១ របាក្សត្រ 24
24
ការបែងចែកពួកសង្ឃ
1ការបែងចែកពួកកូនចៅលោកអើរ៉ុន គឺយ៉ាងនេះ ក្នុងពួកកូនរបស់លោកអើរ៉ុន មានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ 2ប៉ុន្តែ ណាដាប និងអ័ប៊ីហ៊ូវស្លាប់មុនឪពុកទៅហើយ ឥតមានកូនទេ ដូច្នេះ អេលាសារ និងអ៊ីថាម៉ារបានធ្វើការងារជាសង្ឃវិញ។ 3ឯសាដុកជាវង្សអេលាសារ និងអ័ហ៊ីម៉ាលេក ជាវង្សអ៊ីថាម៉ារ ព្រះបាទដាវីឌក៏ញែកគេចេញជាពួក តាមវេនការងារគេ។ 4រីឯខាងពួកវង្សអេលាសារ នោះមានមេច្រើនជាងខាងពួកវង្សអ៊ីថាម៉ារ ហើយគេត្រូវចែកជាពួកៗយ៉ាងនេះ គឺក្នុងពួកវង្សរបស់អេលាសារ មានមេលើវង្សរបស់ឪពុកគេ ដប់ប្រាំមួយនាក់ ហើយក្នុងវង្សរបស់អ៊ីថាម៉ារ មានប្រាំបីនាក់តាមវង្សារបស់ឪពុកគេ។ 5រួចបានញែកគេចេញជាពួកៗ ស្មើគ្នារៀងរាល់ពួក ដ្បិតមានពួកមេលើទីបរិសុទ្ធ និងពួកមេសម្រាប់ការងារនៃព្រះ នៅពួកទាំងសងខាង គឺខាងពួកវង្សអេលាសារ និងខាងពួកវង្សអ៊ីថាម៉ារផង។ 6រីឯស្មៀនសេម៉ាយ៉ា ជាកូននេថានេល ក្នុងពួកលេវី លោកបានកត់ឈ្មោះគេ នៅចំពោះស្ដេច និងពួកមេ ព្រមទាំងសង្ឃសាដុក និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ហើយពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកសង្ឃ និងពួកលេវីផង គេបានរើសយកពួកវង្សមួយសម្រាប់អេលាសារ ហើយមួយសម្រាប់អ៊ីថាម៉ារ។
7ឆ្នោតទីមួយត្រូវលើឈ្មោះយេហូយ៉ារីប ទីពីរត្រូវលើយេដាយ៉ា 8ទីបីត្រូវហារីម ទីបួនត្រូវសេអូរីម 9ទីប្រាំត្រូវម៉ាលគា ទីប្រាំមួយត្រូវមីយ៉ាមីន។ 10ទីប្រាំពីរត្រូវហាកូស ទីប្រាំបីត្រូវអ័ប៊ីយ៉ា 11ទីប្រាំបួនត្រូវយេសួរ ទីដប់ត្រូវសេកានា។ 12ទីដប់មួយត្រូវអេលីយ៉ាស៊ីប ទីដប់ពីរត្រូវយ៉ាគីម។ 13ទីដប់បីត្រូវហ៊ូផា ទីដប់បួនត្រូវយេសេបៀប។ 14ទីដប់ប្រាំត្រូវប៊ីលកា ទីដប់ប្រាំមួយត្រូវអ៊ីមមើរ។ 15ទីដប់ប្រាំពីរត្រូវហេស៊ារ ទីដប់ប្រាំបីត្រូវហាភីសេស។ 16ទីដប់ប្រាំបួនត្រូវពេថាហ៊ីយ៉ា ទីម្ភៃត្រូវយេហេសិគាល។ 17ទីម្ភៃមួយត្រូវលើយ៉ាគិន ទីម្ភៃពីរត្រូវលើកាមូល។ 18ឯទីម្ភៃបី នោះត្រូវលើដេឡាយ៉ា ហើយទីម្ភៃបួន ត្រូវម្អាស៊ា។ 19នេះហើយជារបៀបវេនរបស់គេ តាមការងាររៀងខ្លួន ដើម្បីឲ្យបានចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា តាមកំណត់ដែលលោកអើរ៉ុន ជាព្ធយុកោគេបានចែកឲ្យ ដូចជាព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់ដល់លោក។
បញ្ជីរាយនាមពួកលេវីផ្សេងទៀត
20ឯពួកកូនចៅលេវីដែលនៅសល់ គឺក្នុងពួកកូនរបស់អាំរ៉ាម មានសេបួល ក្នុងពួកកូនរបស់សេបួល មានយេដាយ៉ា។ 21ខាងឯរេហាបយ៉ា គឺកូនគាត់ឈ្មោះយីសយ៉ា ជាមេ 22ខាងឯពួកយីតសារ នោះមានសឡូមិត កូនរបស់សឡូមិត គឺយ៉ាហាត។ 23កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារា ជាអ្នកទីពីរ យ៉ាហាសៀល ជាអ្នកបី យេកាមាម ជាអ្នកទីបួន។ 24ឯកូនរបស់អ៊ូស៊ាល គឺមីកា កូនរបស់មីកា គឺសាមារ។ 25ប្អូនរបស់មីកា គឺយីសយ៉ា ហើយកូនរបស់យីសយ៉ា គឺសាការី។ 26ឯកូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី ហើយកូនរបស់យ្អាស៊ា គឺប៊ីណូ ។ 27កូនរបស់ម្រ៉ារី ខាងយ្អាស៊ា គឺប៊ីណូ សូហាំ សាគើរ និងអ៊ីបរី 28ខាងម៉ាស់លី មានអេលាសារ ដែលឥតមានកូនប្រុស។ 29ខាងគីស នោះកូនរបស់គាត់ គឺយេរ៉ាម្អែល 30ហើយខាងកូនរបស់មូស៊ី មានម៉ាស់លី អេឌើរ និងយេរេម៉ូត នោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សរបស់ឪពុកគេ។ 31ពួកនោះក៏បានចាប់ឆ្នោតដែរ គឺនៅចំពោះព្រះបាទដាវីឌ និងសាដុក អ័ហ៊ីម៉ាលេក ហើយនៅមុខពួកអ្នកដែលជាកំពូលលើវង្សរបស់ពួកសង្ឃ និងពួកលេវី ដូចជាកូនចៅលោកអើរ៉ុនជាបងប្អូនគេដែរ ឯពួកវង្សរបស់អ្នកណាដែលជាមេ និងវង្សរបស់អ្នកណាដែលជាបន្ទាប់ នោះបានស្មើគ្នាទាំងអស់។
Currently Selected:
១ របាក្សត្រ 24: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: