លោកុប្បត្តិ 31
31
លោកយ៉ាកុបរត់ចេញ ទាំងនាំក្រុមគ្រួសារ និងហ្វូងសត្វទៅជាមួយ
1លោកយ៉ាកុបបានឮពាក្យកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានយកអ្វីៗដែលជារបស់ឪពុកយើងអស់ហើយ គឺវាបានទ្រព្យសម្បត្តិទាំងប៉ុន្មាននេះ សុទ្ធតែកេងយកពីទ្រព្យរបស់ឪពុកយើងទេ»។ 2លោកយ៉ាកុបសង្កេតឃើញថា លោកឡាបាន់មិនរាប់រកលោកដូចពីមុនទៀតឡើយ។ 3ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកយ៉ាកុបថា៖ «ចូរវិលត្រឡប់ទៅស្រុកដូនតារបស់អ្នក ទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងនៅជាមួយអ្នក»។ 4លោកយ៉ាកុបប្រើគេឲ្យទៅហៅនាងរ៉ាជែល និងនាងលេអា មកឯទីវាល ត្រង់កន្លែងហ្វូងសត្វរបស់លោក 5ហើយប្រាប់ពួកនាងថា៖ «បងឃើញឫកពាឪពុករបស់អូនហាក់ដូចជាមិនរាប់រកបង ដូចពីមុនទៀតឡើយ។ ប៉ុន្ដែ ព្រះនៃឪពុករបស់បងបានគង់នៅជាមួយបង។ 6អូនដឹងស្រាប់ហើយថា បងបានបម្រើឪពុករបស់អូនអស់ពីកម្លាំង 7តែឪពុករបស់អូនបានកេងប្រវ័ញ្ចបង ហើយបានផ្លាស់ប្ដូរឈ្នួលរបស់បងដប់ដងហើយ ក៏ប៉ុន្ដែ ព្រះទ្រង់មិនអនុញ្ញាតឲ្យគាត់ប្រទូស្ដនឹងបងទេ។ 8កាលណាគាត់ពោលថា "សត្វពពាលនឹងបានជាឈ្នួលរបស់ឯង" នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែពពាល បើកាលណាគាត់ថា "សត្វឆ្នូតនឹងបានជាឈ្នួលរបស់ឯង" នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែឆ្នូតដែរ។ 9ដូច្នេះ ព្រះទ្រង់បានដកហូតហ្វូងសត្វឪពុករបស់អូន ហើយប្រគល់មកឲ្យបង»។
10«នៅរដូវដែលសត្វធ្លាប់ជាន់គ្នា បងបានងើបមុខឡើងក្នុងយល់សប្តិ ឃើញថា សត្វឈ្មោលដែលជាន់ញី មានឆ្នូត មានពពាល និងប្រផេះ។ 11ទេវតារបស់ព្រះយេហូវ៉ាពោលមកកាន់បងក្នុងសប្តិនោះថា "យ៉ាកុបអើយ" បងឆ្លើយថា "ព្រះករុណាវិសេសព្រះអម្ចាស់!" 12ទេវតាពោលថា "ចូរងើបមុខឡើង មើលទៅសត្វឈ្មោលទាំងប៉ុន្មានដែលជាន់ញី នោះមានឆ្នូត មានពពាល និងប្រផេះ ដ្បិតយើងបានឃើញអស់ទាំងការដែលឡាបាន់បានប្រព្រឹត្តចំពោះអ្នកហើយ។ 13យើងជាព្រះនៃបេត-អែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលនោះ ហើយដែលអ្នកបានបន់ដល់យើង។ ឥឡូវនេះ ចូររៀបចំ ហើយចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ"»។ 14ពេលនោះ នាងរ៉ាជែល និងនាងលេអាឆ្លើយទៅប្តីថា៖ «ចុះយើងនៅមានចំណែក ឬមត៌ក នៅក្នុងផ្ទះឪពុកយើងឯណា? 15តើគាត់មិនបានរាប់យើងដូចជាអ្នកដទៃទេឬ? ដ្បិតគាត់បានលក់យើង ហើយបានស៊ីបង្ហិនប្រាក់បណ្ណាការរបស់យើងអស់រលីងហើយ។ 16ទ្រព្យសម្បត្តិទាំងអស់ដែលព្រះបានដកពីឪពុកយើងមក នោះជារបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ អ្វីដែលព្រះបានបង្គាប់មកបង សូមបងធ្វើតាមទៅ»។
17លោកយ៉ាកុបក៏ក្រោកឡើង ហើយបញ្ជិះកូនប្រពន្ធលើសត្វអូដ្ឋ 18នាំហ្វូងសត្វរបស់លោកទាំងអស់ និងទ្រព្យសម្បត្តិដែលរកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលបានពីកាលនៅក្រុងប៉ាដាន់-អើរ៉ាម ដើម្បីទៅរកលោកអ៊ីសាកជាឪពុក នៅស្រុកកាណានវិញ។
19ពេលនោះ លោកឡាបាន់បានចេញទៅកាត់រោមចៀម នាងរ៉ាជែលក៏បានលួចយករូបថេរ៉ាភីម របស់ឪពុក។ 20លោកយ៉ាកុបចេញទៅដោយលួចលាក់ មិនបានប្រាប់ឲ្យលោកឡាបាន់ជាសាសន៍អើរ៉ាមដឹងទេ។ 21លោកបានរត់ចេញទៅ ទាំងនាំយករបស់ទាំងអស់ដែលលោកមានទៅជាមួយ ក៏ឆ្លងកាត់ទន្លេអ៊ើប្រាត តម្រង់ឆ្ពោះមុខទៅឯស្រុកភ្នំកាឡាត។
លោកឡាបាន់តាមទាន់លោកយ៉ាកុប
22លុះកន្លងបានបីថ្ងៃក្រោយមក មានគេជម្រាបលោកឡាបាន់ថា លោកយ៉ាកុបបានរត់បាត់ទៅហើយ។ 23លោកឡាបាន់ក៏នាំបងប្អូនរបស់គាត់ទៅជាមួយ ហើយធ្វើដំណើរដេញតាមអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុបនៅស្រុកភ្នំកាឡាត។ 24ប៉ុន្តែ ព្រះទ្រង់បានមកពន្យល់សប្តិប្រាប់លោកឡាបាន់ ជាសាសន៍អើរ៉ាមនៅយប់នោះថា៖ «ចូរប្រយ័ត្ន កុំនិយាយអ្វីទៅយ៉ាកុបឡើយ ទោះល្អ ឬអាក្រក់ក្តី»។
25លោកឡាបាន់បានតាមទាន់លោកយ៉ាកុប។ ឯលោកយ៉ាកុបបានបោះជំរំនៅស្រុកភ្នំកាឡាត ហើយលោកឡាបាន់ និងបងប្អូនរបស់គាត់ក៏បោះជំរំនៅស្រុកភ្នំកាឡាតនោះដែរ។ 26លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ម្តេចបានជាកូនធ្វើដូច្នេះ? កូនបានបញ្ឆោតពុក ព្រមទាំងនាំពង្រត់កូនស្រីពុកមក ដូចជាឈ្លើយដែលចាប់បានដោយដាវ។ 27ហេតុអ្វីបានជាកូនលួចរត់ចេញមកស្ងាត់ៗ ហើយបញ្ឆោតពុក មិនប្រាប់ឲ្យពុកដឹងដូច្នេះ? គួរតែឲ្យពុកបានជូនដំណើរដោយអំណរ ដោយច្រៀង វាយស្គរ និងលេងពិណផង។ 28ហេតុអ្វីបានជាកូនមិនឲ្យពុកថើបលាកូនចៅរបស់ពុកសោះដូច្នេះ? កូនបានប្រព្រឹត្តបែបចម្កួតហើយ។ 29ពុកមានអំណាចនឹងធ្វើបាបឯងបាន តែព្រះនៃឪពុករបស់ឯងមានព្រះបន្ទូលមកកាន់ពុកពីយប់មិញថា "ចូរប្រយ័ត្ន កុំនិយាយពាក្យអ្វីទៅយ៉ាកុបឡើយ ទោះល្អ ឬអាក្រក់ក្តី"។ 30ឥឡូវនេះ ឯងបានចេញមក ព្រោះតែឯងនឹករឭកផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយករូបព្រះរបស់ពុកមកដែរ?» 31លោកយ៉ាកុបឆ្លើយទៅលោកឡាបាន់ថា៖ «ព្រោះខ្ញុំខ្លាច ដ្បិតខ្ញុំគិតក្រែងលោកឪពុកដណ្ដើមយកកូនស្រីពីខ្ញុំទៅវិញដោយកម្លាំង។ 32ប៉ុន្ដែ បើលោកឪពុករកឃើញមានរូបព្រះទាំងនោះនៅជាមួយអ្នកណា អ្នកនោះមិនត្រូវរស់ទៀតទេ។ សូមឆែកមើលនៅចំពោះមុខបងប្អូនយើងនេះចុះ បើមានរបស់ណាដែលនៅជាមួយខ្ញុំ ជារបស់លោកឪពុក សូមយកវិញចុះ»។ ឯលោកយ៉ាកុបមិនដឹងថា នាងរ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។
33ដូច្នេះ លោកឡាបាន់ក៏ចូលទៅក្នុងជំរំរបស់លោកយ៉ាកុប ទៅក្នុងជំរំរបស់នាងលេអា និងទៅក្នុងជំរំរបស់ស្រីបម្រើទាំងពីរ តែរកមិនឃើញសោះ។ គាត់ចេញពីជំរំរបស់នាងលេអា ចូលទៅក្នុងជំរំរបស់នាងរ៉ាជែល។ 34នាងរ៉ាជែលបានយករូបថេរ៉ាភីម ទាំងនោះទៅដាក់ក្នុងកែបអូដ្ឋ ហើយអង្គុយពីលើ។ លោកឡាបាន់ឆែករកពេញក្នុងជំរំ តែរកមិនឃើញសោះ។ 35នាងនិយាយទៅឪពុកថា៖ «សូមលោកម្ចាស់កុំខឹងនឹងកូន ដែលកូនក្រោកនៅមុខលោកឪពុកពុំបានឡើយ ដ្បិតកូនកើតមានការដូចស្រីៗធ្លាប់មាន»។ គាត់ក៏ខំរកមើល តែមិនឃើញរូបថេរ៉ាភីមទាំងនោះឡើយ។
36លោកយ៉ាកុបក៏ខឹង ហើយរករឿងលោកឡាបាន់។ លោកពោលថា៖ «តើខ្ញុំមានទោសអ្វី? តើខ្ញុំមានអំពើបាបអ្វី បានជាលោកឪពុកដេញតាមខ្ញុំដោយចិត្តក្តៅដូច្នេះ? 37លោកឪពុកបានឆែកឆេររបស់ខ្ញុំសព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ? ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ និងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជម្រះពីរឿងយើងទាំងពីរ។ 38ពេញម្ភៃឆ្នាំហើយ ដែលខ្ញុំនៅជាមួយលោកឪពុក ចៀម និងពពែរបស់លោកឪពុកមិនដែលមានរលូតមួយសោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ។ 39សត្វណាដែលត្រូវសត្វព្រៃខាំ នោះខ្ញុំមិនដែលយកមកជូនទេ គឺខ្ញុំបានសង ទោះបើគេលួចនៅពេលថ្ងៃ ឬពេលយប់ក្តី លោកឪពុកបានចាប់ឲ្យខ្ញុំសងជានិច្ច។ 40ខ្ញុំទ្រាំទ្រជាមួយហ្វូងសត្វជានិច្ច គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវកម្ដៅថ្ងៃ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយដេកមិនលក់។ 41ខ្ញុំបាននៅផ្ទះលោកឪពុកអស់ម្ភៃឆ្នាំនេះហើយ គឺខ្ញុំបានបម្រើលោកឪពុកដប់បួនឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំងពីរនាក់ ហើយប្រាំមួយឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំដប់ដងហើយ។ 42ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់លោកអ័ប្រាហាំ និងព្រះដែលលោកអ៊ីសាកបានកោតខ្លាច ព្រះអង្គមិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកឲ្យខ្ញុំត្រឡប់មកដោយដៃទទេមិនខាន។ ព្រះទ្រង់បានឃើញទុក្ខលំបាករបស់ខ្ញុំ និងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយបានជាព្រះអង្គបន្ទោសលោកឪពុកពីយប់មិញនេះ»។
លោកឡាបាន់ និងលោកយ៉ាកុបតាំងសញ្ញានឹងគ្នា
43ពេលនោះ លោកឡាបាន់ឆ្លើយទៅលោកយ៉ាកុបថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ហើយក្មេងទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយរបស់ទាំងប៉ុន្មានដែលកូនមើលឃើញក៏ជារបស់ពុកដែរ តែថ្ងៃនេះ តើពុកអាចធ្វើអ្វីដល់កូនរបស់ពុក ឬដល់កូនដែលពួកវាបានបង្កើតទាំងប៉ុន្មាននេះបាន? 44ដូច្នេះ ឥឡូវនេះ ចូរយើងចុះសញ្ញានឹងគ្នាទៅវិញទៅមក ដើម្បីទុកជាបន្ទាល់រវាងកូននឹងពុក»។ 45លោកយ៉ាកុបបានយកថ្មមួយផ្ទាំង មកដាក់បញ្ឈរធ្វើជាបង្គោល 46ហើយប្រាប់បងប្អូនរបស់លោកថា៖ «ចូរយកថ្មមក!»។ គេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ។ 47លោកឡាបាន់ហៅគំនរថ្មនោះថា "យេការ-សាហាឌូថា" តែលោកយ៉ាកុបហៅថា "កាលេឌ" វិញ។ 48លោកឡាបាន់ពោលថា៖ «គំនរថ្មនេះជាបន្ទាល់រវាងកូននឹងពុកនៅថ្ងៃនេះ»។ ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា "កាលេឌ" 49ហើយហៅបង្គោលនោះថា "មីសប៉ា" ដ្បិតលោកពោលថា៖ «សូមឲ្យព្រះយេហូវ៉ាទតមើលកូន និងពុក ក្នុងពេលដែលយើងនៅឃ្លាតឆ្ងាយពីគ្នា។ 50ប្រសិនបើកូនធ្វើបាបកូនស្រីរបស់ពុក ឬយកប្រពន្ធផ្សេងទៀតក្រៅពីកូនស្រីរបស់ពុក ទោះជាគ្មានមនុស្សណានៅជាមួយយើងក្ដី ក៏មានព្រះធ្វើជាសាក្សីរវាងកូននឹងពុកដែរ»។
51ពេលនោះ លោកឡាបាន់មានប្រសាសន៍ទៅលោកយ៉ាកុបថា៖ «មើលនែ៎ គំនរថ្ម និងបង្គោលនេះហើយ ដែលពុកបានដាក់នៅចន្លោះកូននឹងពុក។ 52គំនរ និងបង្គោលនេះជាបន្ទាល់ថា ពុកនឹងមិនរំលងគំនរនេះទៅរករឿងកូន ហើយកូនក៏មិនរំលងគំនរ ឬបង្គោលនេះមករករឿងពុកដែរ។ 53សូមព្រះរបស់លោកអ័ប្រាហាំ និងព្រះរបស់លោកណាឃរ ជាព្រះនៃបុព្វបុរសរបស់ពួកលោក ធ្វើជាចៅក្រមរវាងយើងចុះ»។ ដូច្នេះ លោកយ៉ាកុបក៏ស្បថនឹងព្រះ ដែលលោកអ៊ីសាកជាឪពុករបស់លោកគោរពកោតខ្លាច 54រួចលោកយ៉ាកុបក៏ថ្វាយយញ្ញបូជានៅលើភ្នំនោះ ហើយហៅបងប្អូនរបស់លោកមកបរិភោគ។ គេក៏នាំគ្នាបរិភោគ រួចស្នាក់នៅលើភ្នំក្នុងយប់នោះ។
55 ព្រលឹមស្រាងៗ លោកឡាបាន់ក្រោកឡើង ហើយថើបចៅ និងកូនស្រីរបស់គាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរពួកគេ រួចក៏វិលត្រឡប់ទៅស្រុករបស់គាត់វិញ។
Currently Selected:
លោកុប្បត្តិ 31: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: