១ របាក្សត្រ 25
25
ក្រុមចម្រៀង
1ព្រះបាទដាវីឌ និងពួកមេទ័ព ក៏ញែកពួកកូនចៅអេសាភ ហេម៉ាន និងយេឌូថិនខ្លះ ចេញទុកសម្រាប់ការងារ ឲ្យបានពោលតាមស៊ុង ពិណ និងឈិង ពួកអ្នកដែលធ្វើការងារនោះ មានចំនួនដូចតទៅ៖ 2គឺក្នុងពួកកូនចៅអេសាភ មានសាគើរ យ៉ូសែប នេថានា និងអ័សារេឡា សុទ្ធតែជាកូនអេសាភ ក៏នៅក្នុងបង្គាប់អេសាភដែរ គឺជាអ្នកដែលពោលតាមបង្គាប់ស្តេច។ 3ខាងឯយេឌូថិន ពួកកូនចៅលោក គឺកេដាលា សេរី យេសាយ៉ា ស៊ីម៉ាយ ហាសាបយ៉ា និងម៉ាធិធា ទាំងអស់មានប្រាំមួយនាក់ គេកាន់ស៊ុងនៅក្នុងបង្គាប់យេឌូថិន ជាឪពុកគេ ដែលជាអ្នកពោលពំនោល ដោយពាក្យអរព្រះគុណ និងពាក្យសរសើរតម្កើងព្រះយេហូវ៉ា។ 4ខាងឯហេម៉ាន ពួកកូនចៅលោក គឺប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរីម៉ូត ហាណានា ហាណានី អេលាថា គីដាលធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូសបេកាសា ម៉ាឡូធី ហូធារ និងម៉ាហាស៊ីយ៉ូត។ 5អ្នកទាំងនោះសុទ្ធតែជាកូនរបស់ហេម៉ាន ជាអ្នកមើលឆុតរបស់ស្តេច ខាងឯព្រះបន្ទូលនៃព្រះ សម្រាប់លើកស្នែងឡើងផ្លុំ ព្រះប្រោសឲ្យហេម៉ានបានកូនប្រុសដប់បួននាក់ និងកូនស្រីបីនាក់។ 6អ្នកទាំងនោះសុទ្ធតែនៅក្នុងបង្គាប់របស់ឪពុក សម្រាប់ការចម្រៀងក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា ដោយលេងឈិង ពិណ និងស៊ុង ដើម្បីធ្វើការងាររបស់ព្រះវិហារនៃព្រះ ឯអេសាភ យេឌូថិន និងហេម៉ាន លោកនៅក្នុងបង្គាប់របស់ស្តេច 7អ្នកទាំងនោះ និងបងប្អូនគេដែលបានហាត់ច្រៀងថ្វាយព្រះយេហូវ៉ា គឺអស់អ្នកដែលប្រសប់ នោះមានចំនួនពីររយប៉ែតសិបប្រាំបីនាក់។ 8គេបានចាប់ឆ្នោត ឲ្យបានការងាររបស់គេរៀងខ្លួន ទាំងតូចទាំងធំ ហើយទាំងគ្រូ និងសិស្ស ក៏ដូចគ្នាទាំងអស់។
9ឆ្នោតមុនដំបូង ត្រូវលើឈ្មោះយ៉ូសែប សម្រាប់ពួកអេសាភ ទីពីរត្រូវលើកេដាលា ដែលខ្លួនគាត់ បងប្អូន និងកូនគាត់ ទាំងអស់មានដប់ពីរនាក់។ 10ទីបីត្រូវសាគើរ ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 11ទីបួនត្រូវយីសរី ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 12ទីប្រាំត្រូវនេថានា ដែលកូនគាត់ និងបងប្អូនទាំងអស់មានដប់ពីរនាក់។ 13ទីប្រាំមួយត្រូវប៊ូកគា ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 14ទីប្រាំពីរត្រូវយេសារេឡា ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 15ទីប្រាំបីត្រូវយេសាយ៉ា ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 16ទីប្រាំបួនត្រូវម៉ាថានា ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 17ទីដប់ត្រូវស៊ីម៉ាយ ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 18ទីដប់មួយត្រូវអ័សារាល ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 19ទីដប់ពីរត្រូវហាសាបយ៉ា ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 20ទីដប់បីត្រូវស៊ូបាអែល ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់ 21ទីដប់បួនត្រូវម៉ាធិធា ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 22ទីដប់ប្រាំត្រូវយេរេម៉ូត ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 23ទីដប់ប្រាំមួយត្រូវហាណានា ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 24ទីដប់ប្រាំពីរត្រូវយ៉ូសបេកាសា ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 25ទីដប់ប្រាំបីត្រូវហាណានី ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 26ទីដប់ប្រាំបួនត្រូវម៉ាឡូធី ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 27ទីម្ភៃត្រូវអេលាថា ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 28ទីម្ភៃមួយត្រូវហូធារ ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 29ទីម្ភៃពីរត្រូវគីដាលធី ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 30ទីម្ភៃបីត្រូវម៉ាហាស៊ីយ៉ូត ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។ 31ទីម្ភៃបួនត្រូវរ៉ូម៉ាមធី-អេស៊ើរ ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។
Currently Selected:
១ របាក្សត្រ 25: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies