សាស្តា 11
11
តម្លៃនៃការព្យាយាម
1ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ
2ចូរចែកឲ្យដល់ប្រាំពីរនាក់ចុះ
ហើយដល់ប្រាំបីនាក់ផង
ដ្បិតឯងមិនដឹងជានឹងកើតមាន
ការអាក្រក់យ៉ាងណានៅផែនដីទេ
3បើកាលណាពពកពេញដោយទឹក
នោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដី
ហើយបើដើមឈើណារលំដួលទៅខាងត្បូង
ឬទៅខាងជើងក្តី នឹងដេកនៅត្រង់កន្លែង
ដែលបានដួលនោះ។
4អ្នកណាដែលសង្កេតមើលតែខ្យល់
នឹងមិនសាបព្រោះទេ ហើយអ្នកណា
សង្កេតមើលពពក ក៏មិនច្រូតកាត់ឡើយ។
5ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណ ដែលបណ្ដាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទម្ងន់ជាយ៉ាងណា នោះក៏មិនស្គាល់កិច្ចការរបស់ព្រះ ដែលជាអ្នកធ្វើគ្រប់ការទាំងអស់ដែរ។
6នៅពេលព្រឹក ចូរព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចម្រើនឡើង ទោះបើខាងនេះ ឬខាងនោះក្តី ឬបើទាំងពីរនឹងចម្រើនបានល្អដូចគ្នា។
វ័យក្មេង និងវ័យចំណាស់
7ពន្លឺជាគ្រឿងល្អ ហើយដែលភ្នែកបានឃើញពន្លឺថ្ងៃនោះក៏ស្រួល។
8បើមនុស្សណារស់នៅបានយូរឆ្នាំ គួរមានអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះ តែត្រូវនឹកដល់អស់ទាំងថ្ងៃ ដែលមានសេចក្ដីងងឹតដែរ ព្រោះនឹងមានច្រើនទៀត គ្រប់ទាំងអស់ដែលត្រូវមក សុទ្ធតែជាការឥតប្រយោជន៍ទទេ។
9ឱមនុស្សកំលោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំលោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្ដាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែ ត្រូវឲ្យដឹងថា ព្រះនឹងហៅឯងមកជំនុំជម្រះ ដោយព្រោះអំពើទាំងនេះជាមិនខាន។
10ដូច្នេះ ចូរដកទុក្ខកង្វល់ចេញពីចិត្តឯងទៅ ហើយបណ្តេញការឈឺចាប់ឲ្យឆ្ងាយពីរូបកាយឯងដែរ ដ្បិតគ្រានៅកំលោះ និងវ័យក្មេងរមែងឥតប្រយោជន៍ទទេ។
Currently Selected:
សាស្តា 11: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: