YouVersion Logo
Search Icon

អេសាយ 20

20
ទី​សម្គាល់​របស់​ហោរា​អេសាយ​ស្តី​អំពី​ជ័យ‌ជម្នះ​របស់​ពួក​អេស៊ីព្ទ និងអេធីយ៉ូពី
1នៅ​ក្នុង​ឆ្នាំ​ដែល​ថើរថាន​បាន​មក​ដល់​ក្រុង​អាសដូឌ ជា​ឆ្នាំ​ដែល​សើកុន ស្តេច​សាសន៍​អាស‌ស៊ើរ​បាន​ចាត់​លោក​ឲ្យ​ទៅ ហើយ​លោក​បាន​ច្បាំង​ចាប់​យក​ក្រុង​អាសដូឌ​នោះ 2នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​បង្គាប់​ដល់​ហោរា​អេសាយ ជា​កូន​អ័ម៉ូស​ថា៖ «ចូរ​ទៅ​បក​សំពត់​ធ្មៃ​ពី​ចង្កេះ​អ្នក ហើយ​ដោះ​ស្បែក​ជើង​ចេញ»។ លោក​ក៏​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ។ 3ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អេសាយ​ជា​អ្នក​បម្រើ​របស់​យើង​បាន​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ​គ្រប់​បី​ឆ្នាំ​នេះ​ទុក​ជា​ទី​សម្គាល់ ហើយ​ជា​ទី​អស្ចារ្យ​ពី​ដំណើរ​សាសន៍​អេស៊ីព្ទ និង​ពួក​អេធី‌យ៉ូពី យ៉ាង​ណា 4នោះ​ស្តេច​អាស‌ស៊ើរ​នឹង​ដឹក​ពួក​ឈ្លើយ ជា​ពួក​ដែល​បំបរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ស្រុក​អេធី‌យ៉ូពី ទាំង​ចាស់​ទាំង​ក្មេង នាំ​ទៅ​ទាំង​ខ្លួន​អាក្រាត និង​ជើង​ទទេ ព្រម​ទាំង​គូថ​បើក​ឲ្យ​ឃើញ យ៉ាង​នោះ​ដែរ ទុក​ជា​សេចក្ដី​ខ្មាស​ដល់​សាសន៍​អេស៊ីព្ទ។ 5គេ​នឹង​មាន​សេចក្ដី​ស្រយុត ហើយ​ស្រងាក​ចិត្ត ដោយ​ព្រោះ​ស្រុក​អេធី‌យ៉ូពី ដែល​ជា​ទី​សង្ឃឹម​របស់​គេ និង​ស្រុក​អេស៊ីព្ទ ជា​ទី​អួត​អាង​របស់​គេ​ដែរ។ 6នៅ​ថ្ងៃ​នោះ ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ គេ​នឹង​ពោល​ថា "មើល​ចុះ ទី​សង្ឃឹម​ដែល​យើង​បាន​រត់​ទៅ​ពឹង ឲ្យ​បាន​រួច​ពី​ស្តេច​អាស‌ស៊ើរ បាន​ត្រឡប់​ជា​យ៉ាង​នេះ​ទៅ​វិញ​ហ្ន៎ ឯ​យើង តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន?"»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 20