង្គំឡើយ
ឱព្រះនៃទូលបង្គំអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឲ្យសោះ
22ឱព្រះអម្ចាស់ ជាសេចក្ដីសង្គ្រោះនៃទូលបង្គំអើយ
សូមប្រញាប់នឹងជួយទូលបង្គំផង។
Currently Selected:
ទំនុកដំកើង 38: ពគប
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: