លោកុប្បត្តិ 32
32
1លោកយ៉ាកុបបានធ្វើដំណើរទៅមុខទៀត ហើយមានពួកទេវតារបស់ព្រះមកជួបលោក។ 2កាលលោកយ៉ាកុបបានឃើញទេវតាទាំងនោះ លោកពោលថា៖ «នេះពិតជាជំរំរបស់ព្រះហើយ!»។ លោកក៏ហៅកន្លែងនោះថា "ម៉ាហាណែម" ។
លោកយ៉ាកុបរៀបចំខ្លួនជួបលោកអេសាវ
3លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម 4ដោយផ្ដាំអ្នកទាំងនោះថា៖ «ចូរអ្នករាល់គ្នាជម្រាបលោកអេសាវជាម្ចាស់របស់ខ្ញុំថា "យ៉ាកុប ជាអ្នកបម្រើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបានស្នាក់នៅជាមួយលោកឡាបាន់រហូតមកដល់ឥឡូវនេះ។ 5ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានអ្នកបម្រើប្រុសស្រី។ ខ្ញុំបានចាត់គេឲ្យមកជម្រាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណពីលោកម្ចាស់"»។
6ពួកអ្នកនាំសារក៏ត្រឡប់មកជម្រាបលោកយ៉ាកុបវិញថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវជាបងរបស់លោកហើយ ហើយលោកក៏អញ្ជើញមកជួបលោកដែរ ទាំងមានមនុស្សបួនរយនាក់មកជាមួយផង»។ 7ពេលនោះ លោកយ៉ាកុបភ័យខ្លាចជាខ្លាំង ហើយថប់ព្រួយក្នុងចិត្ត លោកក៏បំបែកមនុស្សដែលនៅជាមួយលោក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអូដ្ឋជាពីរជំរំ 8ដោយគិតថា «ប្រសិនបើអេសាវមកវាយជំរំមួយ នោះជំរំមួយទៀតនឹងរត់រួចបាន»។
9លោកយ៉ាកុបទូលថា៖ «ឱព្រះរបស់លោកអ័ប្រាហាំ ជីតាទូលបង្គំ និងជាព្រះរបស់លោកអ៊ីសាកឪពុកទូលបង្គំ! ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានមានព្រះបន្ទូលមកកាន់ទូលបង្គំថា "ចូរវិលទៅឯញាតិសន្តានរបស់អ្នក នៅស្រុករបស់អ្នកវិញទៅ នោះយើងនឹងប្រោសសេចក្ដីល្អដល់អ្នក" 10ទូលបង្គំមិនសមឲ្យបានព្រះហឫទ័យសប្បុរស និងអស់ទាំងព្រះហឫទ័យស្មោះត្រង់ដែលព្រះអង្គបានផ្តល់មកទូលបង្គំ ជាអ្នកបម្រើព្រះអង្គឡើយ ដ្បិតកាលទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះទៅ មានតែដំបងមួយប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំមានគ្នារហូតដល់ទៅពីរជំរំហើយ។ 11សូមព្រះអង្គប្រោសឲ្យទូលបង្គំបានរួចពីកណ្ដាប់ដៃអេសាវ គឺពីបងរបស់ទូលបង្គំផង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយប្រហារទូលបង្គំ ទាំងម្តាយ ទាំងកូន។ 12ក៏ប៉ុន្ដែ ព្រះអង្គបានមានព្រះបន្ទូលថា "យើងនឹងប្រោសសេចក្ដីល្អដល់អ្នកជាប្រាកដ ហើយធ្វើឲ្យពូជពង្សរបស់អ្នកបានគ្នាច្រើនឥតគណនា ដូចខ្សាច់នៅសមុទ្រ"»។
13យប់នោះ លោកស្នាក់នៅទីនោះ រួចក៏យករបស់ទ្រព្យខ្លះដែលលោកមានជាជំនូនជូនដល់លោកអេសាវជាបង 14គឺពពែញីពីររយក្បាល ពពែឈ្មោលម្ភៃក្បាល ចៀមញីពីររយក្បាល ចៀមឈ្មោលម្ភៃក្បាល 15អូដ្ឋញីដែលបំបៅកូនសាមសិបក្បាល ព្រមទាំងកូនរបស់វា គោញីសែសិបក្បាល គោឈ្មោលដប់ក្បាល លាញីម្ភៃក្បាល និងកូនលាដប់ក្បាល។ 16លោកប្រគល់សត្វទាំងនោះ ទៅក្នុងដៃពួកអ្នកបម្រើរបស់លោក ដោយហ្វូងៗ ហើយប្រាប់ពួកអ្នកបម្រើទាំងនោះថា៖ «ចូរឆ្លងទៅមុនខ្ញុំ ហើយដើរឲ្យដាច់ពីគ្នា ដោយពួកៗ»។ 17លោកបង្គាប់ទៅអ្នកដែលដើរមុនគេថា៖ «កាលណាលោកអេសាវជាបងរបស់ខ្ញុំមកជួបអ្នក ហើយសួរអ្នកថា "អ្នករាល់គ្នាជាមនុស្សរបស់អ្នកណា? តើអ្នករាល់គ្នាទៅឯណា? តើហ្វូងសត្វនៅមុខអ្នករាល់គ្នាទាំងនេះជារបស់អ្នកណា?" 18នោះត្រូវជម្រាបថា "សត្វទាំងនេះជារបស់យ៉ាកុប ជាអ្នកបម្រើរបស់លោក គឺជាជំនូនផ្ញើមកជូនលោកអេសាវជាម្ចាស់របស់ខ្ញុំ ហើយមើល៍ លោកក៏អញ្ជើញមកតាមក្រោយយើងខ្ញុំដែរ"»។ 19លោកបង្គាប់ទៅអ្នកទីពីរ ព្រមទាំងអ្នកទីបី និងអស់អ្នកដែលដើរតាមហ្វូងសត្វទាំងអស់ដូចៗគ្នាថា៖ «កាលណាជួបលោកអេសាវ ត្រូវនិយាយតាមពាក្យនេះដូចគ្នា 20គឺត្រូវជម្រាបលោកថា "យ៉ាកុបជាអ្នកបម្រើរបស់លោកក៏មកតាមក្រោយយើងខ្ញុំដែរ"»។ ដ្បិតលោកគិតថា៖ «ខ្ញុំមុខជាធ្វើឲ្យគាត់ស្ងប់ចិត្តដោយជំនូនដែលទៅមុខខ្ញុំមិនខាន រួចខ្ញុំនឹងឃើញមុខគាត់ ប្រហែលជាគាត់នឹងទទួលខ្ញុំដោយស្រួលហើយ»។ 21ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុន តែខ្លួនលោកផ្ទាល់ស្នាក់នៅក្នុងជំរំនោះមួយយប់សិន។
លោកយ៉ាកុបបោកចំបាប់ជាមួយព្រះនៅព្នីអែល
22នៅយប់ដដែលនោះ លោកក្រោកឡើង នាំយកប្រពន្ធទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនរបស់លោកដប់មួយនាក់ ឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។ 23លោកនាំអ្នកទាំងនោះឲ្យឆ្លងស្ទឹង ហើយក៏ឲ្យគេយកអ្វីៗដែលជារបស់លោកឆ្លងទៅដែរ។ 24លោកយ៉ាកុបនៅតែម្នាក់ឯង ហើយមានបុរសម្នាក់មកបោកចំបាប់ជាមួយលោករហូតដល់ភ្លឺ។ 25កាលបុរសនោះឃើញថា ពុំបានឈ្នះលោកយ៉ាកុបទេ នោះក៏វាយលោកត្រង់សន្លាក់ត្រគាក ហើយសន្លាក់ត្រគាករបស់លោកយ៉ាកុបក៏ថ្លស់នៅពេលបោកចំបាប់គ្នានោះ។ 26បុរសនោះពោលថា៖ «ចូរលែងខ្ញុំទៅ ដ្បិតភ្លឺហើយ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែលោកឲ្យពរខ្ញុំសិន»។ 27បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?» លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ 28រួចបុរសនោះពោលថា៖ «ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែល វិញ ដ្បិតអ្នកបានតយុទ្ធជាមួយព្រះ និងមនុស្ស ហើយក៏បានឈ្នះផង»។ 29លោកយ៉ាកុបក៏សួរបុរសនោះថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ តែបុរសនោះតបវិញថា៖ «ហេតុអ្វីបានជាសួរឈ្មោះយើង?» រួចបុរសនោះក៏ឲ្យពរលោកនៅទីនោះ។ 30លោកយ៉ាកុបហៅកន្លែងនោះថា "ព្នីអែល" ដោយពោលថា៖ «ខ្ញុំបានឃើញព្រះនៅប្រទល់មុខ ហើយខ្ញុំនៅតែមានជីវិតរស់»។ 31កាលលោកឆ្លងព្នីអែលផុតហើយ នោះថ្ងៃបានរះឡើង។ លោកដើរខ្ញើចៗ ព្រោះថ្លោះត្រគាក។ 32ហេតុនេះហើយបានជាកូនចៅអ៊ីស្រាអែលមិនបរិភោគសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក រហូតដល់សព្វថ្ងៃ ព្រោះព្រះបានវាយត្រង់សាច់សន្លាក់ត្រគាករបស់លោកយ៉ាកុប។
Currently Selected:
លោកុប្បត្តិ 32: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: