លោកុប្បត្តិ 36
36
តំណវង្សរបស់លោកអេសាវ
1នេះជាតំណវង្សរបស់លោកអេសាវ (គឺអេដុម)។ 2លោកអេសាវបានយកប្រពន្ធពីពួកកូនស្រីស្រុកកាណាន គឺនាងអ័ដា ជាកូនស្រីរបស់អេឡូន សាសន៍ហេត នាងអ័ហូលីបាម៉ា កូនស្រីរបស់អ័ណា អ័ណាជាកូនប្រុស របស់ស៊ីបៀន សាសន៍ហេវី 3និងនាងបាសម៉ាត ជាកូនស្រីរបស់អ៊ីសម៉ាអែល គឺប្អូនស្រីរបស់នេបាយ៉ូត។ 4នាងអ័ដាបង្កើតអេលីផាសឲ្យលោកអេសាវ នាងបាសម៉ាតបង្កើតរេហួល 5នាងអ័ហូលីបាម៉ាបង្កើតយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាកូនរបស់លោកអេសាវ ដែលកើតនៅស្រុកកាណាន។
6បន្ទាប់មក លោកអេសាវនាំប្រពន្ធ កូនប្រុសកូនស្រីរបស់គាត់ ព្រមទាំងអស់អ្នកនៅផ្ទះទាំងអស់ ហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់រកបានកាលនៅស្រុកកាណាន ចេញទៅនៅស្រុកមួយឃ្លាតពីលោកយ៉ាកុបជាប្អូន 7ដ្បិតទ្រព្យសម្បត្តិរបស់ពួកគេមានច្រើនពេក មិនអាចរស់នៅជាមួយគ្នាបាន។ ស្រុកដែលគេស្នាក់អាស្រ័យនៅ មិនល្មមនឹងចិញ្ចឹមគេបានទេ ព្រោះតែហ្វូងសត្វរបស់គេ។ 8ដូច្នេះ លោកអេសាវតាំងទីលំនៅនៅស្រុកភ្នំសៀរ (អេសាវ គឺអេដុម)។
9នេះជាតំណវង្សរបស់លោកអេសាវ ជាបុព្វបុរសរបស់ពួកសាសន៍អេដុម នៅស្រុកភ្នំសៀរ។ 10នេះជាឈ្មោះកូនចៅរបស់លោកអេសាវ គឺអេលីផាស ជាកូននាងអ័ដា ប្រពន្ធលោកអេសាវ និងរេហួល ជាកូននាងបាសម៉ាត ប្រពន្ធលោកអេសាវ។ 11កូនចៅរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស។ 12(នាងធីមណា ជាប្រពន្ធចុងរបស់អេលីផាស កូនលោកអេសាវ នាងបង្កើតអាម៉ាឡេកឲ្យអេលីផាស) អ្នកទាំងនេះជាកូនចៅរបស់នាងអ័ដា ប្រពន្ធលោកអេសាវ។ 13នេះជាកូនចៅរបស់រេហួល គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់នាងបាសម៉ាត ប្រពន្ធលោកអេសាវ។ 14នេះជាកូនចៅរបស់នាងអ័ហូលីបាម៉ា ប្រពន្ធលោកអេសាវ ដែលជាកូនស្រីរបស់អ័ណា ហើយជាចៅរបស់ស៊ីបៀន។ នាងបង្កើតយេអ៊ូស យ៉ាឡាម និងកូរេឲ្យលោកអេសាវ។
ពូជអំបូរ និងស្ដេចស្រុកអេដុម
15នេះជាពូជអំបូរ របស់កូនចៅលោកអេសាវ។ កូនចៅរបស់អេលីផាស ជាកូនច្បងរបស់លោកអេសាវ មានថេម៉ាន អូម៉ារ សេផូរ កេណាស 16កូរេ កាថាម និងអាម៉ាឡេក។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែកូនចៅរបស់នាងអ័ដា។ 17នេះជាពូជអំបូររបស់កូនចៅរេហួល កូនលោកអេសាវ គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីរេហួលនៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ប្រពន្ធលោកអេសាវ។ 18នេះជាពូជអំបូររបស់កូនចៅនាងអ័ហូលីបាម៉ា ប្រពន្ធលោកអេសាវ គឺយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីនាងអ័ហូលីបាម៉ា ប្រពន្ធលោកអេសាវ ហើយជាកូនស្រីរបស់លោកអ័ណា។ 19ទាំងអស់នេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ (គឺអេដុម) ហើយទាំងនេះជាពូជអំបូររបស់គេ។
20នេះជាកូនចៅរបស់សៀរ សាសន៍ហូរី ដែលនៅក្នុងស្រុកនោះ គឺឡូថាន សូបាល ស៊ីបៀន អ័ណា 21ឌីសុន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីសាសន៍ហូរី ជាកូនចៅរបស់សៀរ នៅក្នុងស្រុកអេដុម។ 22កូនចៅរបស់ឡូថាន គឺហូរី ហេម៉ាន និងប្អូនស្រីរបស់ឡូថាន គឺធីមណា។ 23នេះជាកូនចៅរបស់សូបាល គឺអាលវ៉ាន ម៉ាណាហាត់ អេបាល សេផូរ និងអូណាម។ 24នេះជាកូនចៅរបស់ស៊ីបៀន គឺអៃយ៉ា និងអ័ណា។ អ័ណានេះហើយដែលរកឃើញក្បាលទឹកក្តៅនៅទីរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់ស៊ីបៀនជាឪពុក។ 25នេះជាកូនចៅរបស់អ័ណា គឺឌីសុន និងនាងអ័ហូលីបាម៉ា ជាកូនស្រីអ័ណា។ 26នេះជាកូនចៅរបស់ឌីសុន គឺហែមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។ 27នេះជាកូនចៅរបស់អេស៊ើរ គឺប៊ីលហាន សាវ៉ាន និងយ៉ាកាន។ 28នេះជាកូនរបស់ចៅឌីសាន គឺអ៊ូស និងអ័រ៉ាន។ 29នេះជាពូជអំបូរដែលកើតពីពួកហូរីមក គឺឡូថាន សូបាល ស៊ីបៀន អ័ណា 30ឌីសុន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីពួកហូរី នៅក្នុងស្រុកសៀរ តាមពូជអំបូររបស់គេ។
31នេះជាពួកស្តេចដែលសោយរាជ្យនៅស្រុកអេដុម ក្នុងគ្រាមិនទាន់មានស្តេចណាសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែលនៅឡើយ 32គឺព្រះបាទបេឡា ជាបុត្ររបស់លោកបេអ៊រ បានសោយរាជ្យនៅស្រុកអេដុម ហើយទីក្រុងរបស់ស្ដេច គឺឌីនហាបា។ 33ព្រះបាទបេឡាសុគតទៅ រួចព្រះបាទយ៉ូបាប់ ជាបុត្ររបស់លោកសេរ៉ាស ពីក្រុងបុសរ៉ា បានឡើងគ្រងរាជ្យជំនួស។ 34ព្រះបាទយ៉ូបាប់សុគតទៅ រួចព្រះបាទហ៊ូសាមពីស្រុកពួកថេម៉ាន បានឡើងគ្រងរាជ្យជំនួស។ 35ព្រះបាទហ៊ូសាមសុគតទៅ រួចព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ ដែលបានវាយពួកម៉ាឌាននៅស្រុកម៉ូអាប់ បានឡើងគ្រងរាជ្យជំនួស ហើយទីក្រុងរបស់ស្ដេច គឺអាវីត។ 36ព្រះបាទហាដាឌសុគតទៅ រួចព្រះបាទសាំឡាពីស្រុកម៉ាសរេកា បានឡើងគ្រងរាជ្យជំនួស។ 37ព្រះបាទសាំឡាសុគតទៅ រួចព្រះបាទសូលពីក្រុងរេហូបូត ដែលនៅជាប់នឹងទន្លេអ៊ើប្រាត បានឡើងគ្រងរាជ្យជំនួស។ 38ព្រះបាទសូលសុគតទៅ រួចព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរ បានឡើងគ្រងរាជ្យជំនួស។ 39ព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរសុគតទៅ រួចព្រះបាទហាដារ បានឡើងគ្រងរាជ្យជំនួស។ ទីក្រុងរបស់ស្ដេច គឺប៉ាវ ហើយភរិយារបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរ៉េឌ និងជាចៅរបស់លោកមេសាហាប់។
40នេះជាឈ្មោះនៃពូជអំបូរដែលកើតពីលោកអេសាវមក តាមអំបូរ តាមស្រុក តាមឈ្មោះរបស់គេ គឺធីមណា អាលវ៉ា យេថេត 41អ័ហូលីបាម៉ា អេឡា ពីណូន 42កេណាស ថេម៉ាន មីបសា 43ម៉ាកឌាល និងអ៊ីរ៉ាម។ អ្នកទាំងនេះជាពូជអំបូរនៃសាសន៍អេដុម តាមទីលំនៅគេ នៅក្នុងស្រុកដែលជាកេរអាកររបស់គេ (គឺលោកអេសាវនេះហើយជាបុព្វបុរសនៃពួកសាសន៍អេដុម)។
Currently Selected:
លោកុប្បត្តិ 36: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: