YouVersion Logo
Search Icon

ទំនុកដំកើង 61

61
ទំនុក​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។
1ឱ​ព្រះ‌អង្គ​អើយ សូម​ស្តាប់​សេចក្ដី​អំពាវ‌នាវ
របស់​ទូលបង្គំ
សូម​ទ្រង់​សំកាំង​ស្តាប់​ពាក្យ​ទូលបង្គំ​អធិស្ឋាន​ផង
2កាល​ណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប
នោះ​ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង
សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ
3ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូលបង្គំ
គឺ​ជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ
4ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង​ពន្លា​របស់​ទ្រង់​ជានិច្ច
ទូលបង្គំ​នឹង​ជ្រក​នៅ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់។ –បង្អង់
5៙ ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ឮ​សេចក្ដី
ដែល​ទូលបង្គំ​បន់​ហើយ
ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មរដក ដែល​ត្រូវ
ខាង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់
6ទ្រង់​នឹង​ចំរើន​ជីវិត​ទូលបង្គំ​ដ៏​ជា​ស្តេច​ឲ្យ​វែង
អស់​ទាំង​ឆ្នាំ​នៃ​ជីវិត​ទូលបង្គំ នឹង​បាន​ដូច​ជា​អាយុ
របស់​មនុស្ស​ជា​ច្រើន​ដំណ​ត​ទៅ
7ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ចំពោះ​ព្រះ​ជា​ដរាប​ត​ទៅ
ឱ​សូម​រៀប​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​ឲ្យ​បាន
រក្សា​ទូលបង្គំ​ផង
8យ៉ាង​នោះ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ដល់
ព្រះ‌នាម​ទ្រង់​ជា​ដរាប
ដើម្បី​ឲ្យ​បាន​លា​បំណន់​របស់​ទូលបង្គំ​រាល់​តែ​ថ្ងៃ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in