អេសាយ 22
22
ព្រះបន្ទូលព្រមានក្រុងយេរូសាឡិម
1នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរច្រកភ្នំនៃនិមិត្ត។
តើមានការអ្វីហ្នឹង បានជាឡើងទៅលើដំបូលផ្ទះគ្រប់គ្នាដូច្នេះ?
2ឱអ្នកដែលពេញដោយសម្រែក
ជាទីក្រុងអ៊ឹកធឹកគ្រឹកគ្រេង
ជាតំបន់អរសប្បាយអើយ
ពួកអ្នកដែលត្រូវគេសម្លាប់
នោះមិនបានស្លាប់ដោយដាវទេ
ក៏មិនបានស្លាប់ក្នុងចម្បាំងដែរ។
3ពួកអ្នកដែលគ្រប់គ្រងលើអ្នក
គេបានរត់ទៅជាមួយគ្នា
តែពួកពលធ្នូចាប់ចងគេបានហើយ
ពួកអ្នកដែលគេរកឃើញ
ជាពួកអ្នកដែលបានរត់ទៅឆ្ងាយហើយ
4ដូច្នេះ ខ្ញុំបាននិយាយថា
ចូរបែរមុខចេញពីខ្ញុំទៅ
ខ្ញុំនឹងយំយ៉ាងក្រំចិត្ត
កុំខំជួយកម្សាន្តទុក្ខខ្ញុំ
ដោយព្រោះសាសន៍ដែលជាទីស្រឡាញ់របស់ខ្ញុំ
ដែលត្រូវបំផ្លាញនោះឡើយ។
5ដ្បិតនេះជាថ្ងៃចលាចល
ថ្ងៃជាន់ឈ្លី ហើយវល់គំនិត
ដែលមកពីព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ
នៅត្រង់ច្រកភ្នំនៃនិមិត្ត
គឺជាការរំលំរំលាយកំផែង
ហើយជាការស្រែកឮខ្ទរនៅក្នុងភ្នំ។
6ពួកអេឡាំជាអ្នកស្ពាយបំពង់ព្រួញ
គេក៏មានរទេះចម្បាំងពេញដោយមនុស្ស
ហើយមានពលសេះផង
ឯពួកគារ គេបានដោះស្រោមខែលចេញ។
7យ៉ាងនោះ ច្រកភ្នំយ៉ាងល្អបំផុតរបស់អ្នក
បានពេញដោយរទេះចម្បាំង
ហើយពួកពលសេះក៏តម្រៀបគ្នានៅមាត់ទ្វារក្រុង។
8គេក៏បើកស្បៃរបាំងចេញពីស្រុកយូដា
នៅថ្ងៃនោះ អ្នកបានទីពឹងដល់គ្រឿងសស្ត្រាវុធនៅក្នុងឃ្លាំងដំណាក់ព្រៃ 9អ្នករាល់គ្នាបានឃើញកន្លែងរំលំរំលាយនៅក្រុងដាវីឌ ថាមានច្រើនណាស់ អ្នករាល់គ្នាបានប្រមូលទឹកនៃស្រះខាងក្រោមទុក 10ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង។ 11អ្នករាល់គ្នាបានជីកស្រះទឹក នៅកណ្ដាលកំផែងទាំងពីរ សម្រាប់ទឹករបស់ស្រះចាស់ ប៉ុន្តែ អ្នកមិនបានពឹងពាក់ដល់ព្រះដែលព្រះអង្គធ្វើការទាំងនេះ ឬផ្អែកដល់ព្រះអង្គដែលបានសម្រេចការនេះជាយូរមកហើយនោះទេ។
12នៅគ្រានោះ ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គបានហៅអ្នករាល់គ្នា ឲ្យមកយំ
ឲ្យមកសោយសោក កោរសក់
ហើយស្លៀកសំពត់ធ្មៃ
13តែមើល៍ មានសុទ្ធតែអំណរ ហើយរីករាយវិញ
ជាការសម្លាប់គោ និងចៀម ស៊ីសាច់
ហើយផឹកស្រាទំពាំងបាយជូរ
ដោយពោលថា ចូរយើងស៊ី ហើយផឹកទៅ
ដ្បិតនៅថ្ងៃស្អែកនេះ យើងត្រូវស្លាប់ហើយ។
14នោះព្រះយេហូវ៉ានៃពួកពលបរិវារ
បានបើកសម្ដែងអង្គទ្រង់នៅត្រចៀកខ្ញុំថា
ពិតប្រាកដជាអំពើទុច្ចរិតនេះ
នឹងមិនបានអត់ទោសឲ្យអ្នករាល់គ្នាឡើយ
ដរាបដល់អ្នករាល់គ្នាស្លាប់បង់
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា
នៃពួកពលបរិវារ។
ការបរិហារពីចៅហ្វាយរបស់ខ្លួន
15ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅរកអ្នកឧកញ៉ានោះចុះ គឺសេបណា ដែលត្រួតត្រាលើព្រះរាជដំណាក់ ហើយសួរថា 16"អ្នកមានការអ្វីនៅទីនេះ? តើមានញាតិសន្តានណានៅទីនេះឬ បានជាអ្នកធ្វើម៉ុងសម្រាប់ខ្លួនដូច្នេះ ដូចជាអ្នកណាដែលធ្វើម៉ុងសម្រាប់ខ្លួននៅលើទីខ្ពស់ គឺដាប់ទីលំនៅសម្រាប់ខ្លួននៅក្នុងថ្ម? 17មើល៍ ព្រះយេហូវ៉ានឹងបោះអ្នកចោលទៅដោយកម្លាំង ព្រះអង្គនឹងរុំអ្នកយ៉ាងជិត 18ព្រះអង្គនឹងរុំឆ្វាក់អ្នកជាពិត ហើយបោះអ្នកទៅក្នុងស្រុកមួយធំទូលាយ ដូចជាគេបោះដុំអំបោះ អ្នកនឹងស្លាប់នៅទីនោះ គឺនៅទីនោះហើយដែលមានរទេះដ៏រុងរឿងរបស់អ្នក ឱអ្នកដែលនាំឲ្យព្រះរាជវង្សនៃចៅហ្វាយខ្លួនមានសេចក្ដីខ្មាសអើយ" 19យើងនឹងបណ្តេញអ្នកពីដំណែងចេញ ហើយអ្នកនឹងត្រូវទម្លាក់ចុះពីការងារ។ 20នៅគ្រានោះ យើងនឹងហៅអេលាគីមជាកូនហ៊ីលគីយ៉ា ជាអ្នកបម្រើរបស់យើងមក។ 21យើងនឹងយកអាវយសរបស់អ្នកមកបំពាក់ឲ្យគាត់វិញ ព្រមទាំងឲ្យមានកម្លាំងឡើង ដោយខ្សែក្រវាត់របស់អ្នកផង យើងនឹងប្រគល់អំណាចត្រួតត្រារបស់អ្នក ទៅក្នុងកណ្ដាប់ដៃគាត់ នោះគាត់នឹងធ្វើជាឪពុក ដល់ពួកអ្នកនៅក្រុងយេរូសាឡិម និងពូជពង្សយូដាដែរ។ 22យើងនឹងយកកូនសោនៃវង្សដាវីឌ ដាក់លើស្មាគាត់ គាត់នឹងបើក ឥតមានអ្នកណាបិទបានឡើយ ក៏នឹងបិទ ឥតមានអ្នកណាបើកបានដែរ។ 23យើងនឹងបោះគាត់ភ្ជាប់ ដូចជាបោះដែកគោលជាប់នៅកន្លែងមួយដែលស្ថិតស្ថេរ ហើយគាត់នឹងធ្វើជាបល្ល័ង្កដ៏រុងរឿងដល់វង្សារបស់បិតាគាត់។ 24គេនឹងនាំយកអស់ទាំងសិរីល្អនៃវង្សារបស់បិតាគាត់ មកបំពាក់នៅលើគាត់វិញ គឺទាំងពូជពង្សជិតឆ្ងាយ និងគ្រឿងប្រដាប់តូចៗទាំងប៉ុន្មាន ចាប់តាំងពីពែងរហូតដល់ថូទាំងអស់»។ 25ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ នៅគ្រានោះ ដែកគោលដែលបានបោះភ្ជាប់នៅទីដែលស្ថិតស្ថេរ នឹងត្រូវដកចេញ រួចត្រូវកាប់ផ្តួលចុះ ហើយដួលជាពិត ឯបន្ទុកដែលគេបានពាក់នៅលើដែកគោលនោះ នឹងត្រូវកាត់ផ្តាច់ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។
Currently Selected:
អេសាយ 22: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: