អេសាយ 35
35
ការវិលត្រឡប់មកមានសេរីភាពនៅស៊ីយ៉ូនវិញ
1ទីរហោស្ថាន ហើយទីហួតហែង នឹងមានអំណរ
ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុលាប
2គឺនឹងផ្កាឡើងយ៉ាងសន្ធឹក
ក៏នឹងរីករាយដោយអំណរ និងបទចម្រៀងផង
គេនឹងលើកសេចក្ដីសរសើរពីលម្អនៃព្រៃល្បាណូន
ផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ
ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល និងវាលសារ៉ុនផង
គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា
គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា។
3ចូរចម្រើនកម្លាំងដៃដែលខ្សោយ
ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង។
4ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា
ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ
មើល៍ ព្រះនៃអ្នករាល់គ្នា
ព្រះអង្គនឹងយាងមកសងសឹក
ហើយនឹងយករង្វាន់របស់ព្រះមក
ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
5គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង
ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន
6គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស
ហើយអណ្ដាតរបស់មនុស្សគនឹងច្រៀងឡើង
ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ
ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ
7ខ្សាច់ដែលក្តៅព្រោចៗនឹងត្រឡប់ជាត្រពាំងទឹក
ហើយដីហួតហែងនឹងមានក្បាលទឹកហូរ
នៅត្រង់ទីលំនៅរបស់ចចក ជាកន្លែងដែលវាដេក
នោះនឹងមានដុះស្មៅ ព្រមទាំងបបុស និងកក់ផង។
8ហើយនៅទីនោះនឹងមានថ្នល់មួយ
ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ»
ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ
គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក
ដែលបានប្រោសលោះប៉ុណ្ណោះ
ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។
9នឹងគ្មានសិង្ហ ឬសត្វកំណាចណា
ឡើងមកតាមនោះឡើយ
គេក៏នឹងមិនដែលប្រទះឃើញវាដែរ
គឺមានតែពួកប្រោសលោះដែលនឹងដើរតាមនោះ។
10ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច
គេនឹងវិលមកវិញ
គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង
ហើយមានអំណរដ៏នៅអស់កល្បជានិច្ច
ពាក់នៅលើក្បាលគេ
គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ
ឯអស់ទាំងសេចក្ដីទុក្ខព្រួយ
និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
Currently Selected:
អេសាយ 35: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
អេសាយ 35
35
ការវិលត្រឡប់មកមានសេរីភាពនៅស៊ីយ៉ូនវិញ
1ទីរហោស្ថាន ហើយទីហួតហែង នឹងមានអំណរ
ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុលាប
2គឺនឹងផ្កាឡើងយ៉ាងសន្ធឹក
ក៏នឹងរីករាយដោយអំណរ និងបទចម្រៀងផង
គេនឹងលើកសេចក្ដីសរសើរពីលម្អនៃព្រៃល្បាណូន
ផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ
ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល និងវាលសារ៉ុនផង
គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា
គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា។
3ចូរចម្រើនកម្លាំងដៃដែលខ្សោយ
ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង។
4ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា
ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ
មើល៍ ព្រះនៃអ្នករាល់គ្នា
ព្រះអង្គនឹងយាងមកសងសឹក
ហើយនឹងយករង្វាន់របស់ព្រះមក
ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
5គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង
ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន
6គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស
ហើយអណ្ដាតរបស់មនុស្សគនឹងច្រៀងឡើង
ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ
ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ
7ខ្សាច់ដែលក្តៅព្រោចៗនឹងត្រឡប់ជាត្រពាំងទឹក
ហើយដីហួតហែងនឹងមានក្បាលទឹកហូរ
នៅត្រង់ទីលំនៅរបស់ចចក ជាកន្លែងដែលវាដេក
នោះនឹងមានដុះស្មៅ ព្រមទាំងបបុស និងកក់ផង។
8ហើយនៅទីនោះនឹងមានថ្នល់មួយ
ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ»
ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ
គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក
ដែលបានប្រោសលោះប៉ុណ្ណោះ
ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។
9នឹងគ្មានសិង្ហ ឬសត្វកំណាចណា
ឡើងមកតាមនោះឡើយ
គេក៏នឹងមិនដែលប្រទះឃើញវាដែរ
គឺមានតែពួកប្រោសលោះដែលនឹងដើរតាមនោះ។
10ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច
គេនឹងវិលមកវិញ
គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង
ហើយមានអំណរដ៏នៅអស់កល្បជានិច្ច
ពាក់នៅលើក្បាលគេ
គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ
ឯអស់ទាំងសេចក្ដីទុក្ខព្រួយ
និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies