ទំនុកដំកើង 39
39
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង ជូនដល់លោកយេឌូថិន។
1ខ្ញុំបាននឹកថា ខ្ញុំនឹងប្រយ័តផ្លូវខ្លួន
ដើម្បីមិនឲ្យអណ្តាតខ្ញុំធ្វើបាបឡើយ
ខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ ក្នុងកាលដែលពួកអាក្រក់
នៅចំពោះមុខ
2ខ្ញុំបាននៅជាគ ឥតនិយាយអ្វីសោះ
គឺបាននៅស្ងៀមចំពោះទាំងសេចក្ដីល្អផង
នោះសេចក្ដីទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង
3ចិត្តខ្ញុំបានក្តៅនៅក្នុងខ្លួន
កំពុងដែលខ្ញុំគិតរំពឹង នោះភ្លើងក៏ឆួលឡើង
ហើយអណ្តាតខ្ញុំបាននិយាយថា
4ឱព្រះយេហូវ៉ាអើយ
សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ
ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង
ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ
អម្បាលម៉ានទៅ
5មើលទ្រង់បានធ្វើឲ្យថ្ងៃអាយុនៃទូលបង្គំបានខ្លី
ប្រវែង១ចំអាមដៃ
ហើយជំនួរជីវិតរបស់ទូលបង្គំ ដូចជាឥតមានសោះ
នៅចំពោះទ្រង់
មែនហើយ គ្រប់មនុស្ស ទោះទាំងមនុស្សនៅក្នុង
សណ្ឋានពេញវ័យ
នោះក៏ឥតប្រយោជន៍ទទេដែរ។ –បង្អង់
6៙ ប្រាកដមែន គ្រប់មនុស្សទាំងឡាយដើរ
ប្រៀបដូចជាស្រមោលទទេ
គេជ្រួលជ្រើមឡើងជាឥតប្រយោជន៍
គេបង្គរទ្រព្យសម្បត្តិឡើង ឥតដឹងជាអ្នកណានឹងទទួលទេ
7ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀត
ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ
8សូមជួយទូលបង្គំឲ្យរួចពីគ្រប់អំពើរំលងរបស់ទូលបង្គំ
សូមកុំឲ្យទូលបង្គំបានជាទីដៀលត្មះរបស់ពួកមនុស្ស
ឆោតល្ងង់ឡើយ
9ទូលបង្គំបាននៅជាគ ឥតហើបមាត់សោះ
ដ្បិតគឺជាទ្រង់ដែលបានធ្វើការនោះ
10សូមដករំពាត់របស់ទ្រង់ចេញពីទូលបង្គំ
ទូលបង្គំត្រូវវិនាសហើយ ដោយសារព្រះហស្តទ្រង់វាយ 11កាលណាទ្រង់វាយប្រដៅផ្ចាញ់ផ្ចាលមនុស្ស
ដោយព្រោះអំពើទុច្ចរិតរបស់គេ
នោះទ្រង់ធ្វើឲ្យសេចក្ដីលំអរបស់គេបាត់ទៅ
ដូចជាមេអំបៅ
ពិតប្រាកដជាមនុស្សទាំងអស់សុទ្ធតែឥត
ប្រយោជន៍ទទេ។ –បង្អង់
12៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ
ដែលទូលបង្គំអធិស្ឋាន
សូមផ្ទៀងព្រះកាណ៌ស្តាប់សំរែកទូលបង្គំផង
សូមទ្រង់កុំនៅធ្មឹងនឹងទឹកភ្នែកនៃទូលបង្គំឡើយ
ដ្បិតទូលបង្គំជាអ្នកដទៃនៅចំពោះទ្រង់
ជាអ្នកស្នាក់នៅដូចជាពួកឰយុកោ
ទូលបង្គំទាំងអស់គ្នាដែរ
13ឱសូមប្រណីដល់ទូលបង្គំ
ដើម្បីឲ្យទូលបង្គំបានមានកំឡាំងឡើង
មុនដែលទូលបង្គំចេញបាត់ទៅ
ហើយមិនមានទៀត។
Currently Selected:
ទំនុកដំកើង 39: ពគប
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: