YouVersion Logo
Search Icon

១ របា‌ក្សត្រ 24

24
ការ​បែង​ចែក​ពួក​សង្ឃ
1ការ​បែង​ចែក​ពួក​កូន​ចៅ​លោក​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​លោក​អើរ៉ុន មាន​ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ 2ប៉ុន្តែ ណាដាប និង​អ័ប៊ី‌ហ៊ូវ​ស្លាប់​មុន​ឪពុក​ទៅហើយ ឥត​មាន​កូន​ទេ ដូច្នេះ អេលា‌សារ និង​អ៊ីថា‌ម៉ារ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​វិញ។ 3ឯ​សាដុក​ជា​វង្ស​អេលា‌សារ និង​អ័ហ៊ី‌ម៉ាលេក ជា​វង្ស​អ៊ីថា‌ម៉ារ ព្រះបាទ​ដាវីឌ​ក៏​ញែក​គេ​ចេញ​ជា​ពួក តាម​វេន​ការ‌ងារ​គេ។ 4រីឯ​ខាង​ពួក​វង្ស​អេលា‌សារ នោះ​មាន​មេ​ច្រើន​ជាង​ខាង​ពួក​វង្ស​អ៊ីថា‌ម៉ារ ហើយ​គេ​ត្រូវ​ចែក​ជា​ពួកៗ​យ៉ាង​នេះ គឺ​ក្នុង​ពួក​វង្ស​របស់​អេលា‌សារ មាន​មេ​លើ​វង្ស​របស់​ឪពុក​គេ ដប់​ប្រាំ​មួយ​នាក់ ហើយ​ក្នុង​វង្ស​របស់​អ៊ីថា‌ម៉ារ មាន​ប្រាំបី​នាក់​តាម​វង្សា​របស់​ឪពុក​គេ។ 5រួច​បាន​ញែក​គេ​ចេញ​ជា​ពួកៗ ស្មើ​គ្នា​រៀង​រាល់​ពួក ដ្បិត​មាន​ពួក​មេ​លើ​ទី​បរិសុទ្ធ និង​ពួក​មេ​សម្រាប់​ការ‌ងារ​នៃ​ព្រះ នៅ​ពួក​ទាំង​សង​ខាង គឺ​ខាង​ពួក​វង្ស​អេលា‌សារ និង​ខាង​ពួក​វង្ស​អ៊ីថា‌ម៉ារ​ផង។ 6រីឯ​ស្មៀន​សេម៉ា‌យ៉ា ជា​កូន​នេថា‌នេល ក្នុង​ពួក​លេវី លោក​បាន​កត់​ឈ្មោះ​គេ នៅ​ចំពោះ​ស្ដេច និង​ពួក​មេ ព្រម​ទាំង​សង្ឃ​សាដុក និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ហើយ​ពួក​អ្នក​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​សង្ឃ និង​ពួក​លេវី​ផង គេ​បាន​រើស​យក​ពួក​វង្ស​មួយ​សម្រាប់​អេលា‌សារ ហើយ​មួយ​សម្រាប់​អ៊ីថា‌ម៉ារ។
7ឆ្នោត​ទី​មួយ​ត្រូវ​លើ​ឈ្មោះ​យេហូ​យ៉ារីប ទី​ពីរ​ត្រូវ​លើ​យេដា‌យ៉ា 8ទីបី​ត្រូវ​ហារីម ទី​បួន​ត្រូវ​សេអូ‌រីម 9ទី​ប្រាំ​ត្រូវ​ម៉ាលគា ទី​ប្រាំមួយ​ត្រូវ​មីយ៉ា‌មីន។ 10ទី​ប្រាំពីរ​ត្រូវ​ហាកូស ទី​ប្រាំបី​ត្រូវ​អ័ប៊ីយ៉ា 11ទី​ប្រាំ​បួន​ត្រូវ​យេសួរ ទី​ដប់​ត្រូវ​សេកា‌នា។ 12ទី​ដប់មួយ​ត្រូវ​អេលី‌យ៉ាស៊ីប ទី​ដប់ពីរ​ត្រូវ​យ៉ាគីម។ 13ទី​ដប់​បី​ត្រូវ​ហ៊ូផា ទី​ដប់​បួន​ត្រូវ​យេសេ‌បៀប។ 14ទី​ដប់​ប្រាំ​ត្រូវ​ប៊ីលកា ទី​ដប់​ប្រាំ​មួយ​ត្រូវ​អ៊ីមមើរ។ 15ទី​ដប់​ប្រាំពីរ​ត្រូវ​ហេស៊ារ ទី​ដប់​ប្រាំបី​ត្រូវ​ហាភី‌សេស។ 16ទី​ដប់​ប្រាំ​បួន​ត្រូវ​ពេថា‌ហ៊ីយ៉ា ទី​ម្ភៃ​ត្រូវ​យេហេ‌សិ‌គាល។ 17ទី​ម្ភៃមួយ​ត្រូវ​លើ​យ៉ាគិន ទី​ម្ភៃពីរ​ត្រូវ​លើកាមូល។ 18ឯ​ទីម្ភៃ​បី នោះ​ត្រូវ​លើ​ដេឡា‌យ៉ា ហើយ​ទី​ម្ភៃ​បួន ត្រូវ​ម្អាស៊ា។ 19នេះ​ហើយ​ជា​របៀប​វេន​របស់​គេ តាម​ការ‌ងារ​រៀង​ខ្លួន ដើម្បី​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា តាម​កំណត់​ដែល​លោក​អើរ៉ុន ជា​ព្ធយុ‌កោ​គេ​បាន​ចែក​ឲ្យ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​បង្គាប់​ដល់​លោក។
បញ្ជី‌រាយ​នាម​ពួក​លេវី​ផ្សេង​ទៀត
20ឯ​ពួក​កូន​ចៅ​លេវី​ដែល​នៅសល់ គឺ​ក្នុង​ពួក​កូន​របស់​អាំរ៉ាម មាន​សេបួល ក្នុង​ពួក​កូន​របស់​សេបួល មាន​យេដា‌យ៉ា។ 21ខាង​ឯ​រេហាប‌យ៉ា គឺ​កូន​គាត់​ឈ្មោះ​យីសយ៉ា ជា​មេ 22ខាង​ឯ​ពួក​យីតសារ នោះ​មាន​សឡូ‌មិត កូន​របស់​សឡូ‌មិត គឺ​យ៉ាហាត។ 23កូន​របស់​ហេប្រុន គឺ​យេរី‌យ៉ា ជាមេ អ័ម៉ា‌រា ជា​អ្នក​ទីពីរ យ៉ាហា‌សៀល ជា​អ្នកបី យេកា‌មាម ជា​អ្នក​ទី​បួន។ 24ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា កូន​របស់​មីកា គឺ​សាមារ។ 25ប្អូន​របស់​មីកា គឺ​យីសយ៉ា ហើយ​កូន​របស់​យីសយ៉ា គឺ​សាកា‌រី។ 26ឯកូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី ហើយ​កូន​របស់​យ្អាស៊ា គឺ​ប៊ីណូ ។ 27កូន​របស់​ម្រ៉ារី ខាង​យ្អាស៊ា គឺ​ប៊ីណូ សូហាំ សាគើរ និង​អ៊ីបរី 28ខាង​ម៉ាស់លី មាន​អេលា‌សារ ដែល​ឥត​មាន​កូន​ប្រុស។ 29ខាង​គីស នោះ​កូន​របស់​គាត់ គឺ​យេរ៉ា‌ម្អែល 30ហើយ​ខាង​កូន​របស់​មូស៊ី មាន​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​របស់​ឪពុក​គេ។ 31ពួក​នោះ​ក៏​បាន​ចាប់​ឆ្នោត​ដែរ គឺ​នៅ​ចំពោះ​ព្រះបាទ​ដាវីឌ និង​សាដុក អ័ហ៊ី‌ម៉ាលេក ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​សង្ឃ និង​ពួក​លេវី ដូច​ជា​កូន​ចៅ​លោក​អើរ៉ុន​ជា​បង‌ប្អូន​គេ​ដែរ ឯ​ពួក​វង្ស​របស់​អ្នក​ណា​ដែល​ជា​មេ និង​វង្ស​របស់​អ្នក​ណា​ដែល​ជា​បន្ទាប់ នោះ​បាន​ស្មើ​គ្នា​ទាំង​អស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ១ របា‌ក្សត្រ 24