អេសាយ 21
21
ទំនាយពីការដាក់ទោសស្រុកបាប៊ីឡូន អេដុម និងស្រុកអារ៉ាប់
1នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរវាលរហាលក្បែរសមុទ្រ។
ការនេះមកពីវាលរហាល
គឺជាកន្លែងគួរស្ញែងខ្លាចដូចខ្យល់កំបុតត្បូង
ដែលបក់មកបោសកាត់តំបន់ណេកិបដែរ
2មាននិមិត្តយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ
គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ
ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ
ឱស្រុកអេឡាំអើយ ចូរឡើងទៅ
ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ
យើងបានរម្ងាប់ការថ្ងូរចេញពីនោះហើយ។
3ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង
សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំ
ដូចជាស្ត្រីឈឺនឹងសម្រាល
ខ្ញុំបានវល់គំនិត ដល់ម៉្លេះបានជាស្តាប់អ្វីមិនឮ
ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ។
4ទ្រូងខ្ញុំពើតខ្ទោកៗ
សេចក្ដីស្ញែងខ្លាចយ៉ាងសម្បើមបានបំភ័យខ្ញុំ
វេលាព្រលប់ដែលជាពេលសប្បាយដល់ខ្ញុំ
នោះបានត្រឡប់ជាវេលាតក់ស្លុតដល់ខ្ញុំវិញ។
5គឺគេរៀបតុ ហើយដាក់ឲ្យចាំយាម
រួចគេស៊ីគេផឹក ស្រាប់តែឮសម្រែកថា៖
ចូរក្រោកឡើងពួកមេទាំងឡាយអើយ
ចូរលាបខែលទៅ
6ដ្បិតព្រះអម្ចាស់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖
ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម
ឲ្យគេប្រាប់ហេតុការណ៍អ្វីដែលគេឃើញ។
7គេក៏ឃើញកងទ័ព មានពលសេះដើរទន្ទឹមគ្នាមួយគូៗ
មានម្នាក់ជិះលើលា និងម្នាក់ជិះលើអូដ្ឋផង
គេក៏ប្រុងស្តាប់អស់ពីចិត្ត។
8រួចស្រែកមកដូចជាអ្នកចាំយាម ថា៖
«លោកម្ចាស់អើយ
នៅវេលាថ្ងៃ ខ្ញុំឈរនៅលើប៉មជានិច្ច
ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ។
9មើល៍! មានកងទ័ព ជាពលសេះ
ដើរមកទាំងគូៗ!»
រួចគេបន្លឺសំឡេងឡើងទៀតថា៖
«ដួលហើយ ក្រុងបាប៊ីឡូនបានដួលហើយ
អស់ទាំងរូបព្រះឆ្លាក់របស់គេ
បានបែកខ្ចាត់ខ្ចាយនៅលើដី»។
10ឱពួកអ្នកដែលត្រូវបញ្ជាន់
ជាគ្រាប់ពូជនៅទីលានរបស់យើងអើយ
សេចក្ដីដែលបានឮមកពីព្រះយេហូវ៉ានៃពួកពលបរិវារ
ជាព្រះនៃសាសន៍អ៊ីស្រាអែល
នោះបានប្រាប់ដល់អ្នករាល់គ្នាហើយ។
11នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។
មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា៖
អ្នកយាមអើយ តើយប់យ៉ាងណាទៅ?
អ្នកយាមអើយ តើយប់យ៉ាងណាទៅ?
12អ្នកយាមក៏ឆ្លើយតបថា៖
ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ
បើអ្នកចង់ដឹង ចូរសួរចុះ
ចូរត្រឡប់មកវិញ ចូរមកចុះ។
13នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់
ពីដំណើរស្រុកនៃពួកអារ៉ាប់។
ឱពួកសាសន៍ដេដាន់ ដែលធ្វើដំណើរដង្ហែគ្នាអើយ
ពួកអ្នកនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់
14គេបានយកទឹកមកឲ្យពួកអ្នកដែលស្រេក
ពួកអ្នកនៅស្រុកថេម៉ាបានយកអាហារ
មកទទួលពួកអ្នកដែលរត់
15ដ្បិតគេបានរត់ឲ្យរួចពីដាវ គឺពីដាវដែលហូតស្រាប់
ពីធ្នូដែលដំឡើងជាស្រេច
ហើយពីសេចក្ដីវេទនានៃការសឹកសង្គ្រាម។
16ពីព្រោះព្រះអម្ចាស់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ក្នុងរវាងមួយឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសិរីល្អរបស់ពួកកេដារនឹងសូន្យបាត់ទៅ 17ហើយពួកពលធ្នូ ជាពួកមនុស្សខ្លាំងពូកែក្នុងពួកកូនចៅកេដារ ដែលនៅសល់ នឹងមានគ្នាតិចតួចទេ ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានមានព្រះបន្ទូលជាស្រេចហើយ។
Currently Selected:
អេសាយ 21: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies