ទំនុកដំកើង 60
60
ពាក្យកាព្យរបស់ស្តេចដាវីឌ ដែលទ្រង់លើកតាមបទឈ្មោះ «ត្រែនៃសេចក្ដីបន្ទាល់» ក្នុងកាលដែលទ្រង់ច្បាំងនឹងសាសន៍អើរ៉ាម-ន៉ាហារេម ហើយនឹងសាសន៍ អើរ៉ាម-សេបា រួចយ៉ូអាប់ត្រឡប់មកវាយសាសន៍អេដំមទាំង១ម៉ឺន ២ពាន់នាក់នៅច្រកភ្នំអំបិល សំរាប់មេភ្លេង។
1ឱព្រះអង្គអើយ
ទ្រង់បានបោះបង់ចោលយើងខ្ញុំ
ទ្រង់បានទំលាយទំលុះយើងខ្ញុំហើយ
ទ្រង់បានមានសេចក្ដីខ្ញាល់
ឱសូមឲ្យយើងខ្ញុំបានដូចដើមវិញ
2ទ្រង់បានធ្វើឲ្យស្រុកញាប់ញ័រ
ព្រមទាំងបំបែកចេញផង
សូមកែទីធ្លុះធ្លាយឡើងវិញ
ដ្បិតកំពុងតែទ្រេតទ្រោតទៅ
3ទ្រង់បានធ្វើឲ្យរាស្ត្រទ្រង់ឃើញការពិបាកណាស់
ទ្រង់បានធ្វើឲ្យយើងខ្ញុំផឹកស្រាជាសេចក្ដីងេងងោង
4តែទ្រង់បានប្រទានទង់ជ័យ១ដល់ពួកអ្នកដែលកោត
ខ្លាចទ្រង់ ដើម្បីឲ្យបានលើកឡើងឲ្យឃើញ
ដោយព្រោះសេចក្ដីពិត។
–បង្អង់
5៙ សូមជួយសង្គ្រោះយើងខ្ញុំ
ដោយសារព្រះហស្តស្តាំនៃទ្រង់
ហើយស្តាប់យើងផង ដើម្បីឲ្យអ្នកស្ងួនភ្ងារបស់ទ្រង់
បានសេចក្ដីប្រោសឲ្យរួច
6ព្រះទ្រង់បានមានបន្ទូលដោយសេចក្ដីបរិសុទ្ធ
របស់ទ្រង់ហើយ
យើងនឹងត្រេកអរឡើង យើងនឹងបែងចែកក្រុងស៊ីគែម
ហើយនឹងវាស់ច្រកភ្នំសិកូត
7ឯស្រុកកាឡាតជារបស់ផងយើង
ហើយខេត្តម៉ាន៉ាសេផង
ខេត្តអេប្រាអិមជាទីមាំមួនដែលការពារក្បាលយើង
ហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង
8ស្រុកម៉ូអាប់ជាអាងសំរាប់ឲ្យយើងងូតទឹក
ហើយយើងនឹងបោះស្បែកជើងទៅលើស្រុកអេដំម
នែ ស្រុកភីលីស្ទីន ចូរស្រែកហ៊ោឡើង
ដោយព្រោះយើង។
9៙ តើអ្នកណានឹងនាំទូលបង្គំចូលក្នុងទីក្រុងមាំមួនបាន
តើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដំម
10ឱព្រះអង្គអើយ តើមិនមែនទ្រង់ទេឬអី
ដែលទ្រង់បានចោលយើងខ្ញុំហើយ
ឱព្រះអង្គអើយ ទ្រង់ក៏មិនយាងចេញទៅជាមួយនឹង
ពលទ័ពរបស់យើងខ្ញុំទៀតដែរ
11សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវ
ដ្បិតសេចក្ដីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ
12ដោយពឹងដល់ព្រះនោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញ
ដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវ
របស់យើងខ្ញុំបង់។
Currently Selected:
ទំនុកដំកើង 60: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.