YouVersion Logo
Search Icon

១ ធីម៉ូថេ ពាក្យ​លំនាំ

ពាក្យ​លំនាំ
លោក​ធីម៉ូថេ ជា​កូន​របស់​ស្ដ្រី​សាសន៍​យូដា​ម្នាក់ ដែល​ជា​គ្រីស្ទ‌បរិស័ទ ឪពុក​គាត់​ជា​សាសន៍​ក្រិក។ លោក​ប៉ុល​បាន​ជួប​គាត់​លើក​ទី​មួយ​នៅ​ក្រុង​លីស្ដ្រា នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រកាស​ដំណឹង​ល្អ ជា​លើក​ទី​ពីរ (កិច្ច‌ការ ១៦.១-៣)។ តាំង​ពី​ពេល​នោះ​មក គាត់​ក៏​បាន​ទៅ​ជា​សហ‌ការី​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ប៉ុល​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ។
គោល​សំខាន់ៗ
សំបុត្រ​ទី​មួយ​របស់​លោក​ប៉ុល​ផ្ញើ​ជូន​លោក​ធីម៉ូថេ មាន​គោល​សំខាន់​ដូច​ត​ទៅ៖
-ដាស់‌តឿន​ក្រុម​ជំនុំ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​ខុស​ឆ្គង មិន​ស្រប​តាម​សេចក្ដី​ពិត។
-របៀប​ចាត់​ចែង​ក្រុម​ជំនុំ និង​គុណ​សម្បត្ដិ​របស់​អ្នក​ដឹក‌នាំ។
-ពាក្យ​ដាស់‌តឿន​លោក​ធីម៉ូថេ​ផ្ទាល់ អំពី​របៀប​បំពេញ​មុខ‌ងារ​របស់​គាត់។
លោក​ប៉ុល​ចាប់​ផ្ដើម​សំបុត្រ​ទី​ពីរ ដោយ​ពាក្យ​អរ​ព្រះ‌គុណ​ព្រះ ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ធីម៉ូថេ។ ដោយ​យល់​ឃើញ​ថា អ្នក​បម្រើ​ដំណឹង​ល្អ​តែង​តែ​ជួប​ប្រទះ​នឹង​ការ​លំបាក ឬ​ការ​បៀត​បៀន​ផ្សេងៗ លោក​ប៉ុល​បាន​ដាស់‌តឿន​លោក​ធីម៉ូថេ​ឲ្យ​ប្រកាន់​យក​ជំហរ​មាំ‌មួន ហើយ​តស៊ូ​ប្រយុទ្ធ​ក្នុង​ការ​បម្រើ​ព្រះ‌យេ‌ស៊ូវ ដូច​ជា​ទាហាន​មួយ​រូប​ដ៏​ស្មោះ​ត្រង់។ លោក​ក៏​បាន​ដាស់‌តឿន​លោក​ធីម៉ូថេ​ឲ្យ​ចៀស​វាង​នឹង​ការ​ជជែក​វែក​ញែក អំពី​ពាក្យ​ពេចន៍​ផ្សេងៗ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​សោះ ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​ដែល​គាត់​បាន​ស្គាល់​តាំង​ពី​ក្មេង​មក។ នៅ​ចុង​បញ្ចប់​សំបុត្រ​ទី​ពីរ លោក​ប៉ុល​បាន​រៀប​រាប់​អំពី​សភាព‌ការណ៍​ដ៏​លំបាក​ដែល​លោក​កំពុង​ឆ្លង​កាត់ ហើយ​លោក​អរ​ព្រះ‌គុណ​ព្រះ​ដែល​បាន​ជួយ​គាំ‌ពារ​លោក។
លោក​ប៉ុល​សរសេរ​សំបុត្រ​ទី​ពីរ កាល​លោក​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​រ៉ូម (២.៩) ហើយ​លោក​ហាក់​ដូច​ជា​នៅ​ឯកោ (៤.១០, ១៦)។ ពេល​នោះ លោក​យល់​ថា ជីវិត​របស់​លោក​បាន​មក​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ បាន​ជា​លោក​សរសេរ​មក​ផ្ដែ‌ផ្ដាំ​លោក​ធីម៉ូថេ ព្រោះ​លោក​ស្រឡាញ់​គាត់​ខ្លាំង​ណាស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in