YouVersion Logo
Search Icon

ទីតុស 3

3
1ចូរ​រំឭក​គេ ឲ្យ​ចុះ​ចូល​នឹង​ពួក​នាម៉ឺន ហើយ​នឹង​ពួក​មាន​អំណាច​ទាំង​អស់ ព្រម​ទាំង​ស្តាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ 2មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រកែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ទាំង​សំដែង​សេចក្ដី​សុភាព​គ្រប់​យ៉ាង ដល់​មនុស្ស​ទាំង​អស់​ផង 3ដ្បិត​ពី​ដើម យើង​រាល់​គ្នា​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹង‌ចចេស ហើយ​វង្វេង​ដែរ ទាំង​បំរើ​សេចក្ដី​ប៉ង‌ប្រាថ្នា នឹង​សេចក្ដី​សំរើប​ផ្សេងៗ ទាំង​រស់​នៅ​ដោយ​សេចក្ដី​គំរក់ នឹង​សេចក្ដី​ឈ្នានីស យើង​ក៏​គួរ​ខ្ពើម ហើយ​បាន​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ 4តែ​កាល​សេចក្ដី​សប្បុរស​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង នឹង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដល់​មនុស្ស បាន​លេច​មក​ឲ្យ​ឃើញ 5នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​វិញ ដោយ‌សារ​ការ​សំអាត​នៃ​សេចក្ដី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ 6ដែល​ទ្រង់​បាន​ចាក់​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង 7ដើម្បី​កាល​ណា​យើង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌គុណ​ទ្រង់ នោះ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក តាម​សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច 8ពាក្យ​នេះ​គួរ​ជឿ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អ្នក ពី​សេចក្ដី​ទាំង​នេះ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត នោះ​ទើប​ល្អ ហើយ​មាន​ប្រយោជន៍​ដល់​មនុស្ស 9ប៉ុន្តែ ចូរ​ចៀស​វាង​ពី​សេចក្ដី​ដេញ‌ដោល​យ៉ាង​ល្ងី‌ល្ងើ នឹង​ពី​រឿង​ពង្សាវតារ ហើយ​ពី​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​សេចក្ដី​ជជែក​ពី​ក្រិត្យ‌វិន័យ​ចេញ​ទៅ ដ្បិត​សេចក្ដី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់ 10ឯ​មនុស្ស​ណា​ដែល​បង្កើត​បក្ស‌ពួក នោះ​ត្រូវ​កាត់​គេ​ចោល​ចេញ ក្នុង​ពេល​ក្រោយ​ដែល​ទូន្មាន​ប្រដៅ​គេ​ម្តង​ពីរ​ហើយ 11ដោយ​ដឹង​ថា មនុស្ស​យ៉ាង​នោះ​ខូច​អស់​ហើយ ក៏​ចេះ​តែ​ធ្វើ​បាប​ព្រម​ទាំង​កាត់​ទោស​ខ្លួន​គេ​ផង។
12កាល​ណា​ខ្ញុំ​ចាត់​អ្នក​អើតេ‌ម៉ាស ឬ​អ្នក​ទីឃី‌កុស​មក​ឯ​អ្នក នោះ​ត្រូវ​ខំ​ប្រឹង​ទៅ​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​ផង ដ្បិត​ខ្ញុំ​បាន​សំរេច​នឹង​នៅ​ទី​នោះ ក្នុង​រដូវ​រងា​នេះ 13ចូរ​ខំ​ជួយ​ដំណើរ​ឲ្យ​លោក​សេ‌ន៉ាស ជា​ស្មា​ក្តី នឹង​អ្នក​អ័ប៉ុឡូស ឲ្យ​បាន​ទៅ​ខាង​មុខ ដើម្បី​មិន​ឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ 14ហើយ​ត្រូវ​ឲ្យ​ពួក​យើង​ហាត់​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត សំរាប់​បំពេញ​កិច្ច​ដែល​ខ្វះ​ខាត ដើម្បី​កុំ​ឲ្យ​គេ​នៅ​តែ​ឥត​ផល​ប្រយោជន៍​នោះ​ឡើយ។
15ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក សូម​ឲ្យ​អ្នក​ជំរាប​សួរ ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​យើង​ខ្ញុំ ក្នុង​សេចក្ដី​ជំនឿ​ផង។
សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

Currently Selected:

ទីតុស 3: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in