កិច្ចការ 25:6-7
កិច្ចការ 25:6-7 គកស១៦
ក្រោយពីលោកបានស្នាក់នៅជាមួយពួកគេ មិនលើសពីប្រាំបី ឬដប់ថ្ងៃផង លោកក៏ចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្តី ហើយបង្គាប់ឲ្យគេនាំលោកប៉ុលមក។ ពេលលោកប៉ុលមកដល់ ពួកសាសន៍យូដាដែលចុះពីក្រុងយេរូសាឡិមមក នាំគ្នាឈរជុំវិញលោក ហើយចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចបង្ហាញភស្តុតាងបាន។